Saturday, May 10, 2025
Homeតារាខ្មែរអ៊ីណូ ត្រូវគេទារលុយផ្អើលពេញហ្គារ៉ាស់ឡាន

អ៊ីណូ ត្រូវគេទារលុយផ្អើលពេញហ្គារ៉ាស់ឡាន

អ៊ីណូ ដែលគេស្គាល់ថាជាថៅកែហ្គារាសឡាន(Eno Auto Care)ក្បែរផ្សារទំប់អ៊ីអន២ដែលបានសម្ពោធកាលពីថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២០ដោយចំណាយទុនដល់ទៅ៥០ម៉ឺនដុល្លារនោះត្រូវបានប្ដីប្រពន្ធ១គួ្រសារតាមទារលុយផ្អើលពេញហ្គារាសឡានតែម្ដងកាលពីព្រឹកថ្ងៃទី៧ខែមិថុនា ព្រោះតែភាគីដើមបំណុលបានអះអាងថាអ៊ីណូ ឲ្យសែកស្អុយហើយគាត់ទៅបើកនៅធនាគារអ៊ីអន មិនបានលុយ។ដោយក្ដៅចិតុ្តពេកបុរសជាប្ដីថែមទាំងបានហៅអ៊ីណូ ថាជាអាតារាចម្រៀង និងហ្ហែងទៀតផងព្រោះអ្នកចម្រៀងរូបនេះជំពាក់លុយ១ម៉ឺនដុល្លាររយៈពេល១០ខែហើយគឺបង់ការបានតែ១ខែគត់៩ខែទៀតមិនដែលបង់។ទោះជាយ៉ាងណាអ៊ីណូ បានសុំការអធ្យាស្រ័យពីដើមបំណុលដោយអះអាងថារដូវកូវីដលោករកលុយមិនបាន។តែបុរសនោះថាលោកក៍ត្រូវការយកលុយទៅសងគេដែរទើបចុងក្រោយអ៊ីណូ បានបាញ់លុយសងទៅបុរសទាំងការនិងដើមចំនួន១១៣៥០ដុល្លារជាការបញ្ចប់រឿង។

បុរសដែលតាមទារលុយអ៊ីណូ ផ្អើលដល់អ្នកកាសែតទាំងហ្វូងទៅLiveនោះបានសុំទោសអ៊ីណូ ចំពោះភាសារមួយចំនួនដែលលោកប្រើទៅលើអ៊ីណូ ផងដែរដូចជាពាក្យថាវា,អា និងហ្ហែង ជាដើមដោយលោកថាម៉ោពីលោកខឹងខ្លាំងពេក។តែលោកអ៊ីណូ ថាលោកមានអាយុតិចជាងហេតុនេះហើយមិនប្រកាន់ខឹងចំពោះរូបគាត់ឡើយ ខណៈដែលបុរសនោះនៅតែឆ្ងល់ថាហេតុអ៊ីណូ ជាតារាចម្រៀងល្បីឈ្មោះម្នាក់ដែរដឹងថាសែកនោះស្អុយគ្មានលុយហើយនៅតែចេញឲ្យលោកទៀត?

អ្វីដែលលោកឆ្ងល់ទៀតនោះអ៊ីណូ ថាបើកហ្គារ៉ាស់លក់ឡានអស់លុយដល់ទៅ៥០ម៉ឺនដុល្លារ ចុះហេតុអីគ្មានលុយបង់ការលោកដល់ទៅ៩ខែទៅវិញ?អ៊ីណូ ថាលោកមិនចង់និយាយរឿងឃ្លាំងលក់ឡាននោះទេព្រោះនាំតែវែងឆ្ងាយតែរឿងតែលោកបានបង្ហាញទៅអ្នកកាសែតឲ្យបានឃើញគឺចំនួនទឹកលុយចំនួន១១៣៥០ដុល្លារដែលលោកបានបាញ់ទៅម្ចាស់បំណុលនោះពេលនេះគឺចប់គ្នាអស់ហើយ។

គូរបញ្ជាក់ថាតារាចម្រៀងសាន្ដ ពេជ្រសុភារិទ្ធិ ហៅអ៊ីណូ ឬតារាសិល្បៈរួមអាជីពនិយមហៅថាជាតារាឈ្នះអស់មាសត្រូវនោះបានងាករកស៊ីបើកឃ្លាំងរថយន្ដដល់ទៅ២កន្លែងផ្សេងគ្នាដែលលោកធ្លាប់អះអាងថាចំណាយទុនសរុបមិនក្រោម១លានដុល្លារនោះទេ ហើយមុនផ្ទុះកូវីដលោកសុភារិទ្ធិ បានប្រាប់ថាក្នុង១ថ្ងៃឃ្លាំងទាំង២របស់លោកលក់ឡានដាច់ពី៣ទៅ៥គ្រឿងឯណ្ណោះ។ប៉ុន្ដែមិននឹកសា្មនថាកូវីដនេះបានធ្វើឲ្យប៉ៈពាល់ដល់សេដ្ឋកិច្ចអ៊ីណូ ជាខ្លាំងរហូតត្រូវបានគេតាមទារលុយដល់ឃ្លាំងឡានផ្អើលពេញខណ្ឌសែនសុខបែបនេះសោះ។ទោះជាយ៉ាងណាគេជឿរថាតារាដែលគេសង្ស័យថាមានកូន២រូបនេះនឹងមិនបណ្ដោយឲ្យមានម្ចាស់បំណុលទី២តាមឆាឆៅដល់កន្លែងទៀតឡើយ។តែអ៊ីណូ បានអះអាងថាសម័យកូវីដនេះបើគ្មានជំពាក់គេ គ៍គ្មានការប្រឹងប្រែង ហើយក៍គ្មានការរីកចម្រើនដែរ៕

RELATED ARTICLES