អតីតតារាចម្រៀងហង្សមាសលោករិន សាវ៉េត ថាដោយសាតែកូវីដ-១៩ទើបធ្វើឲ្យពេលនេះលោករស់នៅបែកភរិយារយៈពេលជិត១ឆ្នាំទៅហើយដោយលោកនៅស្រុកខ្មែរជាមួយកូនប្រុសទី១ ចំណែកភរិយានៅជាមួយកូនប្រុសទី២។ទោះជាយ៉ាងណាលោកថារវាងការនឹកប្រពន្ធនិងកូនគឺស្មើគ្នាតែម្ដងមិនមែននឹកតែប្រពន្ធម្នាក់គត់នោះទេហើយដោយសារតែកូវីដមិនទាន់ស្ងាត់បែបនេះលោកមិនអាចនិយាយបានថា ពេលណាទើបអាចជួបជុំប្រពន្ធកូនបានវិញឡើយ។



រិន សាវ៉េត អះអាងថា”ខ្ញុំនិងប្រពន្ធជួបគ្នាតែតាមទូរស័ព្ទទេ នឹកគ្នាណាស់ហើយមិនដឹងជាធ្វើម៉េចទេ បើនៅស្រុកបារាំងគេបឹទប្រទេសដោយសារតែកូវីដហ្នឹងដែរអីចឹងប្ដីប្រពន្ធខ្ញុំបានឃើញគ្នាតែពីចម្ងាយជួបគ្នាតែតាមOnlineហ្នឹង។តាំងពីកូនប្រុសទី២ខ្ញុំកើតមកខ្ញុំមិនដែលបានជួបមុខកូនផ្ទាល់ម្ដងណាទេ ជួបតែតាមទូរស័ព្ទអីចឹងនឹកទាំងម៉ែនឹកទាំងកូនតែម្ដង”។



ថ្វីត្បិតតែរិន សាវ៉េត ថាពិបាកទ្រាំរឿងនឹកប្រពន្ធនិងកូនខ្លាំងពេកក្ដី ប៉ុន្ដែលោកថានៅថ្ងៃអនាគតភរិយាលោកអាចមករស់នៅស្រុកខ្មែរ ព្រោះលោកមិនចេះទៅរស់នៅស្រុកគេជាអចិនត្រេយ៍នោះទេ។សាវ៉េត ថាក្រោយរៀបការលោកធ្លាប់បានទៅធ្វើតេស្ដម្ដងនៅទូតបារាំងម្ដងដែរ ប៉ុន្ដែតេស្ដធ្លាក់ទើបមិនដែលបានទៅដល់ផ្ទះប្រពន្ធនៅបារាំម្ដងទេតាំងពីក្លាយទៅជាប្ដីប្រពន្ធគ្នាជាង១ឆ្នាំកន្លះនេះមក។



គូរំលឹកថាលោករិន សាវ៉េត បានដឹកដៃអ្នកនាងលឹម គីមហ្គេច ដែលជាអ្នកច្នៃម៉ូដនិងជាអាណិកជនខ្មែររស់នៅទីក្រុងលីយ៉ុងប្រទេសបារាំងរៀបការនៅភ្នំពេញកាលពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩ ហើយពេលនេះចំណងស្នេហាថ្មីទទួលបានកូនបុ្រសម្នាក់អាយុ៨ខែហើយ ខណៈដែលកូនប្រុសទី២របស់លោកមានអាយុ១០ឆ្នាំ។បើទោះជាពេលនេះលោកសាវ៉េត រកបានប្រពន្ធថ្មីមែន ប៉ុន្ដែលោកនៅតែស្រណោះអាលោះអាល័យដល់អតីតភរិយាទី១អ្នកនាងគង់ សាវី ដែលបានទទួលមរណៈភាពដោយសារតែជំងឺមហារីកកាលពីថ្ងៃទី២៣ខែមេសាឆ្នាំ២០១៧ ព្រោះតែលោកធ្លាប់មានអនុស្សាវរីយ៍កម្សត់ជាមួយភរិយាមុនច្រើនណាស់។ប៉ុន្ដែក្រោយកាន់ទុក្ខជូនភរិយារយៈពេលជាង៣ឆ្នាំអតីតតារាចម្រៀងហង្សមាសរូបនេះក៍សម្រេចចិត្តរៀបការប្រពន្ធថ្មីដោយលោកអះអាងថាព្រោះតែមិនចង់ឲ្យកូនប្រសទី១របស់លោករស់នៅកំព្រាម្ដាយ។តែក្រោយទទួលបានកូនប្រុស២នេះមកលោកសាវ៉េត ថាមិនទាន់មានគម្រោងរៀបផែនការតាមយកកូនស្រីនោះទេព្រោះថាពេលនេះលោកនិងភរិយាកំពុងតែរស់នៅបែកគ្នាដោយសារតែកូវីដចង្រៃនេះឯង៕


