Friday, September 20, 2024
Homeតារាខ្មែរលោកគួច ខេវិន ទិញFord Raptor

លោកគួច ខេវិន ទិញFord Raptor

លោកគួច ខេវិន ដែលជាអ្នកផលិតកម្មវិធីទូរទស្សន៍ជាន់ខ្ពស់ល្បីឈ្មោះបានទិញរថយន្ដទំនើបFord Raptor ព័ណសដ៍ថ្មីសន្លាងកាលពីថ្ងៃទី២១ខែឧសភាឆ្នាំ២០២១ ខណៈដែលកន្លងមកលោកក៍មានរថយន្ដទំនើបជិះជាប្រចាំថ្ងៃដែរគឺRange Rover Evoque ព័ណស។លោកខេវិន បានឲ្យម្ដាយរបស់លោកប្រោសព្រះទឹកលើរថយន្ដថ្មីនោះដើម្បីឲ្យលោកបានសុខសប្បាយនិងចេះតែរកស៊ីកាក់កបមានបានតទៅទៀត។អ្នកផលិតកម្មវិធីទូរទស្សន៍ដ៍ល្បីល្បាញរូបនេះបានបបញ្ចេញសារក្រោយទិញបានរថយន្ដនោះថា”ថ្ងៃសុក្រ ថ្ងៃជោគជ័យ ថ្ងៃសិរីសួស្ដី ថ្ងៃមានយសលាភ ថ្ងៃជាថ្ងៃមង្គល វិបុលសុខ ដែលបានអ្នកម្ដាយព្រះមានគុណដ៍អនន្ដប្រោសព្រំទឹក ទិព្វមន្ដដល់រូបកូនឲ្យបានសមប្រកបទៅដោយសេចក្ដីសុខ ចម្រើនរុងរឿង តទៅអនាគត។ដោយភាពតស៊ូភាពព្យាយាមតស៊ូប្រឹងប្រែង និងជឿរជាក់ កូនបានសម្រេចតាមក្ដីប្រាថ្នា នេះក៍ដោយសារតែខិតខំចិញ្ចឹមបីបាច់ថែរក្សារ អប់រំទួន្មានប្រៀនប្រដៅ របស់អ្នកម្ដាយថ្លៃ កូនសូមលើកកំបង់អញ្ជលីគោរពបួងសួងដល់វត្ថុសក្ដិសិទ្ធ សូមព្រះមេត្តាបីបាច់ជួយថែរក្សារ ការពារអ្នកម្ដាយ សូមឲ្យលោកមានព្រះជន្មយឺនយូរ សុខភាពល្អបរិបូរណ៍ កំលាំងកាយមាំមួន បានជាម្លប់ដល់កូនជាអង្វែងតរៀងទៅ”។

  លោកគួច ខេវិន មិនបញ្ជាក់ថារថយន្ដ Ford Raptor ដែលលោកទិញនោះតម្លៃប៉ុន្មានទេ ប៉ុន្ដែអុ្នកជិះរថយន្ដប្រភេទនេះដែរបានបង្ហើបឲ្យដឹងថាឡាននេះសេរ៊ីថ្មី១គ្រឿងតម្លៃជាង១២ម៉ឺនដុល្លារឯណ្ណោះ។គេឃើញមានតារាសិល្បៈជាច្រើនបានផ្ញើរសារនិងខមិនអបអរសាទរលោកគួច ខេវិន ដែលសម្រេចបំណងទិញរថយន្ដទំនើបជិះបានដូចក្ដីប្រាថ្នានៅឆ្នាំ២០២១នេះដែរ។

តាមព័តមានបានឲ្យដឹងថាការដែលលោកខេវិន សម្រេចចិត្តទិញរថយន្ដ១គ្រឿងថ្លៃស្មើផ្ទះ១ល្វែងនេះដោយសារ តែលោកត្រូវការជិះចុះតាមបណ្ដារខេត្តមួយចំនួនដែលលោកត្រូវចុះទៅមើលនិងទិញដីធ្លីព្រោះថារយៈពេលចុងក្រោយនេះគេឃើញលោកបានងាកទៅចំណាយពេលលើការរកស៊ីផ្នែកអចលនទ្រព្យច្រើន ក្រៅពីការងារសិល្បៈដែលលោកបានបំរើអារម្មណ៍មហាជននៅតាមកញ្ចក់ទូរទស្សន៍ជាច្រើនឆ្នាំមកហើយនោះ។ប៉ុន្ដែទោះជាមមាញឹករកស៊ីដីធ្លីយ៉ាងណាក៍បេះដូងរបស់លោកខេវិន នៅតែស្រលាញ់ស្រិល្បៈហើយលោកនឹង ត្រៀមផលិតកម្មកម្មវិធីថ្មីៗទៀតនៅពេលខាងមុខដើម្បីឲ្យទស្សនិកជនបានរីករាយឡើងវិញពេលដែលស្ងប់ស្ងាត់កូវីដ៕

RELATED ARTICLES