Sunday, November 24, 2024
Homeនយោបាយប្រជាធិបតេយ្យនៅកម្ពុជា អ្នកវិភាគថា បង្ហាញទម្រង់ឥតខ្លឹមសារ គ្មានដំណើរការ សកម្ម

ប្រជាធិបតេយ្យនៅកម្ពុជា អ្នកវិភាគថា បង្ហាញទម្រង់ឥតខ្លឹមសារ គ្មានដំណើរការ សកម្ម

ភ្នំពេញ ៖ អ្នកវិភាគ បានលើកឡើងថា ប្រជាធិបតេយ្យនៅកម្ពុជា បង្ហាញទម្រង់ឥត ខ្លឹមសារ គ្មានដំណើរការសកម្ម ដូច្នេះសុំឱ្យអ្នក មានអំណាច ជួយធ្វើឱ្យប្រជាធិបតេយ្យសេរី ពហុបក្ស មានខ្លឹមសារពិត និងមានដំណើរការ សកម្ម ប្រើប្រាស់អំណាចតាមគន្លងនិងក្នុងព្រំ- ដែនកំណត់ក្នុងរដ្ឋធម្មនុញ្ញ  ពុំនោះទេ ប្រជាធិប តេយ្យនឹងបន្តបង្ហាញតែទម្រង់អត់ខ្លឹមសារដដែល ខុសនឹងឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ដែលមាន ចែងជារដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។

លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគ នយោបាយនិងសង្គម បានសរសេរនៅក្នុងគណនី និងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ថា “សុំឱ្យ អ្នកមានអំណាចរបស់ប្រជាពលរដ្ឋទាំងអស់ ជួយ ធ្វើឱ្យប្រជាធិបតេយ្យសេរីពហុបក្ស មានខ្លឹម- សារពិត និងមានដំណើរការសកម្ម សុំប្រើប្រាស់ អំណាចតាមគន្លង និងក្នុងព្រំដែនកំណត់ក្នុងរដ្ឋ- ធម្មនុញ្ញ និងបច្ចុប្បន្ននេះ សុំបង្កលក្ខណៈនយោ-បាយនិងសង្គម និងបើកលំហប្រជាធិបតេយ្យ សម្រាប់ជួយដល់ការរៀបចំ “ការបោះឆ្នោត ជាសកល ដោយសេរី ដោយស្មើភាព ដោយ ចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់” សរុបការបោះឆ្នោតសេរីនិងយុត្តិធម៌ ដូចមាន ចែងក្នុងមាត្រា៧៦.-ថ្មី នៃរដ្ឋធម្មនុញ្ញ។ ពុំនោះ ទេ ប្រជាធិបតេយ្យ នឹងបន្តបង្ហាញតែទម្រង់ អត់ខ្លឹមសារដដែល ដែលខុសនឹងឆន្ទៈរបស់ ប្រជាពលរដ្ឋខ្មែរ ដែលមានចែងជារដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣”។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើ នេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានបញ្ជាក់ ប្រាប់ “នគរធំ” នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២១ ថា ស្ថាប័នព្រះមហាក្សត្រ ក្រុមប្រឹក្សា រាជបល្ល័ង្គ ក្រុមប្រឹក្សាធម្មនុញ្ញ ឧត្តមក្រុម ប្រឹក្សានៃអង្គចៅក្រម ឧត្តមក្រុមប្រឹក្សាការ-ពារជាតិ គណៈកម្មាធិការរៀបចំការបោះឆ្នោត តុលាការ សភា រាជរដ្ឋាភិបាល និងសមាជជាតិ នឹងមានខ្លឹមសារនិងដំណើរការល្អត្រឹមត្រូវ លុះ ត្រាតែស្ថាប័នទាំងនោះ ប្រើប្រាស់អំណាចរបស់ ខ្លួន សម្រាប់ធ្វើសកម្មភាពជាក់ស្តែង ប្រកប ដោយគុណភាពខ្ពស់បំផុត ដើម្បីបំពេញតួនាទី និងករណីយកិច្ចរបស់ខ្លួន ឱ្យបានពេញលេញ ដូច មានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រ-សាសន៍ថា “ស្ថាប័នទាំងឡាយ នៅក្នុងប្រព័ន្ធ ប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ ដែលបូកសរុបមកបានជាប្រព័ន្ធ នេះមួយ គឺសមាជជាតិ អត់ទាន់បានបង្កើត មួយ-ពីរអត់សូវឬអត់សកម្ម ភាគច្រើនសកម្ម មាន ដំណើរការ តែដំណើរការនេះ មិនតាមគន្លង និងមិននៅក្នុងក្របខ័ណ្ឌនៃរដ្ឋធម្មនុញ្ញ ដែល កំណត់ប្រព័ន្ធនយោបាយប្រជាធិបតេយ្យ ប៉ុន្មាន ទេ។ គឺការខ្វះខាត មិនមានដំណើរការសកម្ម និងដំណើរការមិនតាមគន្លងរដ្ឋធម្មនុញ្ញោនះហើយ ដែលធ្វើឱ្យប្រជាធិបតេយ្យ មានតែសំបកក្រៅ មានតែទម្រង់ តែឥតខ្លឹមសារ។ ពេលនេះ ខ្ញុំសុំពន្យល់បន្តិច អំពីប្រភទនៃរបបប្រជាធិប-តេយ្យ ប្រព័ន្ធប្រជាធិបតេយ្យ និងស្ថាប័នទាំង ឡាយនៅប្រទេសយើង និងលើកយកស្ថាប័ន សមាជជាតិ ស្ថាប័នព្រះមហាក្សត្រ និងស្ថាប័ន ក្រុមប្រឹក្សាធម្មនុញ្ញ មកវិភាគបន្តិច។ រដ្ឋធម្ម- នុញ្ញ ឆ្នាំ១៩៩៣ បានកំណត់ប្រភេទនៃប្រព័ន្ធ គ្រប់គ្រងរដ្ឋ គឺប្រព័ន្ធប្រជាធិបតេយ្យសេរី- ពហុបក្ស របបសភា ក្រោមរាជានិយមអាស្រ័យ រដ្ឋធម្មនុញ្ញ ដូចប្រព័ន្ធប្រជាធិបតេយ្យរបប សភាអង់គ្លេស (Westminster system ឬWestminster model) សឹងតែបេះបិទ។ ប្រព័ន្ធនេះ ធានាសិទ្ធិមនុស្ស និងគោរពច្បាប់ គឺមានដំណើរការតាមគន្លងនីតិរដ្ឋនៅក្នុងសង្គម សេរី (rule of law)។ នីតិរដ្ឋនេះ គឺជាអាទិ៍ មានរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូល ដែលជាសេចក្តី សម្តែងឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ និងជាព្រលឹង ជាតិខ្មែរ។ រដ្ឋធម្មនុញ្ញ នោះធានាសិទ្ធិមនុស្ស