Saturday, November 23, 2024
Homeតារាខ្មែរឆន សុវណ្ណារាជ កោសក់កាន់ទុក្ខម្ដាយ លាចាកលោក

ឆន សុវណ្ណារាជ កោសក់កាន់ទុក្ខម្ដាយ លាចាកលោក

តារាចម្រៀងហង្សមាសលោកឆន សុវណ្ណារាជ បានកោសក់កាន់ទុក្ខម្ដាយលោកអ្នកស្រីលី សុខា ដែលបានទទួលមរណៈភាពក្នុងជន្មាយុ៦០ឆ្នាំកាលពីថ្ងៃទី២២ខែឧសភាឆ្នាំ២០២១ដោយជំងឺលើសឈាមនិងគាំងបេះដូង។

សុវណ្ណារាជ ក៍បានប្រកាសសុំទោសចំពោះបណ្ដារអ្នករៀបចំកម្មវិធីទាំងឡាយដែលលោកបានទទួលហើយតែមិនបាន ទៅច្រៀងសម្ដែងព្រោះថាពេលនេះលោកកំពុងតែមានទុក្ខធំដោយសារតែត្រូវបែកពីម្ដាយជាទីស្រលាញ់ជារៀងរហូតហើយ។ក្នុងសម្លៀកបំពាក់អាវសខោសនោះសុវណ្ណារាជ បានថ្លែងសារយ៉ាងក្ដុកក្ដួលថា”ម៉ាក់ហត់ហើយ ម៉ាក់សម្រាកឲ្យបានសុខស្រួលណាម៉ាក់ ចាប់ពីថ្ងៃនេះទៅម៉ាក់ឈប់ចាក់ថ្នាំ ម៉ាក់ឈប់លេបថ្នាំច្រើនទៀតហើយ ម៉ាក់បានសុខហើយ ម៉ាក់គេងឲ្យបានសុខស្រួលណាម៉ាក់ណា កូនស្រលាញ់ម៉ាក់ខ្លាំងណាស់ ខ្ញុំបានសុំអភ័យទោសដល់ម្ចាស់កម្មវិធីដែលខ្ញុំបានលុបចោលភ្លាមៗទាំងអស់ផង ដោយក្នុងពេលនេះម្ដាយរបស់ខ្ញុំបានទទួលមរណៈភាពហើយដោយរោគលើសឈាមនិងគាំងបេះដូង សូមអភ័យទោស”។

          សពម្ដាយឆន សុវណ្ណារាជ បានរៀបចំធ្វើបុណ្យនៅផ្ទះរបស់លោកនៅផ្ទះលេខ59E0 ផ្លូវលេខ៥ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។តារាចម្រៀងកំពុងមានទុក្ខរូបនេះលោកក៍បានសង្កត់ថាពិធីបុណ្យសពម្ដាយរបស់លោកគឺគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាល៣កុំ ៣ការពារផងដែរដើម្បីបញ្ចៀសពីជំងឺកូវីដ។គេឃើញតារាចម្រៀងហង្សមាសឱក សុគន្ធកញ្ញា បានស្លៀកពាក់ឈុតខ្មៅនិងពាក់ម៉ាសក៍ទៅអុជធូកគោរពវិញ្ញាណក្ខ័ន្ដអ្នកស្រីសុខា ផងដែ។ដោយឡែកលោកគង់ វិសាល អ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីនៅប៉ុស្ដិ៍បាយ័នក៍លេចមុខទៅរំលែកទុក្ខសុវណ្ណារាជ ដល់ផ្ទះសពតែម្ដង។

          គូរបញ្ជាក់ថាឆន សុវណ្ណារាជ តែងតែបង្ហាញនូវក្ដីស្រលាញ់ចំពោះម្ដាយពិសេសស្ទើតែរៀងរាល់ឆ្នាំនៅថ្ងៃ ទិវានៃក្ដីស្រលាញ់(១៤កុម្ភៈ)លោកតែងតែទិញកាដូជូនម្ដាយនូវខ្សែក,កាបូប និងជូនជាថវិការជាដើម។ប៉ុន្ដែពេលនេះសុវណ្ណារាជ ត្រូវព្រាត់ម្ដាយគ្មានថ្ងៃត្រឡប់ទើបលោកមិនអាចទប់ទឹកភ្នែកបានទេរហូតកោសក់សម្រក់ទឹកនេត្រានៅចំពោះមុខវិញ្ញាណក្ខ័ន្ដម្ដាយ។សុវណ្ណារាជ ត្រូវកាន់ទុក្ខជូនម្ដាយរយៈពេលខ្លីដោយមិនទាន់កំណត់ពេលវេលាចូលច្រៀងសម្ដែងលើ ឆាកតន្រ្ដីវិញឡើយ៕

RELATED ARTICLES