Saturday, July 12, 2025
Homeព័ត៌មានជាតិកំពុងធ្វើសកម្មភាពជិតបានសម្រេច ម្ចាស់ផ្ទះស្រែកផ្អើលអ្នកជិតខាង

កំពុងធ្វើសកម្មភាពជិតបានសម្រេច ម្ចាស់ផ្ទះស្រែកផ្អើលអ្នកជិតខាង

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពបន្លំចូលលួចប្រាក់របស់ប្រជាពលរដ្ឋម្នាក់ដល់ក្នុងផ្ទះ គាប់ជួនត្រូវម្ចាស់ផ្ទះតាមទាន់ស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋ ជួយព័ទ្ធចាប់ប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅចំណុចក្រុមទី១៤ ភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល។

ជនរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះសេងឡាយ ភេទស្រី អាយុ៥៧ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។  ចំណែកប្រាក់ដែលជនសង្ស័យធ្វើសកម្មភាពលួចយកទៅ មានចំនួន ១ ៦៩០ ០០០រៀល។ ជនសង្ស័យមានឈ្មោះធឿន ប៊ុនថៃ ភេទប្រុស អាយុ២៥ឆ្នាំ មានលំនៅក្នុងភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យខាងលើ បានធ្វើសកម្មភាពបន្លំចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ រួចបានលួចយកលុយចំនួន១លាន ៦៩ម៉ឺនរៀល ប៉ុន្តែក្នុងពេលកំពុងធ្វើសកម្មភាព ត្រូវម្ចាស់ផ្ទះមកទាន់ស្រែកឆោឡោផ្អើលដល់ ប្រជាពលរដ្ឋក្បែរខាង ព័ទ្ធចាប់ឃាត់ខ្លួនបាន និងប្រគល់ជូនសមត្ថកិច្ច។

ក្រោយឃាត់ខ្លួនបាន សមត្ថកិច្ចបានរកឃើញប្រាក់នៅជាប់ខ្លួនរបស់ជនសង្ស័យ មានចំនួន ១ ៦៩០ ០០០រៀល ដែលជាប្រាក់របស់ជនរងគ្រោះ និងត្រូវបានសមត្ថកិច្ចដកហូត យកទៅប្រគល់ជូនម្ចាស់វិញ។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់វិធានការបន្តតាមផ្លូវច្បាប់៕

RELATED ARTICLES