Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិធនាគារ​ពិភព​លោ​ក​បរិយា​កាស​​​ពាណិជ្ជ​កម្ម​​របស់​កម្ពុជា​បាន​ធ្លាក់​ចុះ​​

ធនាគារ​ពិភព​លោ​ក​បរិយា​កាស​​​ពាណិជ្ជ​កម្ម​​របស់​កម្ពុជា​បាន​ធ្លាក់​ចុះ​​

ភ្នំពេញ ៖ ក្រុមអ្នកជំនាញធនាគារពិភពលោកបានវាយតម្លៃថា បរិយាកាសអាជីវកម្មនៅកម្ពុជាបានឡើងពីកម្រិតលេខ ៥៤.៥៤ ដល់៥៤.៥៩ពិន្ទុះដែលមានន័យថា បរិយាកាសអាជីវកម្មនៅកម្ពុជាកំពុងមានភាពប្រសើរឡើង។

ក្រុមអ្នកជំនាញធនាគារពិភពលោកបានវាយតម្លៃតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកនៅព្រឹកថ្ងៃទី២៦ខែតុលានេះបានធ្វើបទបង្ហាញស្តីពីបរិយាកាសអាជីវកម្មនៅតំបន់អាស៊ីពូព៌ា និងប៉ាស៊ីហ្វិក រួមបញ្ចូលទាំងប្រទេសកម្ពុជាផងដែរនោះបានឲ្យដឹងថា ប្រទេសក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកកំពុងតែធ្វើឲ្យប្រសើរឡើងប្រកបដោយភាពរឹងមាំដល់បរិយាកាសពាណិជ្ជកម្ម ហើយក្នុងចំណោមប្រទេសទាំងអស់គឹ ប្រទេសកម្ពុជាបានឈរលើលំដាប់ថ្នាក់ទី១៣១ ក្នុងចំណោម១៩០ប្រទេស បើធៀបជាមួយប្រទេសដែលនាំមុខគេជាច្រើន កម្ពុជាបានធ្វើឲ្យគម្លាតថយចុះតាមការអនុវត្តបានល្អបំផុតដូចជាឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃពិន្ទុដែលមិនប្រសើរពី៥៤.៥៤ដល់៥៤.៩៧ធៀបនឹងឆ្នាំមុន។

would1

លោកស្រីអ៊ីហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាបាននិងកំពុងតែមានការរីកចម្រើនក្នុងការជម្រុញឲ្យមានបរិយាកាសពាណិជ្ជកម្មកាន់តែល្អប្រសើរជាងមុន។លើសពីនេះការធ្វើកំណែទម្រង់នានាដែលកម្ពុជាបាននិងកំពុងធ្វើគឺកំពុងតែជួយបង្កើនឲ្យមានសេដ្ឋកិច្ចរស់រវើក ដែលនឹងជួយបង្កើននូវក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋកម្ពុជាជាច្រើន និងជួយឲ្យចាកផុតពីភាពក្រីក្រ។

លោកស្រីបន្តថា កំណែទម្រង់ថ្មីលើគ្រប់វិស័យក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកគឺជាការបោះជំហានមួយ ដើម្បីលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម។ ការកែលម្អដែលបានកត់សម្គាល់កាលពីឆ្នាំមុន ប្រទេសជាច្រើនក្នុងតំបន់នៅតែធ្វើការកែលម្អ ដើម្បីបង្កភាពងាយស្រួលដល់បរិយាកាសពាណិជ្ជកម្ម សម្រាប់សហគ្រិនក្នុងស្រុកទាំងឡាយ។

លោកចាន់ សុផលប្រធានវិទ្យាស្ថានសិក្សាគោលនយោបាយបានថ្លែងថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានខិតខំកែទម្រង់ ដើម្បីជម្រុញឲ្យមានការវិនិយោគកើនឡើង បង្កើតការងារដល់ប្រជាពលរដ្ឋ ហើយជាលទ្ធផលបានកែលម្អបានល្អជាងមុន។លោកបានបន្តទៀតថា ទោះយ៉ាងណាប្រទេសកម្ពុជានៅមានការខ្វះខាត បើធៀបនឹងប្រទេសក្នុងតំបន់ ដែលទាមទារ ឲ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀតលើគ្រប់វិស័យ ហើយកម្ពុជាជាប្រទេសមួយដែលកំពុងតែខិតខំអភិវឌ្ឍន៍សេដ្ឋកិច្ចកាន់តែខ្លាំង ធ្វើយ៉ាងណាជម្រុញបង្កើនការវិនិយោគគ្រប់វិស័យ។

របាយការណ៍ថ្មីរបស់ធនាគារពិភពលោកបង្ហាញថា ប្រទេសទាំង៤ក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកមានចំណាត់ថ្នាក់ទាប ក្នុងចំណោមប្រទេសចំនួន១០លើគេនៅលើពិភពលោកនៅក្នុងបញ្ជីចំណាត់ថ្នាក់ធ្វើធុរកិច្ច។ សម្រាប់ប្រទេសមានចំណាត់ថ្នាក់លើសគេមានប្រទេសញូហ្សីលែនដ៍ ស្ថិតលំដាប់ថ្នាក់ទី១  ប្រទេសសឹង្ហបូរីលំដាប់ទី ២  តំបន់ពិសេសរដ្ឋបាលហុងកុងចិនជាប់លំដាប់ថ្នាក់ទី ៤ និងសាធារណរដ្ឋកូរ៉េជាប់លំដាប់ថ្នាក់ទី៥។

លើសពីនេះកម្ពុជានៅមានឱកាសច្រើន ដើម្បីកែលម្អក្របខ័ណ្ឌច្បាប់សម្រាប់ការចាប់ផ្តើមធុរកិច្ច ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងការពង្រឹងការអនុវត្តកិច្ចសន្យា ដែលជាឩទាហរណ៍ ត្រូវចំណាយពេលជាមធ្យម៥៧ម៉ោង ដើម្បីរៀបចំបែបបទឆ្លងព្រំដែនសម្រាប់ការនាំចេញនៅក្នុងតំបន់៕

ដោយ ៖ គង់ លាងហួរ

RELATED ARTICLES