និងមានឋានានុក្រមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្ត តាមលំដាប់ថ្នាក់វិសាលភាព និង អំណាចពីខ្ពស់កំពូល មកទាបបំផុត ដែលត្រូវ ធានាការពារសិទ្ធិទាំងនោះផងដែរ។ រដ្ឋធម្មនុញ្ញ កំណត់ឱ្យមានជាអាទិ៍ ការបែងចែកអំណាច រវាងស្ថាប័នរដ្ឋ តុលាការឯករាជ្យ ដែលធានា ការពារសិទ្ធិមនុស្ស និងគោលការណ៍ឯទៀត ព្រមទាំងចក្ខុវិស័យ សម្រាប់វិស័យនយោបាយ សេដ្នកិច្ច សង្គមកិច្ច វប្បធម៌ និងបរិស្ថាន រួម ទាំងជីវភាពរស់នៅ និងសុខុមាលរបស់ប្រជា ពលរដ្ឋខ្មែរ ទៀតផង។ នីតិរដ្ឋសង្គមសេរីនេះ ខុសពីនីតិរដ្ឋក្នុងប្រទេសកុម្មុយនីស្ត ដែលហៅ ថា នីត្យានុកូលភាពសង្គមនិយម (socialist legality)ដែលជាអាទិ៍ អត់មានធានាការពារ សិទ្ធិមនុស្សច្រើនទេ ជាពិសេសសិទ្ធិពលរដ្ឋ និង សិទ្ធិនយោបាយ អត់មានតុលាការឯករាជ្យ និង ដែលគេកសាងឡើងជាដំបូង ក្នុងគោលបំណង កម្ទេចខ្មាំងសត្រូវរបស់វណ្ណៈអធន ដែលមាន គណបក្សកុម្មុយនីស្ត ជាតំណាង។ រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ បានកំណត់ឱ្យមានស្ថាប័នមួយចំនួន ឱ្យមានករណីយកិច្ច អំណាចនិងដែនសមត្ថកិច្ច និងគោលការណ៍មួយចំនួន សម្រាប់ឱ្យស្ថាប័ន នីមួយៗទាំងនោះ មានដំណើរការល្អត្រឹមត្រូវ ដើម្បីទ្រទ្រង់ លើកស្ទួយប្រព័ន្ធប្រជាធិបតេយ្យ និងបម្រើប្រជាពលរដ្ឋនិងជាតិ ឱ្យបានល្អប្រសើរ បំផុត។ ស្ថាប័នទាំងនោះ មានជាអាទិ៍ ព្រះមហាក្សត្រ ក្រុមប្រឹក្សារាជបល្ល័ង្ក ក្រុមប្រឹក្សា ធម្មនុញ្ញ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឧត្តមក្រុមប្រឹក្សាការពារជាតិ គណៈកម្មាធិការ រៀបចំការបោះឆ្នោត តុលាការ សភា រដ្ឋាភិបាល និងសមាជជាតិ។ ជាក់ស្តែងស្ថាប័នទាំងនេះ ត្រូវ បានបង្កើតអស់ហើយ លើកលែងតែសមាជជាតិ។ ស្ថាប័នទាំងអស់នោះ នឹងមានខ្លឹមសារ និង ដំណើរការល្អត្រឹមត្រូវ លុះត្រាតែស្ថាប័នទាំង នោះ ប្រើប្រាស់អំណាចរបស់ខ្លួន សម្រាប់ធ្វើ សកម្មភាពជាក់ស្តែង ប្រកបដោយគុណភាពខ្ពស់ បំផុត ដើម្បីបំពេញតួនាទីនិងករណីយកិច្ចរបស់ ខ្លួន ឱ្យបានពេញលេញ ដូចមានកំណត់នៅក្នុង រដ្ឋធម្មនុញ្ញ”។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្តថា “តាម ការពិត តាមតថភាពដែលគេសង្កេតឃើញ ចំណោមស្ថាប័នទាំងនេះ មានមួយ អត់ទាន់ បង្កើត ខ្លះមិនសូវសកម្ម ខ្លះសកម្ម។ ១- ក្រុម ប្រឹក្សារាជបល្ល័ង្ក ជ្រើសតាំងព្រះមហាក្សត្រ មានដំណើរការតែម្តង នៅពេលជ្រើសតាំង ព្រះមហាក្សត្របច្ចុប្បន្ន។ ឧត្តមក្រុមប្រឹក្សា ការពារជាតិ ត្រូវបានបង្កើតហើយ តែដូចជា អត់ឃើញមានព័ត៌មានជាសាធារណៈថា មាន សកម្មភាពជាក់ស្តែងនៅឡើយ។ នៅពេល ធ្វើច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុង ភាពអាសន្ន ដូចអត់ឃើញគេនិយាយដល់តួនាទី ពិនិត្យមើលស្ថានភាពដែលគួរឱ្យប្រកាសអាសន្ន របស់ក្រុមប្រឹក្សានោះទេ។ តួនាទីមួយ នេះ មានសារសំខាន់ដែរ ព្រោះនៅពេលប្រទេស ជាតិស្ថិតក្នុងភាពអាសន្ន គេរឹតត្បិតលំហប្រជា ធិបតេយ្យ និងសិទ្ធិមនុស្ស តែក៏គេមានការ ត្រួតពិនិត្យការរឹតត្បិតនេះដែរ។ នេះគឺខុសពី និងល្អជាងការអត់មានការត្រួតពិនិត្យ ការរឹតត្បិតដោយគ្មានការប្រកាស ដាក់ប្រទេសជាតិ ក្នុងភាពអាសន្ន។ ២-ឧត្តមក្រុមប្រឹក្សានៃអង្គ ចៅក្រម ជាស្ថាប័នសំខាន់សម្រាប់គ្រប់គ្រង មន្ត្រីតុលាការ និងធានាឯករាជ្យភាពនៃអំណាច តុលាការ។ ៣-សមាជជាតិ អត់ទាន់បង្កើតឱ្យ មានទេ តែវាជាស្ថាប័នប្រជាធិបតេយ្យដើម បំផុត និងជាវេទិកាសម្រាប់ប្រជាពលរដ្ឋម្ចាស់ អំណាច ប្រើប្រាស់អំណាចរបស់ពួកគេ សម្រាប់ ទាមទារផ្ទាល់ ឱ្យអ្នកបម្រើ គឺថ្នាក់ដឹកនាំប្រ-ទេស ដែលគេជ្រើសតាំងប្រគល់អំណាចនោះ ឱ្យប្រើប្រាស់ជួសពួកគេ ឱ្យរាយការណ៍ជូនពួកគេ ថា បានប្រើប្រាស់អំណាចនោះ ធ្វើបានអ្វីខ្លះ សម្រាប់ពួកគេនិងសម្រាប់ជាតិ (to hold to account) មួយឆ្នាំកន្លងទៅ ព្រោះសមាជនេះ ត្រូវមានម្តង ក្នុងមួយឆ្នាំ នៅខែធ្នូ។ លើសពី នេះ ប្រជាពលរដ្ឋ ក៏អាចផ្តល់ការណែនាំជា សំណើរសុំឱ្យធ្វើនេះធ្វើនោះ តាមឆន្ទៈរបស់ពួក គេជាម្ចាស់អំណាច។ បើសមាជជាតិនេះមាន ហើយមានដំណើរការបែបនេះ វានឹងទៅជា កំផែងដ៏រឹងមាំមួយ ឃាំងកុំឱ្យមានការប្រើប្រាស់ អំណាចរបស់ប្រជាពលរដ្ឋ ដោយរំលោភ និង ការកែក្លាយអំណាចនេះ ឱ្យជាអំណាចផ្តាច់ការ របស់អ្នកបម្រី ឬថ្នាក់ដឹកនាំប្រទេសទាំងនោះ។ ៤-ស្ថាប័នព្រះមហាក្សត្រ អត់មានដំណើរការ ល្អទេ។ ដោយខ្វះការគាំទ្រនិងសហការពីអ្នក មានអំណាច និងស្ថាប័នពាក់ព័ន្ធ ជាពិសេស ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម លោកមិន អាចប្រើប្រាស់ ព្រះរាជសិទ្ធិលើកលែងទោស បន្ធូរបន្ថយទោស និងអំណាចបង្កើតនិងប្រទាន គ្រឿងឥស្សរិយយស មិនអាចទទួលបានព័ត៌-មាននិងពិភាក្សាអំពីកិច្ចការជាតិ ដោយផ្ទាល់ ជាមួយគណៈរដ្ឋមន្ត្រី ដោយអត់មានសវនាការ ដែលរដ្ឋធម្មនុញ្ញកំណត់ឱ្យមានពីរដង ក្នុងមួយ ខែ។ លោកក៏មិនអាចធ្វើសកម្មភាពជាក់ស្តែង សម្រាប់បំពេញតួនាទីរបស់លោក ជាអ្នកធានា ការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងតួនាទីជាអ្នកធានាឯករាជ្យ អំណាចតុលាការ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ បានឡើយ។ ការ ខ្វះខាតទាំងនេះ របស់ព្រះមហាក្សត្រ គឺមិនជួយ ឱ្យប្រជាធិបតេយ្យ ឱ្យមានខ្លឹមសារនិងដំណើរល្អ ទេ។ ៥-ក្រុមប្រឹក្សាធម្មនុញ្ញ មានសារសំខាន់ ណាស់ សម្រាប់ធានាការពាររបបនយោបាយ ប្រជាធិបតេយ្យ ដែលរដ្ឋធម្មនុញ្ញ បានកំណត់។ ដំណើរការសកម្មភាព កាត់សេចក្តីអំពីធម្មនុញ្ញ ភាពនៃច្បាប់ និងសេចក្តីសម្រេចរបស់អង្គការ រដ្ឋ អាស្រ័យនឹងបណ្តឹងអំពីធម្មនុញ្ញភាពនោះ ដែលត្រូវមានជាស្វ័យប្រវត្តិ ចំពោះច្បាប់រៀបចំ អង្គការ។ ក្រុមប្រឹក្សាធម្មនុញ្ញសកម្មពិនិត្យកាត់ក្តី បណ្តឹង អំពីភាពប្រក្រតីនៃសកម្មភាពរៀបចំ ការបោះឆ្នោត ដែលឃើញមាននៅពេលបោះ ឆ្នោតម្តងៗ។ បណ្តឹងទាំងនោះ គឺច្រើនតែមក ពីគណបក្សប្រឆាំង។ បណ្តឹងមកពីគណបក្ស នេះ ជាពិសេសបណ្តឹងនៅពេលបោះឆ្នោតឆ្នាំ ២០១៣ ដូចមិនឃើញក្រុមប្រឹក្សាទទួលយកទៅ ពិនិត្យពិចារណាទាំងអស់ទេ ហើយបណ្តឹងដែល ទទួលបានការពិនិត្យពិចារណា ក៏ដូចអត់ឃើញ បានជោគជ័យដែរទេ។ បណ្តឹងមួយ ដែលមិន បានពិនិត្យពិចារណាដោយវិជ្ជមាន គឺបណ្តឹងសុំ ឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ (ដែល នៅប្រទេសប្រជាធិបតេយ្យជឿនលឿន គេរាប់ ឡើងវិញ ដូចជានៅអាមេរិក ក្រោយការបោះ ឆ្នោតប្រធានាធិបតីឆ្នាំទៅ)។

លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ បន្តទៀតថា “មានករណីយធម្មនុញ្ញភាពពីរ-បី ដែលខ្ញុំបានតាមដាន ហើយដែលអាចឆ្លុះបញ្ចាំង គុណភាព នៃការងាររបស់ស្ថាប័នមួយនេះ។ (ក) ក្រុមប្រឹក្សាធម្មនុញ្ញ ក៏ដូចជាមិនបានពិនិត្យ ពិចារណាលើបណ្តឹង អំពីធម្មនុញ្ញភាពនៃសេចក្តី ព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែន រដ្ឋាភិបាល ក្រោយរដ្ឋសភា បានអនុម័តសេចក្តី ព្រាងច្បាប់នោះ។ តំណាងរាស្ត្រគណបក្សសង្គ្រោះ ជាតិ មួយក្រុម បានដាក់បណ្តឹងនោះ ដែលមាន ទាំងសារណា ១១ទំព័រ ពន្យល់បង្ហាញអធម្ម-នុញ្ញភាពនៃខ្លឹមសារមាត្រាខ្លះ ឃ្លាខ្លះ និង ពាក្យពេចន៍ខ្លះ ដែលរឹតត្បិតសិទ្ធិបង្កើតសមាគម និងដំណើរការនៃសមាគមនិងអង្គការ។ តំណាង រាស្ត្រមួយរូប ក៏បានចូលទៅពន្យល់បំភ្លឺក្រុម ប្រឹក្សាថែមទៀតផង តែនៅពេលនោះដែរ ប្រធានរដ្ឋសភា ក៏សុំឱ្យក្រុមប្រឹក្សា ពិនិត្យមើល ធម្មនុញ្ញភាព នៃសេចក្តីព្រាងច្បាប់នោះដែរ។ ក្នុងករណីនេះ ក្រុមប្រឹក្សាសម្រេចថា សេចក្តី ព្រាងច្បាប់ដែលសភា អនុម័តនោះ មានធម្ម- នុញ្ញភាព គឺស្របនឹងរដ្ឋធម្មនុញ្ញទាំងស្រុង។ តែនៅក្នុងសេចក្តីសម្រេចនោះ គឺក្រុមប្រឹក្សា ឆ្លើយតបទៅនឹងលិខិត របស់ប្រធានរដ្ឋសភា តែប៉ុណ្ណោះ អត់ឃើញមាននិយាយអំពីបណ្តឹង របស់តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ សោះ សូម្បីថាបានទទួលបណ្តឹងនោះ ក៏អត់មានដែរ។ ការដែលក្រសួងមហាផ្ទៃ សម្រេចនិងបើកចំហ ឱ្យមានវិសោធនកម្មច្បាប់ សមាគមនិងអង្គការ នេះ នៅឆ្នាំកន្លងទៅនេះ និងបើកឱ្យសង្គម ស៊ីវិល ដាក់ជូនអនុសាសន៍សម្រាប់វិសោធនកម្ម ទំនងជាមានពាក់ព័ន្ធនឹងការរឹតត្បិតសិទ្ធិបង្កើត សមាគម និងដំណើរការរបស់សមាគម និង អង្គការ គឺអធម្មនុញ្ញភាព នៃបទបញ្ញត្តិខ្លះនៅ ក្នុងច្បាប់នោះ (ដែលតំណាងរាស្ត្រគណបក្ស សង្គ្រោះ បានលើកឡើងឱ្យក្រុមប្រឹក្សាពិនិត្យ)។ (ខ) សេចក្តីសម្រេចមួយទៀត របស់ក្រុម ប្រឹក្សាធម្មនុញ្ញ ដែលប៉ះពាល់ដល់រដ្ឋធម្មនុញ្ញ និងដំណើរការប្រជាធិបតេយ្យ គឺសេចក្តីសម្រេច ដែលបញ្ជាក់ធម្មនុញ្ញភាពនៃច្បាប់វិសោធនកម្ម ច្បាប់គណបក្សនយោបាយ ដែលសំដៅទៅ “កាត់ក្បាលនិងរំលាយខ្លួន” គណបក្សប្រឆាំង ហើយនិងបញ្ចប់អាណត្តិតំណាងរាស្ត្រ និងធម្ម- នុញ្ញភាព នៃច្បាប់វិសោធនកម្មច្បាប់បោះឆ្នោត ដែលសំដៅទៅបែងចែកអាសនៈតំណាងរាស្ត្រ គណបក្សដែលត្រូវបានរំលាយ។ ទី១ ច្បាប់ វិសោធនកម្មទី១ ប្រគល់អំណាចឱ្យទៅតុលា- ការកំពូល