Monday, July 14, 2025
Homeព័ត៌មានជាតិគេឃើញឡានដឹកអ្នកទាំង២ មកដាក់ក្នុងហាង... សំណាងបានសមត្ថកិច្ចរំដោះ

គេឃើញឡានដឹកអ្នកទាំង២ មកដាក់ក្នុងហាង… សំណាងបានសមត្ថកិច្ចរំដោះ

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានី បានចុះទៅរំដោះជនជាតិចិន២នាក់ ចេញពីក្នុងហាងចិនមួយកន្លែង ស្ថិតនៅខាងជើងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ សង្ស័យករណីជនជាតិចិនចាប់ជំរិតជនជាតិចិនដូចគ្នា។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនជាតិចិនមួយក្រុម ប្រើរថយន្ត១គ្រឿង ដឹកជនរងគ្រោះមកដាក់នៅក្នុងហាងខាងលើចំនួន២ទៅ៣ថ្ងៃមកហើយ។ លុះមកដល់វេលាម៉ោង៩យប់ ជនសង្ស័យក៏នាំគ្នាបើករថយន្តចេញទៅ ដោយចាក់សោហាងពីខាងក្រៅជាប់ ដោយបន្សល់ទុកជនរងគ្រោះជាជនជាតិចិន២នាក់ នៅខាងក្នុងនោះ។ 

ប្រភពព័ត៌មានបានបន្តថា លុះមកដល់វេលាកើតហេតុ ស្រាប់តែមានកម្លាំងកងរាជអាវុធហត្ថចុះមកដល់ទីតាំងកើតហេតុ ហើយបានរំដោះជនរងគ្រោះទាំង២នាក់យកទៅសួរនាំ។ 

ពាក់ព័ន្ធនឹងករណីខាងលើនេះ គេនៅមិនទាន់អាចសុំការបំភ្លឺពីកម្លាំងកងរាជអាវុធហត្ថបាននោះទេ ដោយគ្រាន់តែសង្ស័យថាជាករណីជនជាតិចិនចាប់ជំរិតជនជាតិចិនដូចគ្នាប៉ុណ្ណោះ៕

RELATED ARTICLES