Tuesday, April 30, 2024
Homeតារាខ្មែរកញ្ញាយូរី ចូលភ្លែត ឡើងថ្លៃ១គុណជា២តែម្តង

កញ្ញាយូរី ចូលភ្លែត ឡើងថ្លៃ១គុណជា២តែម្តង

បើទោះជាតារាចម្រៀង យូរី ទើបតែហក់ចូលទ្រនំធំហង្សមាស ជាង២ខែក្ដី ប៉ុន្ដែមានព័ត៌មានថា ពេលនេះតម្លៃខ្លួននាងបានឡើងស្ទើរតែ១គុណ២ទៅហើយ។ នេះបើតាមអ្នកដឹកនាំកម្មវិធីប្រគំតន្រ្ដី បានបង្ហើបប្រាប់កាលពីពេលថ្មីៗនេះ។

ព័ត៌មានបានឲ្យដឹងថា យូរី កាលមិនទាន់ចូលហង្សមាស នាងច្រៀងតាមឆាកតន្ត្រីធំ តម្លៃខ្លួនក្បែរ ឬលើស១០០០ដុល្លារតិចតួច ទៅតាមកន្លែងជិតឬឆ្ងាយ តែពេលទៅដល់ហង្សមាស នេះ នាងស៊ីថ្លៃដល់ទៅជិត២០០០ដុល្លារ ដែលតម្លៃខ្លួននេះប្រដមប្រសងគ្នាជាមួយកញ្ញារ៉េត ស៊ូហ្សាណា ហើយអាចខ្ពស់ជាងកញ្ញារ៉ាប៊ី និងវី ឌីណែត បន្ដិច។

ទោះជាយ៉ាងណា គេមិនដឹងថា ការឡើងថ្លៃរបស់យូរី នៅពេលនេះ ដោយសារតែការចំណាយទៅលើក្រុមរាំ និងសម្លៀកបំពាក់កាន់តែច្រើន ឬព្រោះតែកេរ្ដិ៍ឈ្មោះរបស់នាងឡើងជាងមុនឡើយ ខណៈដែលអ្នកដឹកនាំកម្មវិធីប្រគំតន្រ្ដី បានឲ្យដឹងថា អាចមកពីហង្សមាស ជាអ្នកកំណត់ ដោយសំអាងថា ពេលនេះ យូរី ច្រៀងនៅផលិតកម្មធំជាងមុន។

យូរី បានប្រាប់ថា ការទៅដល់ហង្សមាស នេះ នាងចេញបាន៣បទហើយ ផលិតកម្មធំនេះ នឹងត្រៀមបទចម្រៀងថ្មីៗជាច្រើនទៀតសម្រាប់នាង នៅឆ្នាំ២០២១នេះ។ នាងថា ការទៅហង្សមាស មិនមែនដើម្បីប្រជែងជាមួយតារាណាម្នាក់ទេ តែជាការប្រឹងប្រែងរៀងៗខ្លួន​ហើយនាងបានផ្លាស់ប្ដូរច្រើនជាងឆ្នាំមុនៗ ដូចជា ការតុបតែងខ្លួននិងក្បាច់រាំ ជាដើម។

អតីតតារាចម្រៀងផលិតកម្ម​ Rock និងសាន់ដេ កញ្ញាយូរី ក៏បានឲ្យដឹងថា នៅដើមឆ្នាំ២០២១នេះ នាងត្រៀមបើកសម្ពោធហាងសាឡនផងដែរ ដោយចំណាយទុនមធ្យម ហើយមូលហេតុដែលនាងរកស៊ីផ្នែកនេះ ដោយសារតែនាងចូលចិត្តធ្វើខ្លួនតែងខ្លួន។

ដោយឡែក រឿងដែលគេសង្ស័យថា យូរី មានទំនាក់ទំនងស្នេហាជាមួយលោកថៅកែ ជា នី នោះ ត្រូវបានយូរី អះអាងថា បុរសដែលស្និទ្ធនាងនោះ គឺនាងទុកដូចជាបងប្រុសទេ ព្រោះលោកនី ជាអ្នកចូលចិត្តរកស៊ី ហេតុនេះហើយនាងស្និទ្ធលោកថៅកែ ដើម្បីជាការពឹងពាក់លើការធ្វើជំនួញ៕

RELATED ARTICLES