Sunday, November 17, 2024
Homeព័ត៌មានជាតិគណៈ​រដ្ឋ​មន្ត្រី​កម្ពុជា អនុ​ម័ត​សេចក្តី​ព្រាង ច្បាប់​ហិរញ្ញ​វត្ថុ ឆ្នាំ​២០១៧

គណៈ​រដ្ឋ​មន្ត្រី​កម្ពុជា អនុ​ម័ត​សេចក្តី​ព្រាង ច្បាប់​ហិរញ្ញ​វត្ថុ ឆ្នាំ​២០១៧

ភ្នំពេញ ៖ គណៈរដ្ឋមន្ត្រី បានបើកកិច្ចប្រជុំ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ និងសេចក្តីព្រាងច្បាប់មួយចំនួនទៀត ក្រោម អធិបតីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦។

យោងតាមទំព័រហ្វេសប៊ុកសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងនៅព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៦ ថា សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រី ដែលផ្តោតលើរបៀបវារៈ សំខាន់ៗមួយចំនួន ដូចជា ៖

សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ ការគ្រប់គ្រងឆ្នាំ២០១៧។

សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥។

សេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុ ឆ្នាំ២០១៦២០២៥។

បញ្ហាផ្សេងៗ។

លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានសរសេរ ក្នុងទំព័រហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃដដែល នោះថា “គោរពជូនបណ្តាញសារព័ត៌មាន និង ប្រិយមិត្ត ធពធស ប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើម ប្រជុំពិភាក្សាលើរបៀបវារៈ “សេចក្តីព្រាងច្បាប់  ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៧”

