បើទោះជាស្ថានភាពកូវីដ-១៩ នៅមិនទាន់ស្ងាត់មែន តែអតីតតារាចម្រៀងផលិតកម្ម Rock អ្នកនាងម៉ូលីកា មិនបានបន្ធូរដៃឡើយក្នុងការធ្វើមុខជំនួញ ប៉ុន្ដែផ្ទុយទៅវិញនាងកាន់តែសម្រុកបុករហូតផ្អើលកក្រើកដល់ទីផ្សារនៅខេត្តសៀមរាប, ប៉ោយប៉ែត និងថៃ ទៀតផង តាមរយៈការបញ្ចេញផលិតផលថ្មីទើបនាំចូលមានឈ្មោះថា “NK VIP Green Body” ដែលផ្ដល់ស្បែកពីខ្មៅទៅស។

ម្ចាស់ហាង Nk Molika Beauty Trending Co.Ltd រូបនេះ បានឲ្យដឹងថា គ្រាន់តែដាក់លក់ទៅលើអតិថិជន៣នាក់ដំបូង នៅទីតាំងផ្សេងគ្នានោះ នាងត្រូវបានគេកុម្មង់ទិញរហូតដល់ទៅ៥០០០០កំប៉ុង ដែលក្នុងនោះមានអតិថិជនម្នាក់នៅប៉ោយប៉ែត ទិញយកទៅលក់បន្ដចំនួន៣០០០០កំប៉ុង, ម្នាក់ទៀតនៅសៀមរាប ចំនួន១០០០០កំប៉ុង និងម្នាក់ទៀតនៅថៃ ចំនួន១០០០០កំប៉ុងផងដែរ។

ថៅកែស្រីដែលធ្លាប់ធ្វើកិច្ចការសប្បុរសធម៌ជាច្រើនមកហើយនោះ បានឲ្យដឹងដែរថា ពេលនេះមានអតិថិជន និងអាជីករមួយចំនួនទៀត កំពុងបញ្ជាកុម្មង់ទិញជាបន្ដទៀតដែលភាគច្រើនគឺពួកគេទិញចាប់ពីម៉ឺនកំប៉ុងតែម្ដង ដើម្បីយកទៅចែកចែកនិងលក់បន្ដ។

ម៉ូលីកា បន្ថែមថា នេះគឺជាអ្វីដែលរូបនាងសប្បាយចិត្ត ព្រោះអតិថិជនមានទំនុកចិត្តចំពោះផលិតផលរបស់នាងដែលទើបនាំចូលនេះ ហេតុនេះហើយបានជាធ្វើឲ្យមុខជំនួញលើវិស័យ Online របស់នាងកាន់តែឈានទៅមុខទៀត បើទោះជាពេលនេះកូវីដ-១៩ នៅតែមិនទាន់ស្ងប់ស្ងាត់ទាំងស្រុងក្ដី។

តាមរយៈសន្ទុះនៃការលក់ដាច់សាហាវបែបនេះ ម៉ូលីកា រំពឹងថា ផលិតផល “NK VIP Green Body” នេះ នឹងជោគជ័យដូចផលិតសម្រក NK Brand របស់នាងដែលលក់ដាច់ហួសការរំពឹងទុកនោះជាមិនខាន។

គួរបញ្ជាក់ថា ម៉ូលីកា បានផ្អាកច្រៀងសម្ដែងតាមឆាកតន្រ្ដីទាំងឡាយ ដោយងាកមករកស៊ី Online រយៈពេលជាង២ឆ្នាំនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង ធ្វើឲ្យនាងនាងស្ថិតក្នុងចំណោមអ្នកលក់ល្បីៗលើវិស័យមួយនេះ នឹងបានផ្លាស់ប្ដូរទាំងស្រុងនូវជីវភាពធ្លាប់តែលំបាកមកជាធូធារខ្លាំង ព្រោះផលិតផលរបស់នាងមានអតិថិជនគាំទ្រជាបន្ដបន្ទាប់។

ក្រឡេកមើលរឿងស្នេហាវិញអតីតតារាចម្រៀងម៉ូលីកា ក្រោយរៀបការជាមួយលោកហុង មានុណ កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២០ នោះទទួលបានចំណងដៃកូនស្រីម្នាក់យ៉ាងស្រស់ស្អាតឈ្មោះនុណ ច័ន្ទម៉ូនីតា អាយុជាង៥ខែហើយ។

ម៉ូលីកា ប្រកាន់ជំហរថា ឲ្យតែមុខជំនួញនាងនៅតែកាក់កបដូចពេលនេះ គឺនាងនឹងបន្ដរធ្វើកិច្ចការសប្បុរសធម៌ដោយគ្មានដែនកំណត់ឡើយ ពោលគឺទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដែលការតាំងចិត្តបែបនេះ ធ្វើឲ្យអតិថិជនកាន់តែគាំទ្រនាងថែមទៀត ដូចជា គ្រាន់តែនាងនាំចូលផលិតផល NK VIP Green Body មកដល់ភ្លាមលក់ដាច់អស់ដល់ទៅ៥០០០០កំប៉ុងទៅហើយ៕
