Saturday, May 10, 2025
Homeតារាខ្មែរខេមរៈ សិរីមន្ដ ប្រពន្ធក្លាយជាជំនួយការ

ខេមរៈ សិរីមន្ដ ប្រពន្ធក្លាយជាជំនួយការ

តារាចម្រៀងលោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ កាន់តែបញ្ចេញឥទ្ធិពលរបស់ខ្លួនខ្លាំងឡើងៗនៅរដូវកូវីដនេះដោយកាលពីពេលថ្មីៗនេះលោកប៊ុនថៃ បានបណ្ដើរភរិយាអ្នកនាងគួយ ផល្លី ទៅថតស្ពតឲ្យក្រុមហ៊ុនមួយដែលការធ្វើដំណើរទៅនោះគេចាប់អារម្មណ៍ថាអតីតតារាចម្រៀងU2 និងសាន់ដេរូបនេះបានយករថយន្ដដល់ទៅ៣គ្រឿងតែម្ដងជិះទៅក្នុងនោះលោកជិះរថយន្ដម៉ាកRolls Royce នៅកណ្ដាល ខណៈរថយន្ដម៉ាកMazda បើកនៅមុខហើយរថយន្ដម៉ាកVolkswagen នៅខាងក្រោយ ។

មើលទៅសកម្មភាពរបស់លោកប៊ុនថៃ ពេលនេះមិនចាញ់អ្នកធំឡើយព្រោះលោកប្រើប្រាស់រថយន្ដថ្លៃៗហើយមានអង្គរក្សបើកជូនទៀតផង។សកម្មភាពបែបនេះធ្វើឲ្យតារាផ្សេងៗទៀតពិបាកតាមទាន់ការលេងសម្ភារៈនិយមរបស់ម្ចាស់បទ”ពឺតៗ”នៅឆ្នាំ២០២១នេះព្រោះគ្រាន់តែចំណាយលុយសរុបលើការទិញឡានតម្លៃជាងកន្លះលានដុល្លារទៅហើយបូករួមទាំងរថយន្ដLexus Lx570 សេរ៊ីឆ្នាំ២០១៨ ឡើងឆ្នាំ២០១០ មួយគ្រឿងទៀតដែលទុកនៅផ្ទះ។

ក្រៅពីមានរថយន្ដទំនើប៤គ្រឿងជិះឆ្លាស់គ្នានោះលោកខេម ប៊ុនថៃ ក៍កាន់តែបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាមួយភរិយាលោកអ្នកនាងគួយ ផល្លី ផងដែរហើយពេលនេះប្រពន្ធតារាចម្រៀងល្បីរូបនេះបានក្លាយទៅជាជំនួយការលោកប៊ុនថៃ ទៀតផងតាមរយៈការរៀបចំសម្លៀកបំពាក់និងផាត់មុខតុបតែងមុខនិងពាក់ក្រវិលឲ្យប្ដីពេលថត បន្ទាប់ពីមុនអ្នកនាងផល្លី ក៍បានបញ្ចេញសា្នដៃឲ្យសិរីមន្ដ ពេញចិត្តយ៉ាងខ្លាំងក្រោយក្លាយជាអ្នកដឹកនាំសម្ដែងMVបទល្បីៗរបស់ស្វាមីនាង។យ៉ាងណាខេមរៈ សិរីមន្ដ មិនមែនមានជំនួយការតែភរិយាលោកម្នាក់នោះទេគឺនៅមានជំនួយការពិសេសម្នាក់ទៀតនោះគឺលោកខេមរៈ ភារុណ ដែលជាបងប្រុសបង្កើតរបស់លោកមានតួនាទីជាទីប្រឹក្សារ,និពន្ធទំនុកច្រៀងនិងMelodyឲ្យលោកប៊ុនថៃ ច្រៀងផងដែរ។

គូរបញ្ជាក់ថាលោកខេម ប៊ុនថៃ បានលាក់រឿងប្រពន្ធកូនជាច្រើនឆ្នាំគឺទើបតែនៅឆ្នាំ២០១៨ទេដែលលោកព្រមសារភាពថាមានប្រពន្ធនិងកូន៣នាក់ហើយនិងបានរៀបការតាំងពីឆ្នាំ២០០៩ម្លេះ។ប៉ុន្ដែមហាជនភាគច្រើននៅតែមិនជឿរថាលោកប៊ុនថៃ ធ្លាប់រៀបការឡើយទើបពួកគេចង់ឃើញតារាកូន៣កំពុងតែធ្វើព្យុះភ្លៀងនៅហង្សមាសរូបនេះរៀបការជាចំហដើម្បីឲ្យអ្នកនាងផល្លី កាន់តែរំភើបថែមមួយក្រឺតទៀត៕

RELATED ARTICLES