Saturday, May 10, 2025
Homeតារាខ្មែរយឿន ពិសី យំអន់ចិត្តហង្សមាសទុកចោល៥ឆ្នាំ

យឿន ពិសី យំអន់ចិត្តហង្សមាសទុកចោល៥ឆ្នាំ

ម្ចាស់ពានCambodia Got Talent រដូវកាលទី១កាលពីឆ្នាំ២០១៥លោកយឿន ពិសី ដែលជាតារាចម្រៀងពិការភ្នែកមកពីខេត្តកំពង់ចាមបានចេញវីដអូយំបង្ហូរទឹកភ្នែកព្រោះតែមានការឈឺចាប់និងហង្សមាសដែលមិនហៅឡើងច្រៀងឆាកតន្រ្ដីនិងទុករូបលោកចោលរយៈពេល៥ឆ្នាំមកហើយ។យឿន ពិសី ថាបើមានពេលវេលាថយក្រោយវិញលោកសុំមិនយកពានមួយនេះមកកាន់ល្អជាងមានពានតែអត់តម្លៃ។

យឿន ពិសី និយាយលាយឡំទាំងទឹកភ្នែកថា”១ឆ្នាំមិនទាន់បានឡើងឆាកម្ដងផង តើខ្ញុំរស់នៅយ៉ាងម៉េច?ខ្ញុំទ្រាំណាស់ដឹងទឹងទេ?ខ្ញុំដឹងថាខ្ញុំជាអ្នកពិការតាមកម្មវិធីទាំងអស់គេមិនសូវចង់បាន តែខ្ញុំមិនដែលកំណត់តម្លៃទេ តាំងពី២០១៥ រហូតមកដល់២០២១ នេះខ្ញុំទ្រាំរហូត។ខ្ញុំដេកអោបតែពាន ជាម្ចាស់ពាន តែគ្មានតម្លៃទេ។បើសិនជាមានពេលវេលាថយក្រោយវិញ ខ្ញុំសុំមិនយកលេខ១ មិនយកពានហ្នឹងល្អជាង។អយុត្តិធ័មណាស់សម្រាប់ខ្ញុំ តារាគ្រប់គ្នាគេបានឡើងឆាក បានរកលុយ តែខ្ញុំនៅតែដេកអោបពាននៅផ្ទះ។ខ្ញុំដឹងថាគេល្អជាងខ្ញុំ គេអស្ចារ្យជាង ខ្ញុំអត់ច្រណែនគេទេ ប៉ុន្ដែខ្ញុំមានតែពានអត់ការងារធ្វើ”។

ទស្សនិកជនភ្ញាក់ផ្អើលជាខ្លាំងនូវសម្រែករបស់យឿន ពិសី ដែលហង្សមាសបឹទច្រកមិនហៅលោកឡើងច្រៀងលើឆាកគ្រាន់បានលុយចិញ្ចឹមក្រពះនេះ។តែក្រៅពីយឿន ពិសី តារានៅហង្សមាសផ្សេងទៀតដូចជាពេជ្រ ថៃ ជាដើមបើទោះជាមានការរិះគន់ថាច្រៀងមិនកើតការយ៉ាងណាក៍រះភ្លឺចិញ្ចែងចិញ្ចាចដែរ។ដោយឡែកពិសី វិញបានពានហើយតែយកទៅដេកអោបនៅស្រុកកំណើតទៅវិញ។

លោកវណ្ណា ដែលជាអ្នកគ្រប់គ្រងកម្មវិធីប្រលងចម្រៀងធំៗរបស់ហង្សមាសមិនអាចទាក់ទងបានទេនៅថ្ងៃទី៥ខែមិថុនាឆ្នាំ២០២១ព្រោះទូរស័ព្ទតេមិនចូល។មហាជនជាច្រើនបានសម្ដែងការអាណិតអាសូដល់តារាចម្រៀងពិការភ្នែកយឿន ពិសី ហើយពួកគេចង់ឃើញហង្សមាសមានដំណោះស្រាយក៍ដូចជាផ្ដល់ការងារឲ្យពិសី ធ្វើដើម្បីបានលុយមកផ្គត់ផ្គងគ្រួសារ។

គូរបញ្ជាក់ថាយឿន ពិសី បានរៀបការជាមួយនារីឈ្មោះហេង កក្កដា កាលពីថ្ងៃទី១៧ខែមករាឆ្នាំ២០២១ ហើយក្រោយក្លាយជាម្ចាស់ពានCambodia Got Talent មកពិសី បានច្រៀងប្រចាំហាងមួយចំនួននៅស្រុកកំណើត តែដោយសារកូវីដបណ្ដារហាងទាំងនោះត្រូវបានបឹទទើបធ្វើឲ្យម្ចាស់ពានរូបនេះអត់ការងារធ្វើហើយជួបវិបត្តិសេដ្ឋកិច្ចតែម្ដង ខណៈដែលហង្សមានមានតារាច្រើនពេករហូតមើលរំលងម្ចាស់ពានកម្សត់មួយនេះ៕

RELATED ARTICLES