Saturday, July 12, 2025
Homeព័ត៌មានជាតិម្ចាស់ផ្ទះបានត្រឹមសោកស្តាយ ខណៈអ្នកជិតខាង ជួយអស់លទ្ធភាពទៅហើយ

ម្ចាស់ផ្ទះបានត្រឹមសោកស្តាយ ខណៈអ្នកជិតខាង ជួយអស់លទ្ធភាពទៅហើយ

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះជួលមួយកន្លែង បង្កការភ្ញាក់ផ្អើល បន្ទាប់ពីម្ចាស់ បន្ទប់ជួលចាក់សោទ្វារបន្ទប់ រួចចេញទៅធ្វើការអស់ ស្រាប់តែឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើងបណ្តាលឱ្យឆាបឆេះឡើងផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះធ្វើអន្តរាគមន៍ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅបន្ទប់ជួលក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ បន្ទប់បានចេញទៅធ្វើការអស់ ដោយចាក់សោ ទ្វារពីខាងក្រៅ។ លុះមកដល់វេលាកើតហេតុ ស្រាប់តែប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បានឮសំឡេងផ្ទុះចេញពីក្នុងបន្ទប់ជួលខាងលើ ហើយមួយសន្ទុះក្រោយមកក៏ឃើញមានផ្សែង ខ្មៅហុយខ្មួលខ្មាញ់ចេញមកខាងក្រៅ លាយឡំនឹងអណ្តាតភ្លើងឆាបឆេះឡើង ទើបនាំគ្នាផ្អើលឆោឡោទាញទុយោទឹក និងគាស់ដំបូលស័ង្កសី ដើម្បីបាញ់ទឹកពន្លត់ ព្រមទាំងរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ឱ្យទាក់ទងទៅផ្នែកអគ្គិភ័យភ្លាមៗ លុះបន្តិចក្រោយមក ឃើញមានរថយន្តពន្លត់អគ្គិភ័យ៣គ្រឿង ចុះមកធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់រហូតដល់ភ្លើងរលត់អស់។

ទោះយ៉ាងណា ហេតុការណ៍ខាងលើនេះ ពុំបង្កឱ្យមានអ្នកណាម្នាក់រងរបួសឡើយ គឺ គ្រាន់តែខូចខាតសម្ភារៈនៅក្នុងបន្ទប់ជួលនេះ ដែលម្ចាស់រវល់ទៅធ្វើការតែប៉ុណ្ណោះ ហើយ ក៏ពុំមានឆេះរាលដាលដល់បន្ទប់ជាប់ជិតខាងនោះដែរ ដោយសារតែពលរដ្ឋដែលរស់នៅក្បែរខាង និងសមត្ថកិច្ចចេញមកអន្តរាគមន៍បានទាន់ពេលវេលា៕

RELATED ARTICLES