ស្ត្រីជនជាតិកូរ៉េម្នាក់ វ័យ៣០ឆ្នាំ រួមទាំងដៃគូវិនិយោគជនជាតិកូរ៉េជាច្រើនអ្នកទៀត បានទៅលេងកម្សាន្តនៅកោះរ៉ុង ដោយស្នាក់នៅសណ្ឋាគារ រ៉ូយ៉ាល់ សេន រីសត កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ។

បន្ទាប់ពីបញ្ចប់ការដើរកម្សាន្តលើកោះ គាត់ចាកចេញពីសណ្ឋាគារ រ៉ូយ៉ាល់ សេន ដោយជិះទូកឡើងទៅក្រុងព្រះសីហនុ វិញ គឺក្នុងគោលបំណងចេញមកបន្តកម្សាន្តនៅទីនោះ ប៉ុន្តែពេលមកដល់សណ្ឋាគារក្រុងព្រះសីហនុ ក្រោយពីងូតទឹករួច ក៏រើយកសម្លៀកបំពាក់ និងរកនាឡិកាដៃ ដើម្បីពាក់ទៅបរិភោគអាហារពេលល្ងាចជាមួយក្រុមការងារ ទើបដឹងថា បាត់កាបូប ក្នុងនោះ មាននាឡិកាចំនួន២គ្រឿង រកមិនឃើញឡើយ។

ដោយសង្ស័យថា ភ្លេចក្នុងទូដែកនៅសណ្ឋានគារ ឬភ្លេចលើឆ្នេរលើកោះរ៉ុង ក៏ជួលទូកបកទៅសាកសួរ រួចខាងអ្នកគ្រប់គ្រងសណ្ឋាគារ និងរុករកលើកោះនាថ្ងៃដដែល នៅតែមិនមានដំណឹងនៅឡើយទេ។

លុះរហូតដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១១ ព្រឹក បានមកដាក់ពាក្យបណ្តឹងនៅប៉ូលិសប៉ុស្តិ៍រដ្ឋបាលសុខសាន្ត ដើម្បីជួយស្វែងរកសម្ភារៈ (សូមមើលរូបភាព) ដែលបានបាត់បង់ ហើយបើសិនជាមានការរកឃើញពីបងប្អូន សូមទាក់ទងលេខទូរសព្ទដូចខាងក្រោម យើងខ្ញុំនឹងមានជូនជាសាគុណចំនួន $50,000 (ប្រាំម៉ឺនដុល្លា)។ ឬទំនាក់ទំនងតាមលេខទូរស័ប្ទ 087 552 211 , 097 555 2211 សូមអរគុណ៕