សម្រេចរំលាយគណបក្ស និងហាម ឃាត់សមាជិកគណបក្សនោះ មិនឱ្យធ្វើសកម្ម- ភាពនយោបាយ បិទផ្លូវតវ៉ា។ នីតិវិធីជំនុំជម្រះក្តី បិទផ្លូវតវ៉ា អាចឱ្យគេយល់ថា គាំទ្រអំណាច ផ្តាច់ការរបស់រដ្ឋ ទៅលើពលរដ្ឋ ដែលជាភាគី ដើមបណ្តឹងចោទប្រកាន់ ដែលមិនខុសពីភាគី ដើមបណ្តឹង ចោទប្រកាន់ក្នុងករណីព្រហ្មទណ្ឌ ឡើយ។ ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ជនជាប់ ចោទ មានសិទ្ធិប្តឹងតវ៉ា។ ក្នុងក្រមនីតិវិធីរដ្ឋ ប្បវេណី ភាគីចាញ់ក្តី ក៏មានសិទ្ធិប្តឹងតវ៉ាដែរ។ ដូច្នេះគណបក្សនិងសមាជិកគណបក្ស ជាជន ជាប់ចោទឬជាភាគីចាញ់ក្តី ក៏ត្រូវមានសិទ្ធិប្តឹង តវ៉ានេះ ដូចគ្នាដែរ។ ច្បាប់ពិសេសមួយនេះ ដែលបិទផ្លូវតវ៉ាប្រឆាំងនឹងសេចក្តីសម្រេចរបស់ ចៅក្រមឬតុលាការ គឺមានការរើសអើងនិន្នា-ការនយោបាយ ខុសនឹងរដ្ឋធម្មនុញ្ញ (មាត្រា ៣១) រំលោភគោលការណ៍សិទ្ធិមនុស្សមួយ ដែលថា “មនុស្សទាំងអស់ កើតមកមានសេរី-ភាពនិងសមភាព ក្នុងផ្នែកសេចក្តីថ្លៃថ្នូរនិងសិទ្ធិ” ខុសនឹងរដ្ឋធម្មនុញ្ញ ដែលហាម មិនឱ្យមានការ រើសអើង។ វាក៏ខុសនឹងករណីយកិច្ចការពារ សិទ្ធិសេរីភាពប្រជាពលរដ្ឋ របស់តុលាការ ដូច មានចែងក្នុងរដ្ឋធម្មនុញ្ញ ផងដែរ។ ក្រុមប្រឹក្សា ធម្មនុញ្ញ ត្រូវមានសមត្ថភាព គិតដល់ស្មារតី (spirit) គុណតម្លៃ (value ) និងគោលការណ៍ (principle) ដែលជាខឿននៃទស្សនទាន (concept ឬគំនិតមួយៗដែលមានសរសេរ ក្នុង រដ្ឋធម្មនុញ្ញ និងមានសេចក្តីក្លាហានលើកយក មកប្រើប្រាស់ នៅពេលពិនិត្យមើលធម្មនុញ្ញ ភាពនៃបទបញ្ញត្តិច្បាប់ទាំងឡាយ។ ទី២ ម្ចាស់ ឆ្នោត បោះឆ្នោតជ្រើសតាំងតំណាងសម្រាប់ អាណត្តិ៥ឆ្នាំ តាមច្បាប់ពាក់ព័ន្ធដែលមានជា ធរមាន ដែលជាមូលដ្ឋាននៃការរៀបចំនិងការ ចូលរួមបោះឆ្នោតនោះ។ តំណាងរាស្ត្រ ត្រូវ នៅជាតំណាងរបស់រាស្ត្រ រហូតដល់ចប់អាណត្តិ លើកលែងតែសាមីខ្លួន លាលែងពីមុខតំណែង ឬបាត់បង់កាយពល លែងបម្រើការបាន។ ដូច ចែងក្នុងមាត្រា៧៧ នៃរដ្ឋធម្មនុញ្ញ “តំណាង រាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិទាំង មូល ពុំមែនគ្រាន់តែតំណាងប្រជាពលរដ្ឋក្នុង មណ្ឌលរបស់ខ្លួននោះទេ”។ តំណាងរាស្ត្រមិន មែនជាតំណាងបក្សទេ សូម្បីតែគេជាសមាជិក គណបក្ស និងជាបេក្ខជនតំណាងរាស្ត្រក្នុងបញ្ជី បេក្ខជនឈរឈ្មោះបោះឆ្នោត ក៏ដោយ។ ការបញ្ចប់អាណត្តិ គឺខុសនឹងមាត្រានេះ និងគោល ការណ៍ប្រជាធិបតេយ្យ ពាក់ព័ន្ធភាពតំណាង រាស្ត្រ។ ការបែងចែកអាសនៈតំណាងរាស្ត្រឱ្យ ទៅអ្នកដែលមិនឆ្លងកាត់ការបោះឆ្នាត ក៏វា ខុសនងឹមាត្រា ៧៦.ថ្មី នៃរដ្ឋធម្មនុញ្ញ អំពីការ ជ្រើសតាំងតំណាងរាស្ត្រដែរ។ មាត្រានេះចែង ថា “តំណាងរាស្ត្រ ត្រូវជ្រើសតាំងដោយការ បោះឆ្នោតជាសកល…”។ ករណីសេចក្តីសម្រេច អំពីធម្មនុញ្ញភាព នៃច្បាប់និងបទបញ្ញត្តិក្នុងច្បាប់ ខ្លះទៀត ដែលគេមន្ទិលសង្យ័យច្រើនថា មាន អធម្មនុញ្ញភាព តែដែលក្រុមប្រឹក្សា សម្រេច ថាមានធម្មនុញ្ញភាព រួមជាមួយសេចក្តីសម្រេច ពីរ-បីខាងលើ ហើយនិងសមាសភាពនៃក្រុម ប្រឹក្សា ធ្វើឱ្យមានការចោទសួរអំពីសមត្ថភាព វិជ្ជាជីវៈ ឯករាជ្យភាព អព្យាក្រឹតភាព និងភាព ឥតលម្អៀង នៃក្រុមប្រឹក្សានេះ និងថាតើក្រុម ប្រឹក្សានេះ ត្រូវបានប្រើប្រាស់ជាឧបករណ៍ របស់រដ្ឋាភិបាល ដូចដែលជាការចោទប្រកាន់ ថា តុលាការ ជាឧបការណ៍របស់រដ្ឋាភិបាល?”។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្ថែមថា “តាមពិត ក្រុមប្រឺក្សាធម្មនុញ្ញ មិនខុសពីតុលាការប៉ុន្មានទេ តែជាតុលាការធម្មនុញ្ញ (constutional court)។ ដូច្នេះហើយ ដើម្បីឱ្យ ក្រុមប្រឹក្សាធម្មនុញ្ញ ធ្វើការងារជាក់ស្តែង ដើម្បី រក្សាការពារ ទ្រទ្រង់រដ្ឋធម្មនុញ្ញ និងប្រព័ន្ធ ប្រជាធិបតេយ្យ ដែលរដ្ឋធម្មនុញ្ញ នេះបាន កំណត់ឱ្យមានដំណើរការល្អត្រឹមត្រូវ និងឱ្យ ស្ថាប័ននេះ មានខ្លឹមសារ គេត្រូវពង្រឹងសមត្ថ-ភាពនិងឯករាជ្យភាពស្ថាប័នេះ។ គេត្រូវតែង តាំងសមាជិកក្រុមប្រឹក្សានោះ ទាំង៩រូប តាម រយៈប្រព័ន្ធសមត្ថភាព (merit system) ឈប់ តាមប្រព័ន្ធជ័យភ័ណ្ឌ (spoils system) សព្វ ថ្ងៃ ដែលយកមុខតំណែងជារង្វាន់ឱ្យដល់អ្នក ជួយគាំទ្រ។ សមាជិកទាំងនោះ ក៏ត្រូវតែមិន មែនជាសមាជិកគណបក្សនយោបាយណាមួយ និងមិនធ្វើសកម្មភាពនយោបាយ គឺត្រូវដូច សមាជិកគណៈកម្មាធិការរៀបចំបោះឆ្នោត ដែល ជាស្ថាប័នធម្មនុញ្ញឯករាជ្យ ដូចក្រុមប្រឹក្សា ធម្មនុញ្ញែដរ”៕”

កុលបុត្រ

RELATED ARTICLES