Tuesday, December 24, 2024
Homeតារាខ្មែរថៃ ២នាក់ រត់ចូលស្រុកគេបាត់ ជាប់ខ្មែរ ៣នាក់

ថៃ ២នាក់ រត់ចូលស្រុកគេបាត់ ជាប់ខ្មែរ ៣នាក់

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា នៅវេលាម៉ោង ៩និង០៥នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍បឹងសាគូ ចំនួន ៣នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍ បានធ្វើការសហការជាមួយកម្លាំងចម្រុះ មានកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងយោធា ដេញតាមមុខសញ្ញាឡានដឹកមនុស្សលួចឆ្លងដែនខុសច្បាប់នៅចំណុចស្តារហ្គោល ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះយឹម នៅ ភេទប្រុស អាយុ ៤៧ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត (ជាអ្នកដឹកមនុស្ស)។ ទី២- ឈ្មោះចាន់ ណារ៉ុង ភេទប្រុស អាយុ៤០ឆ្នាំ បុគ្គលិកកាស៊ីណូ (ម្ចាស់ផ្ទះ) រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងទី៣- ឈ្មោះ ដែង ជុំ ភេទប្រុស អាយុ ៤៦ឆ្នាំ បុគ្គលិកកាស៊ីណូ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ ឈ្មោះយឹម នៅ បានធ្វើសកម្មភាពបើកបររថយន្ត១គ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ស ស្លាកលេខ ព្រះសីហនុ 2A-1354 ដឹកមនុស្សចំនួន ៥នាក់ (ស្រី១) សង្ស័យជនជាតិថៃ លួចឆ្លងដែនទៅប្រទេសថៃ ហើយអ្នកទាំង៥នាក់ បានរត់ចូលទឹកដីថៃបាត់ បន្សល់ទុកវាលិសដាក់ខោអាវ ចំនួន២ និងឆ្នាំងអ៊ុតខោអាវ ចំនួន១។

ជនសង្ស័យទាំង ០៣នាក់ រួមទាំងវត្ថុតាង  ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនាំទៅបញ្ជាការដ្ឋានក្រុង ដើម្បីសាកសួរ។

ជុំវិញករណីនេះ លោកនួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់ថា កម្លាំងរបស់លោក ពិតជាបានសហការជាមួយអង្គភាពផ្សេងទៀត បានធ្វើការឃាត់ខ្លួនជនសង្ស័យ បាន៣នាក់ ដែលនាំមនុស្សឆ្លងដែនខុសច្បាប់ ប្រាកដមែន។

ដោយឡែក មនុស្សទាំងនោះ (សង្ស័យជាជនជាតិថៃ) ឃាត់ខ្លួនមិនបានទេ ដោយសារតំបន់នោះនៅក្បែព្រំដែនថៃ ពេក។ រីឯជនសង្ស័យទាំង៣នាក់ ដែលឃាត់ខ្លួនបាននោះ បន្ទាប់ពីសាកសួរចប់ ត្រូវបានបញ្ជូនទៅថ្នាក់លើ ដើម្បីចាត់ការបន្ត៕

RELATED ARTICLES