Friday, April 26, 2024
Homeព័ត៌មានជាតិស្រី​ក្មេង​ម្នាក់ រួម​រ័ក​ជា​មួយ​ប្រុស​ស្នេហ៍ ១យប់ ព្រឹក​ឡើង​ដាច់​ខ្យល់​ស្លាប់​ក្នុង​សណ្ឋា​គារ

ស្រី​ក្មេង​ម្នាក់ រួម​រ័ក​ជា​មួយ​ប្រុស​ស្នេហ៍ ១យប់ ព្រឹក​ឡើង​ដាច់​ខ្យល់​ស្លាប់​ក្នុង​សណ្ឋា​គារ

ភ្នំពេញ ៖ នារីវ័យក្មេង បម្រើការនៅក្នុង ហាងខារ៉ាអូខេម្នាក់ ត្រូវបានប្រុសស្នេហ៍ជាមន្ត្រី កងរាជអាវុធហត្ថ នាំឡើងសណ្ឋាគាររួមរ័កមេត្រី ពេញមួយយប់ ស្រាប់តែព្រឹកឡើង នាងបាន ដាច់ខ្យល់ស្លាប់ក្នុងសណ្ឋាគារ បង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅក្នុងសណ្ឋាគារ “មេគង្គ ហេង មហាផល” បន្ទប់លេខ១០៥ ជាន់ទី១ មានទីតាំងស្ថិតនៅតាមបណ្តោយវិថីកែវចិន្តា ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

នារីរងគ្រោះដែលដេកជាមួយប្រុសស្នេហ៍  នៅសណ្ឋាគារ១យប់ ព្រឹកឡើងដាច់ខ្យល់ស្លាប់ នោះ មានឈ្មោះ ទ..ហ អាយុ២៥ឆ្នាំ មុខរបរ បម្រើការនៅក្នុងហាងខារ៉ាអូខេមួយកន្លែង យីហោ៧២ ម្តុំវត្តដំបូកខ្ពស់ តាមបណ្តោយផ្លូវ លេខ២៧១ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅភូមិព្រែកបុក ឃុំ ព្រែកស្ពឺ ស្រុកកោះធំ ខេត្តកណ្តាល។ ចំណែក បុរសជាប្រុសស្នេហ៍ មានឈ្មោះគង់ រិទ្ធ អាយុ ៤៣ឆ្នាំ មុខរបរជាមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

sex

តាមប្រភពព័ត៌មានពីមិត្តភក្តិនារីរងគ្រោះ បានឱ្យដឹងថា រវាងនារីរងគ្រោះ និងប្រុសស្នេហ៍ នោះ មានទំនាក់ទំនងស្នេហានឹងគ្នា អស់រយៈ ពេល៥ខែមកហើយ និងធ្លាប់ណាត់ជួបគ្នាឡើង ផ្ទះសំណាក់ សណ្ឋាគារ ដើម្បីរួមរ័កមេត្រីជា ញឹកញាប់ តែមិនធ្លាប់កើតមានបញ្ហាអ្វីនោះ ទេ។ នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៦ គូស្នេហ៍នេះ បាននាំ គ្នាចូលរួមក្នុងពិធីជួបជុំផឹកស៊ីជាមួយមិត្តភក្តិខាង ប្រុស នៅម្តុំបឹងត្របែក លុះ ចប់កម្មវិធីស៊ីផឹក អ្នកទាំង២ ក៏បន្តនាំគ្នាឡើងសណ្ឋាគារ ដើម្បី រួមរ័កមេត្រីជាមួយគ្នាដូចសព្វមួយដង ស្រាប់តែមកដល់ព្រឹកថ្ងៃទី២៥ តុលា ក៏កើតមានការ ភ្ញាក់ផ្អើលថា នារីរងគ្រោះបានរួមរ័កជាមួយប្រុស ស្នេហ៍ លុះក្ស័យសង្ខារទៅហើយ។

តាមប្រភពពីសន្តិសុខយាមប្រចាំការនៅ សណ្ឋាគារកើតហេតុខាងលើ បានឱ្យដឹងថា មុន ពេលកើតហេតុ នៅវេលាម៉ោង១១និង៣០ នាទីយប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ គេ ឃើញនារីរងគ្រោះបានជិះរថយន្តមួយគ្រឿង ជាមួយប្រុសស្នេហ៍មកជួលបន្ទប់លេខ១០៥ ជាន់ទី១ ដើម្បីស្នាក់នៅ។ លុះដល់វេលាម៉ោង ៥ទៀបភ្លឺ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ស្រាប់តែ ឃើញបុរសជាសង្សារបានបីនារីរងគ្រោះចុះមក ក្រោមទាំងត្រហេបត្រហប រួចក៏ដាក់នារីរងគ្រោះ ចូលទៅក្នុងរថយន្តប្រញាប់ដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យកាល់ម៉ែត ភ្លាមៗ ដើម្បីឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះជីវិត។ ប៉ុន្តែជាអកុសល ពេល ដឹកទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យពិនិត្យរួច បានបញ្ជាក់ថា នារីរងគ្រោះបានដាច់ខ្យល់ស្លាប់ បាត់ទៅហើយ ពោលគឺដាច់ខ្យល់ស្លាប់តាំងពី នៅក្នុងសណ្ឋាគារមកម៉្លេះ។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា តាមលទ្ធផលនៃកោសល្យវិច័យដែលផ្តល់ដោយគ្រូពេទ្យ ជំនាញ គឺនារីរងគ្រោះ បានដាច់ខ្យល់ស្លាប់ដោយសារតែកើតអាការៈគាំងបេះដូង។

សពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើត ដើម្បី រៀបចំធ្វើបុណ្យតាមប្រពៃណី។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាច ទាក់ទងសុំការបំភ្លឺពីមន្ត្រីកងរាជអាវុធហត្ថ ជា ប្រុសស្នេហ៍នារីរងគ្រោះបាននៅឡើយទេ កាល ពីម្សិលមិញ តែយ៉ាងណា យើងរង់ចាំទទួលការ បកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

ដោយ ៖ កែវ ឈីម

RELATED ARTICLES