Saturday, May 10, 2025
Homeតារាខ្មែរពេជ្រ សោភា កាន់តែទុក្ខចិត្ត គ្រូអ៊ួយ

ពេជ្រ សោភា កាន់តែទុក្ខចិត្ត គ្រូអ៊ួយ

ពេជ្រ សោភា បានឲ្យដឹងថាទោះជាពេលនេះមិនទាន់ស្ងាត់កូវីដក្ដី ប៉ុន្ដែនាងបានទទួលការច្រៀងសម្ដែងឡើងវិញទាំងនៅឆាកហង្សមាស និងកម្មវិធីទូរទស្សន៍ខាងក្រៅព្រោះរូបនាងក៍ដូចជាក្រុមការងារសុទ្ធតែបានចា់វ៉ាក់សាំងគម្រប់២ដូសអស់ហើយ។ទោះជាយ៉ាងណានាងថាការប្រុងប្រយ័ត្នគឺនៅតែដដែលដូចជាការពាក់ម៉ាសក៍ និងលាងដៃជាមួយអាល់កុលព្រមទាំងរក្សារគម្លាតជាដើមគឺមិនអាចធ្វែសប្រហែសបានទេ។តារាចម្រៀងហង្សមាសរូបនេះបានឲ្យដឹងដែរថាការវិលមករកាឆាកតន្ត្រីឡើងវិញក្រោយផ្អាកមួយអន្លឺព្រោះតែកូវីដនោះនាងបានធ្វើឲ្យប្លែកជាងមុនតាមរយៈការច្រៀងបទល្បីៗរបស់នាងកាលពីជាង១០ឆ្នាំមុនជាមួយការប្រគុំតន្រ្ដីផ្ទាល់មានអ្នកភ្លេង៤នាក់ដែលជាក្រុមការងាររបស់នាងតែម្ដង ក្នុងនោះមានការគ្រប់គ្រងដោយលោកគ្រូភ្លេងឈ្មោះលោកមាស សុគន្ធ ហៅគ្រូអ៊ួយ ផងដែរ។នាងថាលោកសុគន្ធ មានតួនាទីជាអ្នកធ្វើភ្លេងនិងរ៉ាប់រងBand ដែលLiveនោះមានសមាជិក៣រូបផ្សេងទៀតសរុបគ្នា៤នាក់។

សោភា ថាលោកអ៊ួយ ជាអ្នកជំនាញខាងតន្រ្ដីហេតុនេះហើយមុននាងឡើងឆាកលោកគ្រូភ្លេងរូបនេះពិនិត្យក្បាលមីក្រូ និងសម្លេងឲ្យត្រូវទើបឲ្យនាងច្រៀង។សោភា បន្ថែមថាលោកសុគន្ធ បានជួយនាងច្រើនណាស់ព្រោះគាត់ចាប់បទទាំងនោះឡើងវិញជាមួយភ្លេងថ្មីហើយអ្នកគាំទ្ររបស់នាងបាននឹកបទចម្រៀងដែលនាងធ្លាប់ច្រៀងជាច្រើនឆ្នាំមកហើយដូចជាបទ”គ្មានអ្នកយល់ចិត្ត”,”ឈប់ដេញដោល”,”បេះដូងត្រដខ្សល់”,”ស្លាប់ក្នុងឧទ្យានទឹកភ្នែក”និងបទ”Don’t Walk Away”ជាដើមដែលបទទាំងនេះត្រូវបាននាងយកមកច្រៀងសារជាថ្មី។នាងថាគ្រាន់តែចាប់ផ្ដើមសាកបាន៤ទៅ៥ឆាកនេះនាងមានអារម្មណ៍ថាប្លែកព្រោះសកម្មភាពនៃការLive Band នោះធ្វើឲ្យការច្រៀងសម្ដែងរស់រវើក ហើយនាងបានទទួលសារពីFanរបស់នាងដូចជាអ្នកខ្លះថាពេលស្ដាប់បទទាំងនោះពួកគេនឹកទៅដល់កាលជំនាន់ឃ្វាលគោ,ខ្លះថាកាលហ្នុងនៅលីវពេលនេះពួកគេកូន៣ហើយ និងមួយចំនួនទៀតថាចង់ឃើញនាងច្រៀងសម្ដែងជាដៃគូជាមួយព្រាប សុវត្ថិ វិញជាដើម។

