Tuesday, December 24, 2024
Homeតារាខ្មែរឌីជេ ក្តឹប ទៅលេងបងប្អូននៅសៀមរាប សង្ស័យឆ្លងកូវីដ-១៩

ឌីជេ ក្តឹប ទៅលេងបងប្អូននៅសៀមរាប សង្ស័យឆ្លងកូវីដ-១៩

អតីតតារាចម្រៀងរ៉េប ឌីជេ ក្តិប ត្រូវបានក្រុមគ្រូពេទ្យឲ្យសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ភ្លាមៗ បន្ទាប់ពីលោកបានមកលេងផ្ទះបងប្អូននៅខេត្តសៀមរាប ហើយមានអាការក្អកហត់ អស់កម្លាំងខ្លាំង។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៣:០០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នេះ នៅសាលារុកោសល្យ។

យោងតាមការបង្ហោះសាររបស់ឌីជេ ក្តឹប បានឲ្យដឹងថា “នៅវេលាម៉ោង១៣:០០នាទីថ្ងៃទី២៨ ខែមីនាឆ្នាំ២០២១នេះ នៅសាលារុកោសល្យ មានករណីបុរសម្នាក់ឈ្មោះចាន់សំណាង​ ហៅឌីជេក្តិប ភេទប្រុស​អាយុ​ ៣៣ឆ្នាំ ជាបុគ្គលិកផលិតកម្មហង្ស បានជិះPassapp ពាក់ស្លាកលេខសៀមរាប​1AH-8272 របស់​ឈ្មោះ​ផុម ឆេន ភេទប្រុសអាយុ​៣៣ឆ្នាំ បានចូលមកពិនិត្យសុខភាព បន្ទាប់ពីមានអាការៈក្អកហត់ អស់កម្លាំង​។

-ឈ្មោះចាន់ សំណាង​ ហៅឌីជេក្តិប​បានជិះរថយន្តផ្ទាល់ខ្លួនចូលមកដល់ក្នុងក្រុងសៀមរាប កាល​ពីថ្ងៃទី ១៨ ខែមីនាឆ្នាំ២០២១កន្លងទៅ ដោយស្នាក់នៅផ្ទះបងប្អូននៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

បច្ចុប្បន្នក្រុមគ្រូពេទ្យបានយករថយន្តសង្គ្រោះនាំបុរសរូបនេះទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីពិនិត្យនិងតេស្តរកកូវិដ១៩ ចំណែកអ្នករត់ Passapp បានស្នើឲ្យ​នៅសាលា​គរុកោសល្យ​ជាបណ្តោះអាសន្ន”៕

RELATED ARTICLES