Sunday, November 24, 2024
Homeនយោបាយកូនប្រុសលោកឈុត វុទ្ធី អាមេរិកគាំទ្រ ស្នងឪពុក ការពារព្រៃឈើកម្ពុជា

កូនប្រុសលោកឈុត វុទ្ធី អាមេរិកគាំទ្រ ស្នងឪពុក ការពារព្រៃឈើកម្ពុជា

ភ្នំពេញ ៖ សហរដ្ឋអាមេរិក បានទទួល ស្គាល់ គាំទ្រ និងលើកសរសើរកូនប្រុសលោក ឈុត វុទ្ធី ថាជាជនជាតិខ្មែរ ដែលមានសេចក្តី- ក្លាហាន ស្នងមរតកពីឪពុក ក្នុងការការពារ ព្រៃឈើ និងបរិស្ថាន នៅប្រទេសកម្ពុជា។

កូនប្រុសលោកឈុត វុទ្ធី ដែលជាប្រធាន អង្គការការពារធនធានធម្មជាតិ បានថ្លែងថា សមិទ្ធផល (ប័ណ្ណសរសើរ) ដែលលោកទទួល បានពីសហរដ្ឋអាមេរិក នៅពេលនេះ គឺផ្តល់ ជូនសម្រាប់ឪពុកលោក និងប្រជាពលរដ្ឋខ្មែរ ទូទៅ មិនមែនសម្រាប់តែរូបលោកម្នាក់ទេ ហើយនេះជាការលើកទឹកចិត្ត ឱ្យលោកខិតខំ ធ្វើកិច្ចការនេះបន្តទៀត ដើម្បីឱ្យមានការរីក-ចម្រើនទៅមុខទៀត ក្នុងការចូលរួមការពារ បរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា។

សូមបញ្ជាក់ថា កាលពីថ្ងៃពុធ ទី១៩ ខែ ឧសភា ឆ្នាំ២០២១ លោកឆឺយ ឧត្តមរស្មី ប្រធាន អង្គការការពារធនធានធម្មជាតិ ដែលត្រូវជា កូនប្រុសបង្កើតរបស់លោកឈុត វុទ្ធី បានទទួល ប័ណ្ណកិត្តិយស ពីអភិបាលក្រុងឡូវែល ព្រឹទ្ធសភា រដ្ឋសភា រដ្ឋម៉ាស្សាឈូសសេត និងតំណាងរាស្ត្រ សហរដ្ឋអាមេរិក មួយរូប គឺលោកស្រី ឡូរី ត្រិនហែន សម្រាប់សេចក្តីក្លាហានរបស់លោក ក្នុងការបន្តការងារការពារព្រៃឈើ ពីឪពុករបស់ លោក ដែលត្រូវឃាតករបាញ់សម្លាប់ កាលពី ៩ឆ្នាំមុន។

លោកចន ឡេហ៊ី អភិបាលក្រិងឡូវែល បានថ្លែងនៅក្នុងពិធីប្រគល់ប័ណ្ណកិត្តិយស ដល់ លោកឆឺយ ឧត្តមរស្មី នៅសាលាក្រុងឡូវែល នោះថា លោកឆឺយ ឧត្តមរស្មី និងឪពុករបស់ លោក ពិតជាមានសេចក្តីក្លាហាន មិនខ្លាចបាត់បង់ ជីវិតក្នុងការការពារព្រៃឈើ ដែលជាទ្រព្យ-សម្បត្តិធម្មជាតិរបស់កម្ពុជា ដែលសម្អាតខ្យល់ អាកាសសម្រាប់ការដកដង្ហើម ការរស់នៅ របស់មនុស្ស សត្វ និងរុក្ខជាតិ។

លោក ចន ឡេហ៊ី ក៏បានមានប្រសាសន៍ ថា “យើងប្រារឰពិធីថ្លែងអំណរគុណគាត់សម្រាប់ ការងារលំបាកៗទាំងអស់ ដែលគាត់បានធ្វើ បន្តពីឪពុករបស់គាត់ ហើយយើងសរសើរគាត់ ដែលគាត់សុខចិត្តប្រថុយគ្រោះថ្នាក់ ដើម្បី ការពារបរិស្ថាន។ ការងាររបស់គាត់ គួរឱ្យ កោតសរសើរណាស់ ហើយត្រូវតែបន្ត”។