ការឡើងច្រៀងសម្ដែងដែលមានអ្នកភ្លេងដល់ទៅ៤នាក់ចាប់ដៃពេជ្រ សោភា ឡើងឆាកហើយលេងភ្លេងនិងច្រៀងផ្ទាល់នេះត្រូវ​បានអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីនិយាយថាប្រាកដជាធ្វើឲ្យសោភា មានតម្លៃខ្លួនខ្ពស់ជាងឡើងឆាកកាលពីមុនម្នាក់ឯងជាមិនខានព្រោះតែសមាជិកច្រើនការចំណាយក៍កាន់តែខ្ពស់។សោភា បានទទួលស្គាល់ថាតម្លៃខ្លួននាងច្រៀងខ្ពស់ជាងមុនមែនដោយសារតែពេលនេះនាងមិនមែនទៅតែម្នាក់ឯងទេ គឺទៅជាTeam ប៉ុន្ដែនាងថាមិនអាចប្រាប់ពីការច្រៀងលក្ខណៈLive Band នេះថាស៊ីថ្លៃ១កម្មវិធីប៉ុន្មានឡើយ។

សោភា ក៍បានបន្ថែមថានាងមិនមែនជាដៃគូចម្រៀងជាមួយលោកមាស សុគន្ធ ទេព្រោះលោកគ្រូអ៊ួយ នេះមានជំនាញខាងភ្លេងតែគាត់អាចច្រៀងបាន។យ៉ាងណានាងថាអាចនឹងចេញបទចម្រៀងជាមួយលោកគ្រូអ៊ូយ ជាការកម្សាន្ដបាន ប៉ុន្ដែមិនមែនចេញជាលក្ខណៈផ្លូវការនោះទេ ហើយនាងក៍មិនទាន់ត្រៀមចាប់ដៃជាមួយតារាចម្រៀងរូបណាក្នុងការច្រៀងរ៉េប ដែរព្រោះនៅរដូវកូវីដនេះទោះជាចេញបទអីទៅក៍មិនត្រូវឡើយ ប៉ុន្ដែការច្រៀងបទចាស់ៗឡើងវិញជាមួយបទភ្លេងថ្មីធ្វើឲ្យនាងក៍ដូចជាFanមានអារម្មណ៍ថាប្លែកហើយពួកគេនឹងកាន់តែពេញចិត្តនិងស្រលាញ់បទទាំងនោះថែមទៀត។

ពេជ្រ សោភា តែងតែឲ្យតម្លៃលោកគ្រូភ្លេង ទាំងឡាយដោយនាងលើកឡើងថាបើគ្មានពួកគាត់ជួយទេតារាចម្រៀងក៍គ្មានបទច្រៀងមិនល្បីដែរ។គេកត់សម្គាល់ថានាងក៍ជាតារាចម្រៀងម្នាក់ដែលចេះធ្វើភ្លេងនិងនិពន្ធបទចម្រៀងដោយខ្លួនឯងបានផងដែរ ខណៈដែលពេលនេះនាងថាបទចម្រៀងមួយចំនួនដែលនាងបានធ្វើរួចហើយស្ថិតនៅក្នុងដៃមិនទាន់ហ៊ានបញ្ចេញព្រោះខ្លាចចេញទៅខុសពេលវេលាព្រោះតែកូវីដមិនទាន់ស្ងាត់នេះ។ដោយឡែកចំណងស្នេហាជាមួយប្រុសរូបសង្ហារឆឹម សក្កដា វិញសោភា នៅតែមិនព្រមឆ្លើយតបសំណើរសុំរៀបការរបស់លោកសក្កដា នៅឆ្នាំ២០២២ ខាងមុខឡើយដោយនាងនិយាយខ្លីថាមិនចង់និយាយទុកជាមុន៕ ហ៊ឹម វិចិត្រ

RELATED ARTICLES