Friday, May 9, 2025
Homeតារាខ្មែរឌុច សុភា នៅតែស្រងូតស្រងាត់

ឌុច សុភា នៅតែស្រងូតស្រងាត់

ឌុច សុភា ត្រូវបានតារាសម្ដែងប្រុសក្មេងម្នាក់ជូនពរនាងនៅថ្ងៃខួបកំណើតថ្ងៃអង្គារទី៨ខែមិថុនាឆ្នាំ២០២១នេះ ដោយប្រុសរូបសង្ហារនោះថែមទាំងបញ្ចេញរូបកៀកកើយជាមួយសុភា ទៀតផង។ប៉ុន្ដែនៅលើហ្វេសបុករបស់សុភា មិនបានបង្ហាញពីការធ្វើខួបកំណើតឬពិធីជប់លៀងជាលក្ខណៈគ្រួសារនិងមាននំខេក ដូចខួបតារាផ្សេងទៀតនោះឡើយ តែបែជាសុភា ហាក់មានតែរូបភាពបែបស្រងូតស្រងាត់ជាងភាពរីករាយទៅវិញ។ចំណែករូបសម្រស់របស់នាងក៍មានការប្រែប្រួលច្រើនដែរនៅពេលដែលមានវ័យឈានចូលជិត៤០ឆ្នាំនេះគឺសុភា ឡើងគីឡូចម្លែកហើយបែកសាច់ រូបរាងខុសពីមុនស្ទើតែទាំងស្រុងតែម្ដង។

គូរបញ្ជាក់ថាឌុច សុភា បានរៀបការកាលពីខែតុលាឆ្នាំ២០១០ជាមួយលោកពៅ សីហា ដែលជាមន្រ្ដីប៉ូលីសច្រកព្រំដែនបាវិត ខេត្តស្វាយរៀង តែបានលែងលះគ្នាកាលពីខែមីនាឆ្នាំ២០១១ ដោយបន្សល់ចំណងដៃកូនប្រុសម្នាក់ឈ្មោះខេន ខេន អាយុជិត១០ឆ្នាំ។សុភា បានផ្អាកសិល្បៈជិត១០ឆ្នាំទើបលេចមុខមករកអាជីពចាស់តាមរយៈរឿង”ផ្កាថ្ម”របស់ហង្សមាសក្នុងឋានៈជាតួម្ដាយ។

ការស្ដារមុខមាត់ឡើងវិញក្នុងអាជីពសម្ដែងរបស់សុភា នេះស្របពេលដែលមានដំណឹងថាអ្នកមេម៉ាយកូន១រូបនេះបានជួបស្នេហ៍ថ្មីជាមួយមន្រ្ដីធំផ្កាយ២ម្នាក់បន្ទាប់ពីនាងបានទិញផ្ទះវីឡាតម្លៃជាង២០ម៉ឺនដុល្លារនៅជាយក្រុងភ្នំពេញហើយនាងជិះរថយន្ដទំនើបម៉ាកRange Rover ។

ប៉ុន្ដែចំណងស្នេហាថ្មីរបស់សុភា នៅតែស្ថិតក្នុងភាពអាថ័កំបាំងដោយអ្នកខ្លះថាសុភា មានការរង្គោះរង្គើរស្នេហ៍ជាមួយមន្រ្ដីធំរូបនោះទើបនាងវិលចូលសិល្បៈសារជាថ្មីឡើងវិញ ក្រោយសុភា បាក់មុខដោយត្រូវភិរយាដើមលោកធំនោះចោទនាងថាទទួលលុយពីប្ដីរបស់គាត់មិនក្រោម១លានដុល្លារឡើយ។ប៉ុន្ដែសុភា ធ្លាប់ចេញមុខប្រកាសថានាងចង់ជួបតទល់គ្នាជាមួយលោកជំទាវនោះទើបធ្វើឲ្យរឿងនោះស្ងប់ស្ងាត់ទៅវិញ។

តាមអ្នកដឹកនាំសម្ដែងភាពយន្ដនៅហង្សមាសបានឲ្យដឹងថាទោះជាឌុច សុភា មានសម្រស់មិនដូចមុនក្ដី ប៉ុន្ដែនាងនៅតែមានទេពកោសល្យសិល្បៈល្អ ហើយមិនប្រកែកចំពោះតំណែងជាតួម្ដាយឡើយបើទោះជាមានតារាខ្លះស្រកៗនាងពួកគេមិនព្រមថតតួបែបនេះក្ដី។ប្រភពនោះបានឲ្យដឹងថាសុភា នឹងលេចមុខក្នុងរឿងផ្សេងៗទៀតរបស់ហង្សមាសនៅពេលខាងមុខនេះ៕

RELATED ARTICLES