ភ្នំពេញ៖ ទីបំផុត សពលោក កែម ឡី ត្រូវបានដង្ហែចេញពីកន្លែងកើតហេតុហើយ ក្រោយសាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យដឹកសពតាមរថយន្ដផ្ទាល់ខ្លួនរបស់ជនរងគ្រោះ តបតាមការស្នើសុំរបស់ប្រជាពលរដ្ឋជាច្រើនពាន់នាក់ ។ នេះបើតាមអ្នកព័ត៌មាននគរធំ ប្រាប់ឲ្យដឹងនៅមុននេះបន្ដិច ។

ប្រភពដដែលបន្ដថា ខណៈពេលនេះ គេសង្កេតឃើញមានមនុស្សម្នាជាច្រើនពាន់នាក់ មកចោមរោមចូលរួមដង្ហែសពលោក កែម ឡី អ្នកវិភាគសង្គម ទាំងទឹកមុខស្រពាន ក្រៀមក្រំ ជាទីបំផុត ។ ចំណែកខាងអាជ្ញាធរវិញ បានដាក់កម្លាំងជួយសម្រួលចរាចរណ៍ កុំឲ្យមានការកកស្ទះ នៅពេលដង្ហែសពលោក កែម ឡី ទៅកាន់ទីតម្កល់សព នាវត្ដចាស់ ។
ចំណែកជនដៃដល់វិញ ត្រូវកម្លាំងនគរបាលខណ្ឌចំការមន បញ្ជូនបន្ដទៅសាកសួរនៅស្នងការរាជធានីភ្នំពេញ ៕
នូ សុផាន់ណា