ខ្លឹមសារសង្ខេបខាងក្រោមនេះ ៖

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ ការគ្រប់គ្រងឆ្នាំ២០១៧ គឺជាឆ្នាំនៃការបោះ ឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិ ទី៤។ ដូចនេះរាជរដ្ឋាភិបាល ត្រូវធានាឱ្យការ បោះឆ្នោត ដែលជាដំណើរការនៃការអនុវត្ត នូវលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាននេះ ប្រព្រឹត្តទៅដោយរលូនមានសណ្តាប់ធ្នាប់ និង ប្រកបដោយតម្លាភាពទន្ទឹមនឹងការធានារក្សា ការពារនូវសុខសន្តិភាព ដែលសម្រេចបានមក ដោយលំបាកឱ្យស្ថិតស្ថេរគង់វង្សចីរកាល។ ម៉្យាង ទៀត វិវត្តន៍នៃស្ថានភាពសេដ្ឋកិច្ចពិភពលោក ក្នុងពេលថ្មីៗនេះ បានបង្ហាញពីសញ្ញាមួយចំនួន ដែលអាចធ្វើឱ្យសេដ្ឋកិច្ចពិភពលោក ធ្លាក់ចូល ទៅក្នុងវិបត្តិសាជាថ្មីម្តងទៀតជាយថាហេតុ។ ទោះបីជាយ៉ាងនេះក្តី ក៏សេដ្ឋកិច្ចកម្ពុជា នឹងនៅ តែអាចបន្តមានស្ថានភាពល្អប្រសើរ ហើយនៅ តែអាចរក្សាបាននូវចីរភាពនៃកំណើនសម្រាប់ រយៈពេលមធ្យមទៅមុខ។ ក៏ប៉ុន្តែកម្ពុជា ត្រូវគ្រប់គ្រងសេដ្ឋកិច្ចរបស់ខ្លួនឱ្យបានល្អ និងត្រូវខិតខំ ថែមទៀត ក្នុងការដោះស្រាយបញ្ហាប្រឈម ទាំងឡាយ និងសេចក្តីត្រូវការមួយចំនួនទៀត ដែលផ្សារភ្ជាប់ទៅលក្ខខណ្ឌផ្ទៃក្នុងរបស់ខ្លួន ជាពិសេស ដំណើរវិវត្តន៍ខាងផ្នែកសង្គម សេដ្ឋកិច្ច សម្រាប់រយៈពេលមធ្យមខាងមុខ ក៏ដូចជាភាព ហ្មត់ចត់ និងភាពប្រុងប្រយ័ត្ននៅក្នុងការគ្រប់គ្រងហានិភ័យផ្សេងៗផងដែរ។ ជាមួយគ្នានេះ កម្ពុជា ក៏មានភាពបន្ទាន់និងចាំបាច់ ដើម្បីធានា ឱ្យប្រព័ន្ធគ្រប់គ្រងរបស់ប្រទេស ទាំងជាសេដ្ឋកិច្ច ទាំងជាសង្គម និងទាំងជារដ្ឋបាល អាចផ្តល់ការ ឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងបរិការណ៍ថ្មីនៃសេដ្ឋកិច្ចរបស់ខ្លួន ពីប្រទេសដែល មានចំណូលទាប ទៅជាប្រទេសមានចំណូល មធ្យមកម្រិតទាប និងពីការពឹងផ្អែកឧស្សាហកម្មអតិពលកម្ម ឆ្ពោះទៅមូលដ្ឋាននៃឧស្សាហកម្មដែលប្រើប្រាស់ជំនាញច្រើនជាងមុន។ នៅ ក្នុងក្របខ័ណ្ឌនេះ កម្ពុជា ត្រូវធានាឱ្យបាននូវ កំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ៧%ក្នុងមួយ ឆ្នាំ ប្រកបដោយបរិយាប័ន្ន ដែលជាមូលដ្ឋាន មិនអាចខ្វះបាន សម្រាប់ការបង្កើតការងារ និង ការរកប្រាក់ចំណូលសមរម្យ ព្រមទាំងការបង្កើន ល្បឿនកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនទូទៅឱ្យកាន់តែ ប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក៏ដូចជាការ ពង្រឹងសមត្ថភាព និងអភិបាលកិច្ចស្ថាប័នរដ្ឋ ដើម្បីលើកកម្ពស់គុណភាពវិនិយោគ និងធុរកិច្ច ដើម្បីបង្កើតក្បាលម៉ាស៊ីនសេដ្ឋកិច្ចថ្មីៗបន្ថែម ទៀត។ នៅក្នុងគោលដៅនេះ រាជរដ្ឋាភិបាល បាននិងកំពុងជំរុញអនុវត្តយ៉ាងសកម្មនូវគោល នយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥២០២៥ ដែលជាយុទ្ធសាស្ត្រកំណើន ថ្មីរបស់ជាតិ សំដៅជំរុញពិធីកម្មមូលដ្ឋាន ឧស្សាហកម្ម ឱ្យកាន់តែខ្លាំងក្លាមានភាពប្រកួតប្រជែង និងមានតម្លៃកាន់តែខ្ពស់។ ប្រមាណបីឆ្នាំកន្លង មកនេះ ទោះបីជាកម្ពុជា ត្រូវជួបប្រទះនឹងបញ្ហា ប្រឈមគ្រប់បែបយ៉ាង ទាំងក្នុងនិងក្រៅប្រទេស ក៏ដោយ ក៏រាជរដ្ឋាភិបាល នៅតែអាចធានាបាន នូវប្រក្រតីភាពនៃដំណើរការសង្គម សេដ្ឋកិច្ច កម្ពុជា ជាពិសេសការធានារក្សាបាននូវសន្តិភាព សន្តិសុខ ការអភិវឌ្ឍ និងលំនឹងជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាជន។ ប្រការនេះ បានបង្កើត ការជឿជាក់មកលើសមត្ថភាពដឹកនាំនិងគ្រប់គ្រង់ប្រទេសរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹង នេះដែរ ការអនុវត្តកិច្ចការកែទម្រង់ស៊ីជម្រៅ លើគ្រប់ផ្នែក និងគ្រប់វិស័យ ប្រកបដោយមហិច្ឆតា របស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ចាប់តាំងតែពីដើមនីតិកាលមក បាននិងកំពុង ចាប់ផ្តើមបង្កើតចេញជាលទ្ធផលផ្លែផ្កាជាបណ្តើរៗ និងកាន់តែទទួលបាននូវការគាំទ្រ និងភាពជឿជាក់។ ពិតណាស់ថា ទោះបីល្បឿននៃការកែទម្រង់នេះមានកម្រិតខុសគ្នាក្តី តែចលនានៃ ការកែទម្រង់នៅក្នុងទិសដៅដ៏ត្រឹមត្រូវនេះ គួបផ្សំនឹងការដាក់ចេញនូវវិធានការបុរេសកម្ម ចាំបាច់នានាជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល  គឺ ពិតជាដោះស្រាយបាននូវបញ្ហាប្រឈមសំខាន់ៗ ជាច្រើនរបស់ជាតិ ទាំងបញ្ហាសង្គម និងទាំង បញ្ហាសេដ្ឋកិច្ច ហើយថែមទាំងដោះស្រាយបាន ជាសារវ័ន្តនូវកង្វល់និងបំណងប្រាថ្នារបស់ប្រជាជន នៅក្នុងកម្រិតមួយគួរឱ្យកត់សម្គាល់”។