ជាការឆ្លើយតប លោកឆឺយ ឧត្តមរស្មី បានបញ្ជាក់នៅពេលនោះថា ទោះជាប្រឈម នឹងគ្រោះថ្នាក់ក៏ដោយ ក៏លោកបន្តធ្វើការងារ ឪពុករបស់លោក ប្រឆាំងនឹងការកាប់បំផ្លាញ ព្រៃឈើខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា ដើម្បី ថែរក្សាធនធានធម្មជាតិ របស់កម្ពុជា។  លោក ឧត្តមរស្មី បានកោតសរសើរសហរដ្ឋអាមេរិក ដែលយកចិត្តទុកដាក់ លើបរិស្ថានពិភពលោក។ ជាក់ស្តែងជំនួយសហរដ្ឋអាមេរិក តាមរយៈ ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់អភិវឌ្ឍន៍ អន្តរជាតិ ជួយអង្គការរបស់លោក ការពារព្រៃ ឡង់ និងតំបន់ការពារព្រៃឈើផ្សេងៗទៀត។ លោកបន្តថា លោកនិងឪពុករបស់លោក មិន ដែលទទួលបានការកោតសរសើរ ឬការលើក ទឹកចិត្តពីសភា និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះ ការងារការពារធនធានធម្មជាតិ របស់ប្រទេស កម្ពុជា នោះទេ ប៉ុន្តែបែរជាទទួលប័ណ្ណសរសើរ និងទទួលស្គាល់ ដល់ទៅ៣ ពីសហរដ្ឋអាមេរិក ដែលលោកមិនបានធ្វើអ្វី ដើម្បីធម្មជាតិរបស់ គេផង។

លោកឆឺយ ឧត្តមរស្មី បានមានប្រសាសន៍ ថា “ហើយចំពោះប្រទេសកម្ពុជា គឺខ្ញុំបានទទួល ដែរ គឺទទួលទាំងការទិតៀន និងការប្រមាថ មើលងាយ ពីខាងរាជរដ្ឋាភិបាល ពីសំណាក់ រាជរដ្ឋាភិបាល ពីផ្នែកយើងតស៊ូមតិផ្នែកព្រៃ-ឈើ ហើយនិងផ្នែកសិទ្ធិមនុស្ស”។

ទោះយ៉ាងណា បញ្ជាក់នៅពេលនោះដែរ លោកឆឺយ ឧត្តមរស្មី ថា លោកមិនចង់បានប័ណ្ឌ សរសើរពីរដ្ឋាភិបាល និងសភាកម្ពុជា ទេ ហើយ ថាប័ណ្ណសរសើរដែលផ្តល់ឱ្យដោយសហរដ្ឋ-អាមេរិក នេះ គឺសម្រាប់ស្នាដៃឪពុករបស់លោក ច្រើនជាងរូបលោកផ្ទាល់។

លោកឆឺយ ឧត្តមរស្មី បានមានប្រសាសន៍ បន្តថា “ចំពោះខ្ញុំ មិនមានការអន់ចិត្ត ឬក៏តូច ចិត្ត អំពីរាជរដ្ឋាភិបាលខ្លួនឯង ដែលមិនផ្តល់ ការលើកទឹកចិត្តជាប័ណ្ណសរសើរ ទៅដល់លោក ឪពុកខ្ញុំ ដូចជាខ្ញុំក្តី ខ្ញុំគិតថា ចង់ឱ្យរដ្ឋាភិបាល គិតគូរឡើងវិញ អំពីការកាប់បំផ្លាញព្រៃឈើ នៅប្រទេសកម្ពុជា ជាពិសេសនៅតំបន់ព្រៃឡង់ ដែលជាតំបន់ដែនជម្រកសត្វព្រៃ ប៉ុន្តែមិនមាន ការការពារត្រឹមត្រូវ បែរទៅជាមានការគប់គិត ជាមួយឈ្មួញ”។

លោកឆឺយ ឧត្តមរស្មី ក៏បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ថា ទាំងនេះ គឺជាសមិទ្ធផល ដែលផ្តល់ជូន សម្រាប់ឪពុកលោក និងសម្រាប់ប្រជាពលរដ្ឋ ខ្មែរទូទៅ គឺមិនមែនសម្រាប់តែរូបលោកម្នាក់ ទេ តែលោកនឹងខិតខំធ្វើកិច្ចការនេះបន្តទៀត ដើម្បីឱ្យមានការរីកចម្រើនទៅមុខទៀត។

លោកឆឺយ ឧត្តមរស្មី បានមានប្រសាសន៍ ថា “បាទ! សម្រាប់ខ្ញុំ ចំពោះប័ណ្ណសរសើរ ពីខាងព្រឹទ្ធសភាសហរដ្ឋអាមេរិក ហើយនិង អភិបាលក្រុងឡូវ៉ែល ខ្ញុំគិតថា ទាំងនេះគឺជា សមិទ្ធផល ដែលផ្តល់ជូនសម្រាប់ឪពុកខ្ញុំ ហើយ និងសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ គឺមិនមែន សម្រាប់តែខ្ញុំម្នាក់ទេ។ អ៊ីចឹងហើយ ខ្ញុំគិតថា យើងមានមោទនភាពបំផុត ដែលយើងជាជន- ជាតិខ្មែរ ប៉ុន្តែត្រូវបានទទួលនូវប័ណ្ណសរសើរ និង ការលើកទឹកចិត្ត ពីខាងសហរដ្ឋអាមេរិក ហើយ ក៏ខ្ញុំសង្ឃឹមថា ខ្ញុំនឹងខិតខំធ្វើកិច្ចការនេះបន្ត ទៀត ដើម្បីឱ្យមានការរីកចម្រើនទៅមុខទៀត””៕ កុលបុត្រ

RELATED ARTICLES