Thursday, July 10, 2025
Homeព័ត៌មានជាតិធ្វើការមួយរយៈហើយ មានអី ទើបតែថ្ងៃនេះ មិនដឹងយ៉ាងម៉េចបានចឹង

ធ្វើការមួយរយៈហើយ មានអី ទើបតែថ្ងៃនេះ មិនដឹងយ៉ាងម៉េចបានចឹង

ខេត្តព្រៃវែង ៖ បុរសជាជាងផ្សារដែកម្នាក់បានឡើងផ្សារដំបូលផ្ទះ ស្រាប់តែភ្លាត់ស្នៀត ឆ្លងចរន្តឆក់បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្ទះឈ្មោះផា ផល ភេទប្រុស អាយុ៣២ឆ្នាំ ស្ថិតនៅភូមិព្រៃស្លា ឃុំព្រៃព្នៅ ស្រុកពារាំង។

 សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះបូ ថូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករផ្សាដែក មានលំនៅភូមិស្រម៉ ឃុំព្រៃព្នៅ ស្រុកពារាំង។

តាមសម្តីបុរសជាមេជាងផ្សារដែក ឈ្មោះញ៉េត វណ្ណា អាយុ២៥ឆ្នាំ មានលំនៅក្នុងភូមិ-ឃុំជាមួយជនរងគ្រោះ និងត្រូវជាបងជីដូនរបស់ជនរងគ្រោះផងនោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានមកធ្វើជាកម្មករផ្សារដែក ដើរធ្វើការជាមួយគ្នា មួយរយៈមកហើយ។

លុះក្រោយមក គាត់ក៏បានម៉ៅការផ្ទះរបស់ឈ្មោះផា ផល នៅចំណុចទីតាំងកើតហេតុ រួចក៏ដាក់កម្លាំងមកធ្វើ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុ ខណៈដែលជនរងគ្រោះឡើងទៅផ្សារដំបូង មានការធ្វេសប្រហែស ខុសបច្ចេកទេស ទើបបណ្តាលឱ្យឆក់ខ្សែភ្លើងស្លាប់ ដោយខ្លួនឯងតែម្តង។

ក្រោយពេលកើតហេតុ អាជ្ញាធរសមត្ថកិច្ចគ្រូពេទ្យមណ្ឌលសុខភាពឃុំព្រៃព្នៅ ធ្វើការពិនិត្យទៅលើជនរងគ្រោះ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាឆក់ខ្សែភ្លើងស្លាប់ដោយខ្លួនឯងប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES