Wednesday, July 9, 2025
Homeតារាខ្មែរទុកកូនស្រីនៅជាមួយជីតា ម្តាយមកពីបោកខោអាវ ផ្អើលពេញផ្ទះ

ទុកកូនស្រីនៅជាមួយជីតា ម្តាយមកពីបោកខោអាវ ផ្អើលពេញផ្ទះ

ខេត្តកណ្តាល ៖ ក្មេងស្រីម្នាក់ ខណៈដែលម្តាយរវល់បោកខោអាវ ក៏បានដើរលេងតែម្នាក់ឯង រួចក៏ធ្លាក់ចូលទៅក្នុងទឹកស្រះខាងក្រោយផ្ទះ បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣៥នាទីព្រលប់ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចដងទន្លេសាប កំពង់ទឹកក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាព។

ក្មេងស្រីរងគ្រោះ មានឈ្មោះសុខ ចាន់ឌឿន ភេទស្រី អាយុ៣ឆ្នាំ មានឪពុកឈ្មោះសុខ សុភា អាយុ៣០ឆ្នាំ មុខរបរនេសាទ និងម្តាយឈ្មោះចិន សុខនី អាយុ៤១ឆ្នាំ មុខរបរលក់ដូរ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះបានទៅបោកខោអាវនៅលើបែរទឹក ដោយទុកកូនស្រីនៅលេងនៅលើនៅផ្ទះជាមួយជីតានិងម្តាយមីង។ លុះពេលខ្លួនត្រឡប់មកវិញ មិនឃើញកូន ក៏នាំគ្នាផ្អើល ឆោឡោ ដើររកនិងចុះរាវរកនៅកំពង់ទឹកក្រោយផ្ទះ ក៏ប្រទះឃើញកូនស្រីស្លាប់នៅក្នុងទឹកបាត់ទៅហើយ។

ភ្លាមៗនោះ ក្រុមគ្រួសារជនរងគ្រោះបានបញ្ជូនជនរងគ្រោះទៅដល់មន្ទីរពេទ្យ ប៉ុន្តែគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់ហើយ ទើបដឹកសពមកផ្ទះវិញ រួចក៏រាយការណ៍ទៅសមត្ថកិច្ច។

ក្រោយមកផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ បានសហការជាមួយមេឃុំមេភូមិគ្រូពេទ្យមណ្ឌល និងសមត្ថកិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលកំពង់លួង បានធ្វើការពិនិត្យយ៉ាងម៉ត់ចត់ឃើញថា សពក្មេងស្រីរងគ្រោះពុំមានស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ ទើបសន្និដ្ឋានថា ក្មេងស្រីរង គ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សាកសពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES