តន់ ច័ន្ទសីម៉ា បានក្លាយទៅជាតារាចម្រៀងផ្នែកយុវវ័យដែលមានប្រៀបជាងគេនៅឆ្នាំ២០២០-២០២១ ព្រោះតែនាងមានឱកាសបានចាប់ដៃជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ និងលោកខេម ទើបធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់នាងល្បីរន្ទឺហើយអ្នកចម្រៀងផ្សេងទៀតដែលមានគីឡូប្រហាក់ប្រហែលនាងមិនអាចទប់ជាប់។

ទោះជាយ៉ាងណាតាមព័តមានថាការល្បីល្បាញរបស់ច័ន្ទសីម៉ា ត្រឹមប៉ុណ្ណេះនៅមិនទាន់ធ្វើឲ្យថៅកែពេញ ចិត្តនៅឡើយទើបម្ចាស់ផលិតកម្មGalaxyគ្រោងលេងមួយក្បាច់ទៀតដើម្បីឲ្យស្រីក្មេងឡើងដល់កំពូលតែម្ដង។បើតាមអ្នកដឹកនាំសម្ដែងMVនៅGalaxy ម្នាក់បានបង្ហើបឲ្យដឹងថាថៅកែផលិតកម្មនេះគ្រោងឲ្យនាងតន់ ច័ន្ទសីម៉ា ធ្វើជាតួឯកក្នុងភាពយន្ដខ្នាតធំនៅពេលដែលស្ងាត់កូវីដនាពេលខាងមុខដែលរឿងនោះសីម៉ា អាចនឹងចាប់ដៃជាមួយលោកខេម ច្រើនជាងលោកព្រាប សុវត្ថិ ។

ព័តមាននោះបានឲ្យដឹងថានាង តន់ច័ន្ទសីម៉ា បានត្រៀមខ្លួនរួចជាស្រេចក្នុងការឈានជើងចូលធ្វើជាតួឯកលើកដំបូង នោះហើយមិនខុសពីការច្រៀងឡើយពោលគឺនាងអាចសម្ដែងជាមួយលោកខេម មុននឹងនៅពេលខាងមុខ នឹងត្រៀម ចាប់ដៃក្នុងភាពយន្ដជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ ផងដែរ។

តន់ ច័ន្ទសីម៉ា អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២បានធ្វើឲ្យរង្គោះរង្គើរតំណែងតារាចម្រៀងស្រីផ្នែកយុវវ័យទាំងឡាយដូចជានាងរ៉េត ស៊ូហ្សា ,យូរី ,ទេព បូព្រឹក្ស និងរ៉ាប៊ី ជាដើមព្រោះតែស្រីក្មេងរូបនេះត្រូវបានថៅកែGalaxyចាត់ទុកជាតួឯកប្រចាំផលិតកម្មហើយនាងបានចេញបទចម្រៀងផ្ទុះជាបន្ដបន្ទាប់។អ្នកគ្រប់គ្រងផលិតកម្មGalaxy លោកយឹម តាស្រង់ ធ្លាប់និយាយថាសីម៉ា ច្រៀងConcertsធំនៅតាមខេត្តតម្លៃ១កម្មវិធីស៊ីថ្លៃ៥០០០ដុល្លារ ,ច្រៀងតាមប៉ុស្ដិ៍ទូរទស្សន៍ម្ដងថ្លៃពី១០០០ទៅ២០០០ដុល្លារ,ថតសម្អាងការចំណាយពេលពី១ទៅ២ថ្ងៃស៊ីថ្លៃ២០០០០ដុល្លារ ដែលត្លៃនេះត្រូវបានអ្នកដឹកនាំកម្មវិធីសិល្បៈមួយចំនួនថ្ងូរថាថ្លៃជ្រុលជាងលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ទៅទៀតគឺហាក់ដូចជាកំពុង”អួត”ជ្រុលពេកហើយ៕





