Saturday, July 12, 2025
Homeព័ត៌មានជាតិចៅដេកនៅក្បែរ អត់ដឹងគ្រប់គ្នា ទាល់តែតាមកដល់ផ្ទះ ទើបរត់ទៅប្តឹងប៉ូលិស

ចៅដេកនៅក្បែរ អត់ដឹងគ្រប់គ្នា ទាល់តែតាមកដល់ផ្ទះ ទើបរត់ទៅប្តឹងប៉ូលិស

ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចនគរបាលជំនាញ និងមូលដ្ឋាន បានតាមចាប់ឃាត់ ជនសង្ស័យម្នាក់ពីបទលួច បន្ទាប់ពីជននេះធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ រួមទាំង ដកហូតម៉ូតូ១គ្រឿងដែលជាវត្ថុតាង នៅប៉ុន្មានម៉ោងក្រោយមក។

ករណីបង្ក្រាបមុខសញ្ញាលួចម៉ូតូខាងលើ ធ្វើឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

បើតាមលោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ជនសង្ស័យជាមុខសញ្ញាដែលត្រូវកម្លាំង សមត្ថកិច្ចចាប់បាននេះ មានឈ្មោះ ផល វៃ ភេទ ប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ ខាងលើ ។

លោកឧត្តមសេនីយ៍ត្រីស្នងការរង បន្តឱ្យដឹងទៀតថា ម៉ូតូដែលជនសង្ស័យ (ផល វៃ) ធ្វើសកម្មភាពលួចបានហើយ ត្រូវដកហូតមកវិញនេះ ម៉ាកហុងដាវ៉េវ អាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1B-0764 ជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះ ស៊ិន ហ៊ា ភេទប្រុស អាយុ៨៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិអូរព្រាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោកស្នងការរង បន្ថែមថា នៅមុនកើតហេតុ ម្ចាស់បានដាក់ម៉ូតូរបស់ខ្លួននៅចំហៀងក្រោមផ្ទះ ដោយមានចៅដេកនៅក្បែរម៉ូតូ ចំណែករូបគាត់ទៅដេកនៅផ្ទះកូននៅជិតគ្នានោះដែរ។ លុះនៅវេលាម៉ោងប្រមាណជាង៤ទៀបភ្លឺ ទើបដឹងថា បាត់ម៉ូតូ ក៏នាំគ្នាដើររក បង្កការភ្ញាក់ផ្អើលឆោឡោ និងរាយការណ៍មក សមត្ថកិច្ចស្រាវជ្រាវភ្លាមៗ។

ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន រួមនឹង កម្លាំងជំនាញនៃអធិការដ្ឋានស្រុក បើកប្រតិបត្តិការតាមរក និងកំណត់បានមុខសញ្ញា ឈាន ទៅឃាត់ខ្លួនជនសង្ស័យ និងដកហូតបានម៉ូតូមកវិញតែម្តង។

ជនសង្ស័យជាមុខសញ្ញា (ផល វៃ) ត្រូវបានជំនាញបំពេញសំណុំឯកសារបញ្ជូន ទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES