Wednesday, July 9, 2025
Homeព័ត៌មានជាតិអូនធ្វើលើសហើយ និយាយថ្លៃត្រូវរ៉ូវគ្នាអស់ហើយ លួចទូរស័ព្ទបងថែមទៀត

អូនធ្វើលើសហើយ និយាយថ្លៃត្រូវរ៉ូវគ្នាអស់ហើយ លួចទូរស័ព្ទបងថែមទៀត

ភ្នំពេញ ៖ បុរសម្នាក់បាននាំនារីបម្រើសេវាផ្លូវភេទនៅម្តុំវត្តភ្នំ យកទៅរួមរ័កនៅផ្ទះសំណាក់មួយកន្លែង ម្តុំវិហារចាម ជិតមន្ទីរពេទ្យកាល់ម៉ែត ដឹងអី! គ្រាន់តែចូលដល់បន្ទប់ភ្លាម ទើបនឹងដោះអាវស្រាតខោចេញ មិនទាន់បានធ្វើអ្វីផង ស្រាប់តែស្រីជើងល្អ ឆក់យកទូរស័ព្ទពីក្នុងហោប៉ៅជនរងគ្រោះ រួចបើកទ្វាររត់គេចចេញពីផ្ទះសំណាក់បាត់ ធ្វើឱ្យជនរងគ្រោះដើរតាមរកពេញមួយយប់ លុះពេលបានជួបមុខក៏ផ្ទុះជម្លោះផ្អើលពេញផ្លូវទាំងកណ្តាលរាត្រី។

ករណីខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃ០៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្លូវលេខ៨៨ កែងផ្លូវលេខ៧៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពពីបុរសរងគ្រោះ ដែលមានគ្នា២-៣នាក់ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីផឹកស្រាស្រវឹង ពួកខ្លួនក៏នឹកចង់រកនារីបម្រើសេវាផ្លូវភេទយកទៅរួមភេទ ទើបដឹកគ្នាទៅរកនារីម្តុំវត្តភ្នំ និងបានចរចាតម្លៃត្រូវរ៉ូវគ្នា រួមភេទម្តង តម្លៃ៥ម៉ឺនរៀល ហើយនាំគ្នាធ្វើដំណើរទៅរកផ្ទះសំណាក់មួយកន្លែង ម្តុំវិហារចាម ជិតមន្ទីរពេទ្យកាល់ម៉ែត។

ប្រភពដដែល បន្តថា លុះពេលចូលទៅដល់ក្នុងបន្ទប់ផ្ទះសំណាក់ ស្រីជើងល្អបានប្រាប់ឱ្យរូបគាត់ដោះអាវ និងស្រាតខោចេញមុន បន្ទាប់មកគាត់ក៏បានចូលបន្ទប់ទឹកមួយភ្លែត មិនទាន់បានធ្វើអ្វីផង ស្រាប់តែនារីជើងល្អនោះបានលួចយកទូរស័ព្ទរបស់គាត់ ១គ្រឿង ម៉ាក Oppo ចេញពីក្នុងហោប៉ៅខោរបស់គាត់ រួចបើកទ្វារបន្ទប់រត់ចេញទៅបាត់។

ប្រភពខាងលើ បានឱ្យដឹងទៀតថា ដោយសារតែខឹងពេក ទើបគាត់បាននាំបងប្អូន ២-៣នាក់ ឱ្យជួយដើររកនារីជើងល្អម្នាក់នោះ អស់ពេលជាង១ម៉ោង ទើបនៅវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃ០៥ ខែកុម្ភៈ ឆ្នាំ២០២១ ពួកគាត់ក៏ប្រទះឃើញស្ត្រីម្នាក់ ដែលជាអ្នកស្គាល់នារីជើងល្អដែលយកទូរស័ព្ទរបស់គាត់នោះ នៅតាមផ្លូវត្រង់ចំណុចផ្លូវលេខ៨៨ កែងផ្លូវលេខ៧៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ ទើបឃាត់សាកសួរ បង្កឱ្យមានការទាស់សម្តីគ្នាផ្អើលទាំងយប់តែម្តង។

យ៉ាងណា ភាគីស្រីបានទទួលស្គាល់ថា ខ្លួនពិតជាធ្លាប់ស្គាល់នារីជាជនសង្ស័យនោះមែន តែខ្លួនមិនមែនជាបក្ខពួកគ្នាទេ គ្រាន់តែរកស៊ីរបរដូចគ្នា (នារីបម្រើផ្លូវភេទដូចគ្នា) ណាមួយនាងក៏មិនបានទៅជាមួយបុរសរងគ្រោះជាម្ចាស់ទូរស័ព្ទដែរ ហេតុនេះពេលបាត់របស់ មករកនាងឱ្យទទួលខុសត្រូវម្តេចនឹងកើត អ្នកណាធ្វើ អ្នកនោះទទួលទៅ។

ក្រោយកើតហេតុ ដោយសារភាគីបុរសជាម្ចាស់ទូរស័ព្ទ មិនមានអ្វីភ័ស្តុតាងអ្វីសម្រាប់ដាក់បន្ទុកទៅលើក្រុមនារីរកស៊ីផ្លូវភេទ ខណៈដែលសាមីខ្លួននារីដៃឆើតបានគេចបាត់ទៅហើយ ទើបម្ចាស់ទូរស័ព្ទសម្រេចវិលត្រឡប់ទៅផ្ទះវិញ ដោយមិនបានដាក់ពាក្យបណ្តឹងអ្វីនោះទេ ចាត់ទុកថា ជាថ្ងៃស៊យរបស់ខ្លួនទៅចុះ ព្រោះបាត់ទាំងទូរស័ព្ទ អស់ទាំងលុយបង់ថ្លៃបន្ទប់ផ្ទះសំណាក់ អត់លិទ្ធ៕

RELATED ARTICLES