Tuesday, December 31, 2024
Homeតារាខ្មែរដោយសារទេវបុត្រតូច!!! ឌុច លីដា ថា ជីវិតកាន់តែមានសេចក្តីសុខ

ដោយសារទេវបុត្រតូច!!! ឌុច លីដា ថា ជីវិតកាន់តែមានសេចក្តីសុខ

ឌុច លីដា បានឲ្យដឹងថា ពេលនេះកូនប្រុសរបស់នាងមានអាយុជាង១ឆ្នាំទៅហើយ តែមិនទាន់បានធ្វើខួបកំណើតឲ្យកូននោះទេ ព្រោះតែមិនចង់មានការជួបជុំនៅរដូវកូវីដ-១៩នេះ។

ទោះជាយ៉ាងណា លីដា ថា នឹងមានការរៀបចំពិធីជប់លៀងខួបកូនរបស់នាង នៅពេលដែលស្ងាត់កូវីដ ខាងមុខនេះ ដែលអាចធ្វើជាលក្ខណៈលើសពីគ្រួសារទៀតផង ព្រោះនឹងហៅមិត្តភក្ដិឲ្យចូលរួមដែរ។

តារាសម្ដែងតូចច្រឡឹង ឌុច លីដា ក៏បានឲ្យដឹងថា ក្រោយពេលមានកូន១នេះ ជីវិតរបស់នាងមានការប្រែប្រួលច្រើន ព្រោះកាលនៅលីវចង់ទៅណាទៅភ្លាម មិនចាំបាច់គិតច្រើន តែឥឡូវត្រូវគិតគូដល់កូន។ យ៉ាងណា លីដា ថា ជីវិតនាងមានសេចក្ដីសុខនៅពេលដែលក្រោកពីគេងមានកូននៅក្បែរខ្លួន ទើបធ្វើឲ្យនាងគិតថា មានកូនទៅល្អជាងកាលនៅម្នាក់ឯង។

ឌុច លីដា មិនត្រឹមតែមានជីវិតប្រែប្រួលខុសពីមុន ព្រោះពេលនេះនាងមានកូន១ទៅហើយ និងត្រូវគេហៅថា “អ្នកនាងៗ” នោះទេ តែនាងក៏មានជីវភាពផ្លាស់ប្ដូរស្ទើរតែទាំងស្រុងផងដែរ។ នាងរស់នៅផ្ទះវីឡាយ៉ាងប្រណីត និងជិះរថយន្ដទំនើបៗឆ្លាស់គ្នា ដូចជា Ford Raptor និង Lexus NX 200t ជាដើម ខណៈដែលស្វាមីនាងជាបុរសដែលនាងធ្លាប់ចេញសារសរសើរថា ផ្ដល់កម្លាំងចិត្តឲ្យនាងជានិច្ច ហើយនាងមានភាពកក់ក្ដៅខ្លាំងណាស់ ពេលដែលនៅជិតស្វាមី។

ទោះជាយ៉ាងណា តាមបណ្ដារកម្មវិធីអ្នកសិល្បៈដែលជិតស្និទ្ធលីដា នៅតែមិនទាន់ហ៊ានបណ្ដើរបុរសនោះ គ្រប់ពេលដូចគូស្នេហ៍តារាដទៃទៀតឡើយ ខណៈដែលនាងអះអាងថា ដោយសារតែស្វាមីរបស់នាងមានកិច្ចការងាររវល់ ទើបពេលខ្លះមិនបានមកជាមួយនាងឡើយ។

ឌុច លីដា បានព្រមបង្ហាញមុខមាត់ស្វាមី ក្រោយពីមានការរិះគន់រឿងនាងបានរៀបការដោយលួចលាក់ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ដែលរហូតមកដល់ពេលនេះ រូបថតអាពាហ៍ពិពាហ៍របស់នាងមិនទាន់បែកធ្លាយ១សន្លឹកឡើយ គឺនាងលាក់ជិតឈឹងតែម្ដង។

ការព្យាយាមបិទបាំងថ្ងៃពិសេសរបស់លីដា នោះហើយ ទើបធ្វើឲ្យគេសង្ស័យថា ប្ដីនាងមិនមែនជាបុរសនៅលីវទេ គឺអាចមានម្ចាស់ចិត្ត ហើយការមកភ្ជាប់ស្នេហាជាមួយនាងអាចជាការលាក់បាំងពីគូស្នេហ៍ចាស់។

ភ្លាមៗនោះ លីដា ស្រាប់តែហ៊ានបណ្ដើរប្ដីទៅមាត់សមុទ្រ និងចាប់ផ្ដើមបង្ហាញមុខប្ដី តាមរយៈការចូលរួមកម្មវិធីមិត្តភក្ដិ និងថតរូបពេលជិះរថយន្ដរួមគ្នាជាដើម។

ការព្រមបញ្ចេញមុខស្វាមីនេះ បញ្ជាក់ថា លីដា ចង់ឲ្យគេដឹងថា ប្ដីរបស់នាងគ្មានជំពាក់ស្នេហ៍ជាមួយនារីណាទេ គឺមានតែនាងម្នាក់គត់ ហើយរូបនាងក៏គ្មានអ្វីត្រូវខ្លាចរឿងបណ្ដើរប្ដីជាចំហឡើយ។

ទោះជាយ៉ាងណា នៅក្នុងជំនួបជាមួយអ្នកយកព័ត៌មានយើងនៅថ្ងៃខួបកំណើតលោកយ៉ែម សំអូន កាលពីខែមុន តារាកូន១ ឌុច លីដា និយាយមិនច្បាស់លាស់ពីគម្រោងដឹកដៃប្ដីចូលរោងការជាចំហនោះឡើយ ដោយនាងថា រង់ចាំឲ្យកូនប្រុសរបស់នាងបានធំជាងនេះបន្ដិចសិន ទើបអាចធ្វើពិធីនោះបាន។

ឌុច លីដា ស្ថិតក្នុងចំណោមតារាដែលយកកូនមុនរៀបការ ដូចជា អ្នកនាងយុគ ចិន្ដា, ខាត់ សុឃីម, នៅ សុនិតា, ឡោម លក្ខិណា, សុន ស្រីពេជ្រ, ផាត់ ផាន់ណា, ទេព សម្ផស្ស និងសុផា លីនដា ជាដើម។

លីដា ថា មង្គលការមិនមែនជារឿងសំខាន់បំផុតសម្រាប់ជីវិតនាងឡើយ តែរឿងដែលត្រូវគិត គឺថាតើមនុស្ស២នាក់ អាចចាប់ដៃគ្នាទៅមុខបានជាងរៀងរហូតដែរឬទេ? នាងថា ក្រោយមានស្វាមីនិងកូន១នេះ ពេលនេះអាជីពសិល្បៈរបស់នាងត្រូវបានកាត់បន្ថយមួយផ្នែកធំ គឺនាងនៅតែទទួលការងារថតខ្លីៗប៉ុណ្ណោះ តែការថតភាពយន្ដភាគនៅខេត្ត ដែលប្រើពេលយូរថ្ងៃនោះ នាងមិនទាន់អាចទទួលបានទេ ព្រោះតែចិត្តនាងចង់នៅក្បែកូន និងបំពេញតួនាទីជាស្រី្ដមេផ្ទះម្នាក់។

យ៉ាងណា លីដា ថា ស្វាមីរបស់នាងមិនហាមឃាត់នាងលេងសិល្បៈនោះទេគឺ នៅលើការសម្រេចចិត្តរបស់នាងតែប៉ុណ្ណោះ៕                   ហ៊ឹម វិចិត្រ

RELATED ARTICLES