ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ មានប្តីមានកូន រួចទៅហើយ បែរជាបែកគំនិតផិតក្បត់ប្តី លួច លាក់មានប្រុសសហាយ ធ្លាប់បានណាត់ជួប រួមរ័កមេត្រីជាមួយគ្នាជាញឹកញាប់ រហូតបុរស ជាប្តីសង្ស័យ ក៏បានលួចបង្កប់ GPS នៅក្នុង រថយន្ត លុះស្ត្រីប្រពន្ធបានភូតកុហកប្តីថា ជូន ម្តាយទៅស្រុកកំណើត តែបែរជានាំប្រុស- សហាយឡើងផ្ទះសំណាក់ រួមរ័កមេត្រី ទីបំផុត បុរសជាប្តីដឹងក្លិន តាម GPS ក៏តាមទាន់ដល់ កន្លែង និងប្តឹងសមត្ថកិច្ចចាប់ក្របួចជាប់ទាំង ប្រពន្ធជើងល្អ និងប្រុសសហាយ នាំយកទៅ ចាត់ការតាមច្បាប់។

ករណីអំពើផិតនេះ បានកើតមានការភ្ញាក់ ផ្អើលឡើង កាលពីព្រលប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះសំណាក់ សេង ឆេង មានទីតាំងស្ថិតក្នុងភូមិកំពង់សំណាញ់១ សង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅ។

តាមប្រភពពីសមត្ថកិច្ចក្រុងតាខ្មៅ បាន ឱ្យដឹងថា បុរសជាប្តីដែលតាមទាន់ប្រពន្ធកំពុង រួមរ័កជាមួយប្រុសសហាយ ដល់ផ្ទះសំណាក់ នោះ មានឈ្មោះសេង ឈិន អាយុ៤១ឆ្នាំ មុខរបរថៅកែលក់គ្រឿងសំណង់ មានលំនៅ ក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុក ល្វាឯម។ ចំណែកស្ត្រីជាប្រពន្ធ ដែលក្បត់ផិតប្តី លួចរួមរ័កជាមួយប្រុសសហាយ រហូតប្តីតាម ទាន់នោះ មានឈ្មោះ ជ សៀកមួយ អាយុ៣១ ឆ្នាំ មុខរបរលក់គ្រឿងសំណង់ មានលំនៅក្នុង ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម។ ដោយឡែកបុរសកំហូច ដែលលួចឆីប្រពន្ធគេ ត្រូវសមត្ថកិច្ចឃាត់ខ្លួនដែរនោះ មានឈ្មោះ ជា ជំនិត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់គ្រឿងសំណង់ដូចគ្នា និងមានលំនៅក្នុងភូមិ ព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ចំណែកវត្ថុតាងចាប់យក រួមមាន ១- រថយន្ត ១គ្រឿង ម៉ាក Ford Ranger ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ កម្ពុជា ជ្CHSM-7798។ ២-ទូរស័ព្ទដៃ ២គ្រឿង ម៉ាក Samsung Not 8 មួយគ្រឿង និងម៉ាក iPhone7-plus ពណ៌ខ្មៅ មួយគ្រឿង។
តាមសម្តីបុរសជាប្តី បានរៀបរាប់ប្រាប់ថា រវាងគាត់និងប្រពន្ធជើងល្អខាងលើ បានចាប់ ដៃគ្នាជាប្តីប្រពន្ធត្រឹមត្រូវ ដោយបានរៀបការ និងចុះសំបុត្រអាពាហ៍ពិពាហ៍តាមច្បាប់ ដោយ បានរួមរស់ជាមួយគ្នា អស់រយៈពេល ១២ឆ្នាំ មកហើយ រហូតមកដល់បច្ចុប្បន្ននេះ ពួកគាត់ ថែមទាំងមានកូនប្រុសស្រី ៣នាក់ (ប្រុស២ ស្រី១) ក្នុងបន្ទុកទៀតផង។

បុរសជាប្តី បន្តថា កន្លងមក ជីវិតប្តីប្រពន្ធ គាត់ រស់នៅមានសុភមង្គល និងល្អូកល្អិននឹងគ្នា ខ្លាំងណាស់ មិនធ្លាប់កើតមានរឿងរ៉ាវរកាំរកូសអ្វីធំដុំនោះឡើយ។ ទើបតែរយៈពេល ប្រមាណ ៣ឆ្នាំចុងក្រោយនេះ ចាប់ផ្តើមកើត មានភាពរកាំរកូស មិនចុះសម្រុងនឹងគ្នាសោះ ដោយសារតែប្រពន្ធរបស់គាត់ ហាក់មានអាការប្លែក រហូតធ្វើឱ្យគាត់ចាប់ផ្តើមសង្ស័យថា ប្រពន្ធមានសហាយ តែដោយសារគ្មានភ័ស្តុង តាងជាក់ច្បាស់ មិនហ៊ានចោទប្រកាន់ប្រពន្ធ ទាំងទទឹងទិស ទើបគាត់បានលួចដាក់ប្រព័ន្ធ GPS ជាប់រថយន្តម៉ាកFord Ranger ដែល ប្រពន្ធជិះ ដើម្បីតាមដានសកម្មភាពរបស់ប្រពន្ធ ទីបំផុតពិតជាដូចអ្វីដែលគាត់សង្ស័យមែន គឺប្រពន្ធគាត់ បានលួចមានប្រុសសហាយ រហូត ដល់ថ្លើមធំ ហ៊ានណាត់ជួបប្រុសហាយ ដឹកដៃ គ្នាទៅរួមរ័កនៅផ្ទះសំណាក់ទៀតផង។

បុរសជាប្តី បានបញ្ជាក់ថា មុនពេលកើត ហេតុ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ប្រពន្ធ ជើងល្អរបស់គាត់នេះ បានមកសុំគាត់ជាប្តីថា ជូនម្តាយទៅលេងស្រុកកំណើត ចំណែកគាត់ ក៏មិនបានរារាំងអ្វីដែរ ប៉ុន្តែដោយមានការ សង្ស័យ ទើបគាត់ជាប្តី បានតាមដានប្រពន្ធ តាមរយៈប្រព័ន្ធ GPS ដែលដាក់បង្កប់ក្នុងរថ-យន្តដែលប្រពន្ធជិះនោះ ស្រាប់តែឃើញប្រពន្ធ របស់គាត់ បាននាំប្រុសសហាយទៅដេកនៅ ផ្ទះសំណាក់ សេង ឆេង ដែលមានទីតាំងស្ថិត នៅក្នុងភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ទើបគាត់បានប្តឹងសមត្ថកិច្ច ឱ្យចុះឃាត់ខ្លួនប្រពន្ធ និងប្រុសសហាយ នាំយកមកសាកសួរ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្ត រាគមន៍ ឃាត់ខ្លួនគូសហាយស្មន់ខាងលើ នាំយក មកសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ កំពង់សំណាញ់ រួចរៀបចំកសាងសំណុំរឿង បញ្ជូនបន្ត មកកាន់អធិការដ្ឋាននគរបាលក្រុង តាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធី…”៕