លោកផៃ ស៊ីផាន បានសរសេរបន្តថា “នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រៅពីការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និង រឹងមាំ រាជរដ្ឋាភិបាល ក៏បានធានាបាននូវស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថ យ៉ាងល្អប្រសើរ ជាប់ជាប្រចាំ នៅក្នុងបរិការណ៍នៃអត្រាអតិផរណា ទាប និងអត្រាប្តូរប្រាក់មានស្ថិរភាព។ ប្រការ នេះ បានធ្វើឱ្យស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ចាត់ទុក កម្ពុជាជាប្រទេសមួយ នៅក្នុងចំណោមប្រទេស ឯតទគ្គករកំណើនទាំងប្រាំបីនៅក្នុងពិភពលោក (Olympians of Grownth) ដែលមានកំណើន សេដ្ឋកិច្ចខ្ពស់និងរឹងមាំ។ ជាងនេះទៅទៀត ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានចាត់ទុក កម្ពុជា ជាខ្លាសេដ្ឋកិច្ចថ្មីមួយនៅអាស៊ី (Asia’s New Tiger Economy) ផងដែរ។ ពិតណាស់ ថា ទោះបីទំហំសេដ្ឋកិច្ចកម្ពុជា នៅតូចក្តី តែការ សម្រេចបាននូវកំណើនដ៏ខ្ពស់នេះ បានរំដោះ ប្រជាជនកម្ពុជា រាប់លាននាក់ឱ្យចាកផុតពីអន្ទាក់ នៃភាពក្រីក្រយ៉ាងឆាប់រហ័ស និងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទូទៅឱ្យ កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃផង ដែរ។ ជាក់ស្តែងអត្រានៃភាពក្រីក្រ ត្រូវបាន ធ្លាក់ចុះពីប្រមាណ៥៣,% នៅក្នុងឆ្នាំ២០០៤ មកត្រឹមតែប្រមាណ ១៣,% នៅក្នុងឆ្នាំ២០១៤ ដែលធ្វើឱ្យកម្ពុជា ទទួលបានចំណាត់ថ្នាក់ជា ប្រទេសជោគជ័យបំផុតទី៤ លើពិភពលោក ក្នុងការកាត់បន្ថយភាពក្រីក្រ។ ទន្ទឹមនឹងនេះ ដែរ វិសមភាពសង្គម កាន់តែត្រូវបានគ្រប់គ្រង  នៅក្នុងកម្រិតសមរម្យមួយ។ ជាក់ស្តែង មេគុណជីនី (Gini Coefficient)  បានធ្លាក់ចុះពី ០.៣៨០ ក្នុងឆ្នាំ២០០៤ មកត្រឹម០.២៩៥ គិត ត្រឹមឆ្នាំ២០១៤។ ប្រការនេះ បានគូសបញ្ជាក់ ថា កម្ពុជាមិនត្រឹមតែសម្រេចបាននូវកំណើន សេដ្ឋកិច្ចខ្ពស់និងរឹងមាំប៉ុណ្ណោះទេ តែកំណើន នេះ ក៏កាន់តែមានបរិយាប័ន្ននិងសមធម៌ផង ដែរ។ ក្របខ័ណ្ឌថវិកាឆ្នាំ ២០១៧ គឺត្រូវបាន រៀបចំឡើងតាមគោលនយោបាយវិត្ថារកម្ម ថវិកាដោយប្រយ័ត្នប្រយែង ដោយផ្តោតការ យកចិត្ត ទុកជាពិសេស លើមនុស្ស តាមរយៈ ការផ្តល់ការឆ្លើយតបជាសារវ័ន្តតទៅនឹងតម្រូវការចាំបាច់នានា ការបន្តធានាចលនានៃការកែ ទម្រង់ ព្រមទាំងតម្រង់ និងការតម្រឹមគោលដៅនៃការកែទម្រង់ ស្របទៅតាមបំណងប្រាថ្នា និងការរំពឹងទុករបស់ប្រជាពលរដ្ឋ ក៏ដូចជាការត្រៀម ខ្លួនក្នុងការទប់ទល់នឹងវិបត្តិ ព្រមទាំងផ្តល់ការ ឆ្លើយតបទៅនឹងបរិការណ៍ថ្មីសង្គមសេដ្ឋកិច្ច កម្ពុជា ទាំងក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេស ទាំង ក្នុងក្របខ័ណ្ឌតំបន់និងពិភពលោក។ ក្របខ័ណ្ឌ ថវិកានេះ ក៏បានឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្ត យ៉ាងម៉ឺងម៉ាត់និងឥតងាករេរបស់រាជរដ្ឋាភិបាល ក្នុងការបន្តរក្សាសន្តិសុខ សន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ការបន្តលើកស្ទួយកិត្យានុភាពកម្ពុជា ការការពារ បានដោយឥតរវាតនូវអធិប តេយ្យជាតិ និង បូរណភាពទឹកដី ការបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ការបន្តរក្សាឱ្យបាននូវស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ចនិងកំណើនសេដ្ឋកិច្ច និងធានា បាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងកំណើនសេដ្ឋកិច្ច និងធានាបាននូវភាពស័ក្តិសិទ្ធិនិងប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងគោលដៅពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមរបស់កម្ពុជា ជាពិសេសការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជន។ ក្របខ័ណ្ឌថវិកាខាង លើនេះ ក៏មានគោលដៅធានារក្សានូវវឌ្ឍនភាព ឯករាជ្យភាព និងភាពជាម្ចាស់របស់កម្ពុជា ក្នុង ការគ្រប់គ្រងជោគវាសនារបស់ខ្លួនដោយខ្លួន ឯង នៅក្នុងរយៈពេលវែងផងដែរ។ ឆ្នាំ២០១៧ គឺពិតជាដើរតួនាទីជាឧបករណ៍នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។ អាទិភាពចំណាយ ថវិកាឆ្នាំ២០១៧ គឺជាការឆ្លើយតបទៅនឹង អាទិភាពនិងតម្រូវការចាំបាច់របស់ស្ថាប័ននានា ក្នុងការសម្រេចបាននូវគោលនយោបាយជា អាទិភាពរួមរបស់រាជរដ្ឋាភិបាល ដោយឈរ លើគោលការណ៍ប្រសិទ្ធភាព ទាំងក្នុងកម្រិត វិភាជន៍ និងទាំងក្នុងកម្រិតប្រតិបត្តិការ និង បច្ចេកទេស។ ទន្ទឹមនឹងនេះ ឆ្នាំ២០១៧ ក៏បាន គូសបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការខិតខំបង្កើនប្រសិទ្ធភាព និងកម្រិតនៃ ការកៀរគរចំណូលគ្រប់ប្រភេទ ប្រកបដោយ មហិច្ឆតា តាមរយៈការអនុវត្តវិធានការយ៉ាង ម៉ឺងម៉ាត់និងមុតស្រួច ទាំងវិធានការរដ្ឋបាល និងវិធានការគោលនយោបាយដែលមានចែង នៅក្នុងយុទ្ធសាស្ត្រកៀរគរចំណូលរយៈមធ្យម  ២០១៤២០១៨។ អាចប្រសិទ្ធនាមបានថា ជាថវិកានៃការពួតផ្តុំកម្លាំងនិងធនធាន និង សម្រួចវិធានការគោលនយោបាយ ដើម្បីសម្រេច ឱ្យកាន់តែបាននូវសមិទ្ធផលសំខាន់ៗ ដែលត្រូវ បានកំណត់នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នៅក្នុងសភាពស្មុគស្មាញនៃបរិការណ៍ តំបន់និងពិភពលោក ដើម្បីទ្រទ្រង់នូវដំណើរការ ផ្លាស់ប្តូរមួយ ប្រកបដោយភាពប្រាកដនិយមឆ្ពោះ ទៅរកការអភិវឌ្ឍប្រកបដោយគុណភាព  និង ចីរភាព”។

យោងតាមលោកផៃ ស៊ីផាន បានឱ្យដឹង បន្ថែមថា នៅថ្ងៃដដែលនោះ គណៈរដ្ឋមន្ត្រីក៏ បានបន្តពិភាក្សានិងអនុម័តសេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦២០២៥ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ ថវិកាទូទៅរបស់រដ្ឋសម្រាប់គ្រប់គ្រងឆ្នាំ២០១៥ ផងដែរ។ ជាមួយគ្នានេះ ក្នុងឱកាសនោះ សម្តេច នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានប្រកាសឱ្យដឹងថា ប្រាក់បៀវត្សមន្ត្រីរាជការក្នុងមុខតំណែងសម្រាប់ ឆ្នាំ២០១៧ នឹងត្រូវដំឡើងជិតទ្វេដង៕

RELATED ARTICLES