Thursday, July 10, 2025
Homeតារាខ្មែរកញ្ញាលីវ ជីលី សុំកម្លាំងចិត្តពីទស្សនិកជន មុនទៅប្រកួតនៅថៃ

កញ្ញាលីវ ជីលី សុំកម្លាំងចិត្តពីទស្សនិកជន មុនទៅប្រកួតនៅថៃ

កញ្ញាលីវ ជីលី ដែលលេចធ្លោសម្រស់ដើមទ្រូងធំទ្រលុកទ្រលន់ អំឡុងពេលប្រកួត “Miss Grand Cambodia ២០២០” នោះ ត្រូវបានលោកអ៊ិន សុភិន ដែលជាអ្នកដឹកនាំកម្មវិធីប្រកួតប្រគល់ពាន និងមកុដ ព្រមទាំងពាក់ឆៀងឲ្យនាង ជំនួសសេង រដ្ឋា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងកម្មវិធីផ្ទេរតំណែង និងគ្រងមកុដសាជាថ្មីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២០ រៀបចំនៅហាង R&S ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដោយឡែក ជ័យលាភី៣ ត្រូវឡើងមកលំដាប់រងទី១ ខណៈលំដាប់រងទី៤ ត្រូវឡើងមកទី២ វិញ។

កញ្ញាលីវ ជីលី អាយុ២៤ឆ្នាំ កម្ពស់១,៧០ម៉ែត្រ ទម្ងន់៥៣គីឡូ ទំហំ៣៦, ចង្កេះ២៧ និងត្រគាក៣៨ បានបញ្ចប់ការសិក្សាត្រឹមឆ្នាំទី៣ ជំនាញហិរញវត្ថុ និងធនាគារ ជាបេក្ខភាពមកពីខេត្តបន្ទាយមានជ័យ ដែលគ្រងតំណែងជំនួសសេង រដ្ឋា នោះ បានឲ្យដឹងថា ពេញមួយតួខ្លួនរបស់នាងគ្មានការកែច្នៃត្រង់ផ្នែកណាមួយទេ។

ជីលី ប្រាប់ថា អំឡុងពេលកំពុងប្រលង មានគេស្រែកថា ដើមទ្រួងនាងផ្ទុះឥឡូវហើយ ព្រោះគេសង្ស័យកែ តែតាមពិត គឺនាងអត់កែទេ។ នាងថា ការត្រៀមខ្លួនទៅប្រកួតនៅប្រទេសថៃ នេះ​នាងមានអារម្មណ៍ភ័យអរៗ ហេតុនេះហើយនាងត្រូវការកម្លាំងចិត្តពីទស្សនិកជន ហើយនាងនឹងប្រឹងហ្វឹកហាត់ឲ្យអស់ពីសមត្ថភាព ក្នុងការនាំយកនូវឈុតតំណាងជាតិ ឡើងលើវេទិការអន្ដរជាតិនោះ ដើម្បីឲ្យពិភពលោកបានស្គាល់កម្ពុជា កាន់តែច្បាស់ថែមទៀត។ សូមឲ្យអ្នករិះគន់ក្នុងន័យស្ថាបនា កុំរិះគន់ក្នុងន័យជាន់ពន្លិច ព្រោះយើងជាខ្មែរ ដូចគ្នាទេ។

លីវ ជីលី នឹងត្រៀមខ្លួនចេញទៅប្រកួតលើឆាកអន្ដរជាតិ ក្នុងកម្មវិធី “Miss Grand International 2020” នៅព្រះរាជាណាចក្រថៃ នឹងធ្វើឡើងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ពោលគឺនាងមានពេលហ្វឹកហាត់តែ១ខែប៉ុណ្ណោះ ខណៈពេលនេះ នាងថា ខាងក្រុមហ៊ុនបានត្រៀមជួយដល់នាងគ្រប់បែបយ៉ាង។

លោកអ៊ិន សុភិន ជាអគ្គនាយកផលិតកម្មមហាហង្ស បានប្រាប់ថា បញ្ហាវិវាទផ្សេងត្រូវបានដោះស្រាយបញ្ចប់អស់ហើយ ទៅតាមផ្លូវច្បាប់ ទើបយើងធ្វើពិធីផ្ទេរតំណែងឲ្យ Miss Grand Cambodia 2020 ជាបេក្ខភាពថ្មីនេះ តាមរយៈការបោះឆ្នោតពីទស្សនិកជន។

លោកអ៊ិន សុភិន ប្រគល់ពានរង្វាន់ Miss Grand Cambodia ទៅកញ្ញាលីវ ជីលី

លោកប្រាប់ថា ទោះជាពេលនេះមានរយៈពេលខ្លីក្ដី តែលោកបានត្រៀមឈុតរាត្រីស្រមោរស និងតំណាងជាតិឲ្យកញ្ញាតំណាងជាតិរបស់យើង សម្រាប់ការប្រកួតនៅខែ៣នោះហើយ។ លោកសង្ឃឹមថា សម្រាប់កម្មវិធីប្រកួត “Miss Grand Cambodia” នាឆ្នាំបន្ទាប់ នឹងមានភាពរលូនជាងឆ្នាំនេះជាមិនខាន៕

លោកអ៊ិន សុភិន ជាអគ្គនាយកផលិតកម្មមហាហង្ស
RELATED ARTICLES