Wednesday, July 9, 2025
Homeតារាខ្មែរ៦បទរបស់ព្រាប សុវត្ថិ-តន់ ច័ន្ទសីម៉ា ល្បីខ្លាំង ធ្វើឲ្យផលិតកម្មផ្សេង ពិបាកទប់ទល់ថ្ងៃចូលឆ្នាំខ្មែរ

៦បទរបស់ព្រាប សុវត្ថិ-តន់ ច័ន្ទសីម៉ា ល្បីខ្លាំង ធ្វើឲ្យផលិតកម្មផ្សេង ពិបាកទប់ទល់ថ្ងៃចូលឆ្នាំខ្មែរ

ផលិតកម្ម​ Galaxy Navatra កំពុង​តែ​សម្រុក​ផលិត​បទ​ចម្រៀង​ចូល​ឆ្នាំ​ខ្មែរ ជា​ច្រើនបទ ខណៈ​ដែល​ផលិតកម្ម​ផ្សេង​ទៀត​ ហាក់​មិន​ទាន់​បាន​បញ្ចេញ​ច្រើន​នៅ​ឡើយ។ គិត​មក​ដល់​ថ្ងៃ​នេះ ​មាន​បទ​ចម្រៀង​មិន​ក្រោម​ជាង​១០បទ​​ឡើយ​ដែល ផលិតកម្ម Galalaxy Navatra បាន​បញ្ចេញ ហើយ​​​ការ​បញ្ចេញ​​នោះ គឺ​ធ្វើ​ឡើង​ជា​រៀង​រាល់​ថ្ងៃ​តែ​ម្ដង។

ស្ទើរ​គ្រប់​បទ​ចម្រៀង​ទាំង​អស់​សុទ្ធតែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង មិន​​នឹក​​ស្មាន​ដល់ ដោយ​គ្រាន់​តែ​ចេញ​ភ្លាម​មាន​អ្នក Views​ រាប់​លាន​គ្រប់​បទ​តែម្ដង។

កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ និងតារាវ័យក្មេង តន់ ចន្ទសីម៉ា ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​បទ​ចម្រៀង​ច្រើន​ជាង​គេ ទាំង​បទ​ឆ្លើយ​ឆ្លងទាំង​បទ​ច្រៀង​ទោល​ម្នាក់​ឯង។ ចំពោះ​បទ​ឆ្លើយ​ឆ្លង​អ្នក​ទាំង​ពីរ ​មាន​រហូត​ដល់​ទៅ​៦បទ​មក​ហើយ ក្នុង​នោះ​ ដូច​ជា ទី១ “កាត់ឆុង” , ទី២. “​​ប្រហុក”, ទី៣. “រកស៊ី​ជា​មួយ​យក្ស​”, ទី៤ “អរគុណ​កាមេរ៉ា”, ទី៥. “មាន់​កម្សត់” និងទី៦. ​”ឡាន​ទំនើប”។

បទ​ចម្រៀង​ទាំង​៦បទ​ ដែល​កំពូល​តារា​ចម្រៀង​ទាំង​ពីរ​ច្រៀង​រួម​គ្នា​នេះ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ភាគ​ច្រើន​ជា​បទ​រាំ​លេង​កម្សាន្ត​បែប​សប្បាយៗ មាន​គ្រប់​ចង្វាក់​ដែល​ងាយ​ស្រួល​សម្រាប់​បង​ប្អូន​រាំលេង ពេល​ជួបជុំគ្នា យ៉ាង​សប្បាយ​រីករាយ ហើយ​​​គ្រប់​បទ​ចម្រៀង​នីមួយៗ មាន​អ្នកViews​ រាប់​លាន​ដង។ ចំណុច​ទាំង​នេះ បាន​ធ្វើ​ឲ្យ​មហាជន​វាយ​​តម្លៃ​ថា សម្រាប់​ឆ្នាំ​នេះ ប្រហែល​ពិបាក​ទប់ទល់ នឹង​ផលិតកម្ម​ Galaxy Navatra​ ហើយ​ ត្បិត​អី​បទ​​ស្ទើរ​តែ​ទាំង​អស់ផ្ទុះ​បែប​នេះ​។

ផ្អែក​លើ​ផេក Galaxy Navatra ក៍​បានក៍បានក៏បានបង្ហាញពិត ចំនួន អ្នក​ចូល​Views បទ​ចម្រៀង​របស់​ខ្លួន​ផង​ដែរ គឺ​ពិត​ជា​មាន​រាប់​លាន​ដង​​គ្រប់​បទ​ច្រៀង​ដែល​បាន​ចេញ​ក្នុង​អាលប៊ុម​ចូល​ឆ្នាំ​នេះ ដែល​ចំនួន​នេះ មាន​ការ​ទទួល​លើស​ការ​រំពឹង​ទុក។

ជា​មួយ​គ្នា​​នោះ​ដែរ​អ្នក​គាំទ្រ​ជា​ច្រើន​អ្នក បាន​ចូល​ Comment លើ​ Channel youtube Galaxy Navatra ដោយ​កោតសរសើរ ព្រម​ទាំង​​បង្ហាញ​ការ​ពេញចិត្ត​ជា​ខ្លាំង។

លោក យឹម តាស្រង់ ក៏​បាន​សរសើរ​មិន​ដាច់​ពី​មាត់​ថា កំពូល​តារា​ចម្រៀង​លោក​ព្រាប សុវត្ថិ និ​ង តន់ ចន្ទសីម៉ា គឺ​ពិត​ជា​ដៃគូ​ស័ក្ដិសម​បំផុត​សម្រាប់​បទ​ចម្រៀង​ចូល​ឆ្នាំ​នេះ ​ផលិតកម្ម Galaxy Navatra ​នឹង​បន្ត​ផលិត​​បទ​ចម្រៀង​ឲ្យ​អ្នក​ទាំង​ពីរ​ជា​​ច្រើន​បទ​បន្ថែម​ទៀតដើម្បីបម្រើអារម្មណ៏ទស្សនិកជន៕

RELATED ARTICLES