Tuesday, July 15, 2025
Homeតារាខ្មែរកូវីដមិនទាន់ស្ងាត់ តារាសម្តែង គីមមួយ បោះទុនធំបើកហាងរក្សាសម្រស់

កូវីដមិនទាន់ស្ងាត់ តារាសម្តែង គីមមួយ បោះទុនធំបើកហាងរក្សាសម្រស់

គីមមួយ បានក្លាយទៅជាថៅកែស្រីហាងថែរក្សាសម្រស់មួយ ដែលមានឈ្មោះថា មជ្ឈមណ្ឌលថែរក្សាសម្រស់ ប៉ូប៉ូ ប៊ីយូធីស្បា & គ្លីនិក (PoPo Beauty Spa & Clinic) ដែលបានធ្វើពិធីសម្ពោធកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅបុរីប៉េង ហួត ភូមិន្ទ ផ្លូវ៥៩៨ ក្រោមអធិបតីភាពលោកជំទាវហ៊ុន ស៊ីណាត ព្រមទាំងមានការចូលរួមពីសំណាក់តារាល្បីៗ និងអ្នករកស៊ីតាមអនឡាញជាច្រើនទៀតផងដែរ។

នេះគឺជាការបោះទុនដ៏ធំមួយរបស់អតីតតារាសម្ដែងគីមមួយ ក្រោយពីនាងបាត់មុខពីអាជីពសិល្បៈមួយរយៈ ដោយងាកទៅផ្ដោតលើអាជីវកម្មលើអនឡាញ។ បើទោះជាកូវីដ-១៩ មិនទាន់ស្ងាត់មែន ប៉ុន្ដែគីមមួយ មិនរារែកឡើយក្នុងការសម្ពោធហាងថ្មីនេះ ដោយមុខជំនួញដែលធំនេះ មានលោកជំទាវប៉ុល មុនី្នរ័ត្ន និងរូបនាងផ្ទាល់ជាអគ្គនាយិកា។

គីមមួយ បានថ្លែងថា នៅ ប៉ូប៉ូ ប៊ីយូធី ស្ប៉ា & គ្លីនិក របស់នាង មានសេវាកម្មថែរក្សាសម្រស់ ២ប្រភេទ សម្រាប់ភ្ញៀវជ្រើសរើស គឺការប្រើផលិតផលដែលមានគុណភាពមកពីប្រទេសកូរ៉េ និងផលិតផលគ្មានជាតិគីមី ក្នុងស្រុក ហើយអ្វីដែលសំខាន់នោះ គឺមានសេវាពិសេស គឺស្ប៉ា ដែលទទួលបានការពេញនិយមពីភ្ញៀវជាច្រើន។

អគ្គនាយិកាវ័យក្មេងរូបនេះ បានបន្ដថា​សម្រាប់ភ្ញៀវដែលដែលមកទទួលសេវាកម្មនៅ ប៉ូប៉ូ ប៊ីយូធី ស្ប៉ា & គ្លីនិក ពីថ្ងៃនេះ រហូតដល់ដំណាច់ខែមករា និងទទួលបានការបញ្ចុះតម្លៃ ៥០% ទាំងអស់តែម្ដង។

អតីតតារាសម្ដែងគីមមួយ មិនបានប្រាប់ថា ពេលណានាងវិលចូលប្រឡូកសិល្បៈនោះទេ ដោយនាងផ្ដោតលើការធ្វើជំនួញច្រើនជាង។ នាងថា មជ្ឈមណ្ឌលថែរក្សាសម្រស់ ប៉ូប៉ូ ប៊ីយូធី ស្ប៉ា & គ្លីនិក ផ្ដោតសំខាន់លើសេវាថែរក្សាសម្រស់បុរសនារី ដែលក្នុងនោះ មានការថែរក្សារសម្រស់ដោយវះកាត់ និងតាមបែបធម្មជាតិ ដោយមានការសហការជាមួយវេជ្ជបណ្ឌិតកែសម្រស់មកពីប្រទេសថៃ និងកូរ៉េ ផងដែរ៕

RELATED ARTICLES