Saturday, November 23, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា កាន់តែស្អិតល្មូតក្រោយ​ប្រារពខួប​អាពាហ៍ពិពាហ៍២ឆ្នាំ

ឱក សុគន្ធកញ្ញា កាន់តែស្អិតល្មូតក្រោយ​ប្រារពខួប​អាពាហ៍ពិពាហ៍២ឆ្នាំ

  ឱក សុគន្ធកញ្ញា បានប្រារពខួបអាពាហ៍ពិពាហ៍គម្រប់២ឆ្នាំរបស់ខ្លួនកាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០២១ ដែលពេលនេះជីវិតនាងមានការផ្លាស់ប្ដូរស្ទើទាំងស្រុងក្រោយទទួលបានចំណងដៃកូនប្រុសម្នាក់ឈ្មោះអ៊ឹង បញ្ញាបុត្រ ហៅCharlie អាយុជាង១ឆ្នាំកន្លះ។នៅថ្ងៃពិសេសរបស់ខ្លួននេះដែរសុគន្ធកញ្ញា ឆ្នាំនេះមិនបានធ្វើកម្មវិធីជប់លៀងពិសេសណាមួយឡើយគឺនាងមានតែផឹកតែជាមួយស្វាមីយ៉ាងរ៉ូមែនទិកបង្កប់ដោយសារថា”កាលមុនកាហ្វេ ឥឡូវថែមតែមួយមុខទៀត រវល់ត្រង់ងាកឆុង ងាកឆុង”។នាងបន្ថែមសារទៀតថា”គ្មានអ្នកណាដឹងសុខទុក្ខយើងជាងប្ដីប្រពន្ធយើងទេ។ពេលវេលាទៅមុខមិនឈប់ តែរូបភាពបានបន្សល់ទុកជាអនុស្សាវរីយ៍ល្អៗ ស្នាមញញឹមមិនអាចបំភ្លេចបាន ចំណាយពេលវេលាជាមួយមនុស្សជាទីស្រលាញ់របស់អ្នក”។

          នៅថ្ងៃខួបកំណើតស្នេហ៍ឆ្នាំនេះឱក សុគន្ធកញ្ញា បានបញ្ចេញរូបភាពផ្អែមល្ហែមជាមួយស្វសាមីកាន់តែច្រើនជាងមុននាំឲ្យFanរបស់នាងជាច្រើនបានផ្ញើរសារជូនពរ ដោយមានអ្នកខ្លះថែមទាំងច្រណែននាងទៀតផងដោយចាត់ទុកនាងថាជាតារាដែលជោគជ័យទាំងអាជីពចម្រៀងនិងស្នេហាព្រមគ្នាតែម្ដង។ដោយឡែកសុគន្ធកញ្ញា វិញនាងធ្លាប់និយាយក្រោយសម្រាលកូនថាបើដឹងថាមានប្ដីកូនសប្បាយអីចឹងម្លេះនាងរៀបការតាំងពីយូមកហើយ។

          ឱក សុគន្ធកញ្ញា បានរៀបការជាមួយលោកអ៊ឹង សុខលី កាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៩ និងសម្រាលកូនប្រុសថ្ងៃទី១១ខែវិច្ឆិការឆ្នាំ២០១៩ ដែលក្រោយមានកូនប្រុសអាយុជាង១ឆ្នាំ៦ខែនេះនាងនៅតែមិន​ទាន់ស្រកគីឡូនៅឡើយពោលគឺមានព្រលឹងនិងទ្រលុកទ្រលន់ជាងមុន។ទោះជាយ៉ាងណាសុគន្ធកញ្ញា ព្យាយាមសម្រកទម្ងន់មករកភាពដើមវិញតាមរយៈការហាត់ប្រាណជាប្រចាំផងដែរ។

ប្អូនថ្លៃថៅកែហង្សមាសរូបនេះក៍មិនទាន់វិលមករកឆាកតន្រ្ដីនៅStudioរបស់ហង្សមាសដែរក្រោយ​ពីមានតារាហង្សមាសបានផ្ទុះការឆ្លងកូវីដជាបន្ដបន្ទាប់តាំងពីថ្ងៃទី៩ខែមីនាឆ្នាំ២០២១ បើទោះជាសុគន្ធកញ្ញា និងស្វាមីនាងបានរួចផុតពីការកើតជំងឺដ៍កាចសាហាវនេះក្ដី។ដោយឡែកកេរ្ដិ៍ឈ្មោះក្នុងអាជីពចម្រៀងវិញពេលនេះសុគន្ធកញ្ញា ក្រោយមានប្ដីនិងកូន១នេះគេសង្កេតឃើញថានាងហាក់ចុះខ្សោយជាមុនព្រោះគ្មានបទចម្រៀងល្បីៗផ្ទុះដូចមុនទៀតឡើយ។ប៉ុន្ដែអ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ បានលើកឡើងថាហង្សមាសនឹងមិនបណ្ដោយឲ្យឱក សុគន្ធកញ្ញា ធ្លាក់ចុះជាដាច់ខាតក្រោយអ្នកចម្រៀងរូបនេះក្លាយទៅជាសាច់ញាត្តិរបស់ថៅកែហង្សមាសហើយនេះ៕

RELATED ARTICLES