អតីតកញ្ញាឯកNikon នាងឡុង ថាវរី ហាក់លេងខ្លួនប្លែកទៅៗនៅរយៈពេលចុងក្រោយនេះដូចជាពេលខ្លះ នាងហ៊ាន ស្លៀកឈុតស្ដើងៗ បញ្ចេញដើមទ្រួងយ៉ាងទ្រលុកទ្រលន់និងជូនកាលពាក់ខោអាវរឹបរាងឃើញត្រគាក យ៉ាងស៊ិចស៊ីតែម្ដង ខណៈ ដែលស្បែកនាងកាន់តែសខ្ចីម៉ដខៃរលើងរលោងគូឲ្យចង់ប៉ៈអង្អែល។

ទោះជាយ៉ាងណាភាពប្រែប្រួលរបស់នាងថាវរី នៅពេលនេះក្រោយពីនាងបាត់មុខមួយរយៈធំអំឡុងពេលដែលគេសង្ស័យថានាងមានទំនាក់ទំនងស្នេហាជាមួយតារាកំប្លែងនាយពាក់ម៉ី បន្ទាប់ពីអ្នកទាំង២ជួបគ្នាក្នុងរឿង”ឪ២”។ប៉ុន្ដែនៅដើមឆ្នាំ២០២១ស្រាប់តែនាងថាវរី លេចមុខមកវិញក្នុងMVបទចម្រៀង របស់លោកព្រាប សុវត្ថិ “ពេលណាជួបគេម្ដងទៀត”ដែលស្រីស្រស់រូបនេះថែមទាំងឡើងកាលីពជិះរថយន្ដទំនើបLexus Rx 450h ព័ណសយ៉ាងឡូយទៀតផង។ប៉ុន្ដែក្រៅពីMVរបស់Galaxyនេះនាងថាវរី មិនទាន់បានបញ្ចេញស្នាដៃនៅផលិតកម្មថ្មី ផ្សេងៗឬថតភាពយន្ដឡើងវិញឡើយព្រោះពេលនេះនាងហាក់ផ្ដោតតែលើការថែរាងឲ្យស្វែលស្អាតនិងស្បែកកាន់តែម៉ដខៃច្រើនជាង។

គូរំលឹកថានាងឡុង ថាវរី ត្រូវបានជ្រើសឲ្យធ្វើជាតួឯករឿង”ឪ២”របស់ផលិតកម្មLDហើយក្រោយគ្រងតំណែង ភាពយន្ដនោះ ភ្លាមស្រាប់តែ ស្រីស្រស់ប៉ៈព្យុះស្នេហ៍បោកបក់ស្ទើតែមិនអាចរើរខ្លួនរួចឡើយដោយលេចឭថានាងមាន ទំនាក់ទំនងស្នេហា ជាមួយនាយពែកម៉ី និងព័តមានខ្លះទៀតថានាងត្រូវបានថៅកែLD លោកលៀក លីដា តាមញ៉ែជាដើម។

ដោយឡែកនាយពាក់ម៉ី វិញត្រូវបាននារីៗនៅហាងផឹកស៊ីពិភពរាត្រីថ្មីធ្លាប់ប្រាប់ថាពេលអ្នកកំប្លែងរូបនេះទៅហាង នាយបាន អួតប្រាប់ពួក នាងៗថាកញ្ញាថាវរី ជាសង្សារនាយ ហើយមុនបានបេះដូងនាងនាយត្រូវជះលុយធំដល់ទៅ៤ម៉ឺនដុល្លារទៀតផង។ប៉ុន្ដែនៅពេលដែលអ្នកយកព័តមានយើងធ្លាប់សួរនាងថាវរី រឿងនេះស្រីស្អាតវាចារថានាងមិនដែលទទួល បានជំនួយ ពីនាយ ពាក់ម៉ី ១សេនណាឡើយ។នាងថាគ្មានទំនាក់ទំនងពិសេសជាមួយអ្នកកំប្លែងដែលមានប្រពន្ធនិងកូនទៅហើយនេះ ទេតែនៅ ពេលគេនិយាយ បែបនេះធ្វើឲ្យប៉ៈពាល់ដល់រូបនាង។

ទោះជាយ៉ាងណាក្រោយស្ងប់ស្ងាត់រឿងមានស្នេហាជាមួយនាយពាក់ម៉ី ជាច្រើនខែនេះនាងឡុង ថាវរី បានប្រែប្រួល រូប សម្រស់ ខុសពីមុនស្ទើតែទាំងស្រុងទៅហើយពិសេសគឺសាច់ដូចបណ្ដូលចេកតែម្ដងដែលធ្វើឲ្យប្រុសៗ កាន់តែច្រើន ក្នក់ក្នាញ់ នាង។តែមុនផ្ទុះកូវីដពោលគឺនៅតាមបណ្ដារកម្មវិធីអ្នកសិល្បៈជាច្រើននោះគេមិនដែលឃើញ នាងបណ្ដើរគូស្នេហ៍ថ្ មីឲ្យគេ ស្គាល់ ម្ដងណាឡើយ។យ៉ាងណាគេជឿរថាតារាសាច់សខ្ចីរូបនេះប្រាកដជាមិនទុកបេះដូងឲ្យនៅទំនេរទេ គឺគ្រាន់តែនាង ជ្រើសផ្លូវសាងស្នេហ៍ដោយមិនបើកចំហប៉ុណ្ណោះ ខណៈដែលមានដំណឹងថាអំឡុងពេលផ្ទុះរឿងនាង មានស្នេហាជាមួយ នាយពែកម៉ី នោះនាងថាវរី ត្រូវបានឪពុកម្ដាយព្រមានឲ្យឈប់ពីអាជីពសម្ដែងជាបន្ទាន់ទៀតផង៕




