តារាចម្រៀងGalaxy លោកព្រាប សុវត្ថិ បានបណ្ដើរភរិយាអ្នកស្រឡុង ស្រីមុំ ទៅចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជាលើកទី២ នៅរសៀលថ្ងៃទី៥ខែមិថុនាឆ្នាំ២០២១ ដែលធ្វើឲ្យក្រុមគ្រូពេទ្យនិងអ្នកដែលទៅចាក់វ៉ាក់សាំងនៅថ្ងៃ នេះដែរបានថតរូបសែលហ្វី ជាមួយតារាចម្រៀងដ៍ល្បីល្បាញនេះផងដែរ។អតីតតារាចម្រៀងហង្សមាសរូបនេះនិងភរិយាបានបង្ហាញ ទឹកមុខរីករាយ ជា ខ្លាំងនៅថ្ងៃទទួលវ៉ាក់សាំងដូសទី២នេះ។

គូរំលឹកថាមុនព្រាប សុវត្ថិ បណ្ដើរប្រពន្ធទៅចាក់វ៉ាក់សាំងនេះកាលពីថ្ងៃទី២២ខែឧសភាឆ្នាំ២០២១ អ្នកស្រីឡុង ស្រីមុំ ក៍បានធ្វើឲ្យស្វាមីមានការភ្ញាក់ផ្អើលផងដែរតាមរយៈការលើកនំខេកធ្វើខួបឲ្យប្ដីក្រោមដើមត្នោតតាមវាលស្រែមុនថ្ងៃខួបពិត៣ថ្ងៃដែលត្រូវនិងថ្ងៃទី២៥ខែមិថុនា នោះដែលខួបឆ្នាំនេះព្រាប សុវត្ថិ មានអាយុ៤៦ឆ្នាំហើយ។

ទោះជាយ៉ាងណាកម្មវិធីខួបកំណើត របស់កំពូលតារាចម្រៀង រូបនេះគ្មានការជប់លៀងធំ នៅផ្ទះនោះទេគឺភរិយាលោកថា មានតែការញាំនំបញ្ចុកជុំគ្នាជាមួយប្ដីប៉ុណ្ណោះ។

ក្រៅពីព្រាប សុវត្ថិ តារាដែលទៅចាក់វ៉ាក់សាំងបង្ការកូវីដ-១៩រួចមានដូចជាអ្នកនាងឱក សុគន្ធកញ្ញា,ពេជ្រ សោភា,ប៉ាច គីមួយ,យូរី,គង់ សុជាតិ,ឌួង ហ្សូរីដា,ថន លក្ខិណា,ម៉ង ច័ន្ទកញ្ញា ,យក់ ថិករដ្ឋា,ណូម័រ,ឈួន សុវណ្ណឆ័យ ,ហ៊ិន ច័ន្ទនីរ័ត្ន,ខៀវ សានសាណា,ខ្ញុង,កា ឆយ,លី អ៊ីវ៉ាធីណា,ច័ន្ទ សុផានី,សុន ស្រីពេជ្រ ,ស៊ូ ស៊ីរីកា,តូតា,ស៊ឹម ស្រីនិច្ច,ខេមរៈ សិរីមន្ដ,ឆន សុវណ្ណារាជ,ចា រិទ្ធី,ឆាយ វីរៈយុទ្ធ,សាន ផានិត,រ៉ាស៊ី,ជា វិបុល ,ឃុន វត្ថា,សុខ សិរីវឌ្ឍនា,អ៊ឹង រដ្ឋា, រិន សាវ៉េត,អ៊ី ណូ,ហម ឈរ៉ា,ជេមស៍, អាន គុណកូឡា,ជិន វឌ្ឍនា,BIGនិងតារាល្បីៗជាច្រើនដួងទៀត៕






