ភ្នំពេញ ៖ តារាស្រីរូបស្រស់សិចស៊ី និង ជាថៅកែស្រីលក់ផលិតផលអនឡាញ ដេននី ក្វាន់ បន្ទាប់ពីបែកបាក់ស្នេហាជាមួយគូស្នេហ៍ ជាថៅកែឡាន បាន១ឆ្នាំ នៅពេលនេះ អ្នក មេម៉ាយ ទ្រព្យស្តុករូបនេះ បានប្រកាសពីភាព នៅលីវ និងបើកបេះដូងទទួលស្នេហ៍ថ្មី ដោយ មិនគិតរឿងទ្រព្យសម្បត្តិឡើយ សំខាន់ឱ្យតែ ស្រឡាញ់អ្នកនាងស្មោះ ព្រោះអ្នកនាងមាន ទ្រព្យគ្រប់គ្រាន់ហើយ ដោយកំពុងសាងសង់ ម៉ូតែល នៅឯស្រុកកំណើត ខេត្តព្រះវិហារ ទៀតផង។ ជាមួយនេះ អ្នកនាងដេននី ក្វាន់ បានបញ្ជាក់ថា ចំពោះព័ត៌មានដែលថា អ្នកនាង ចង់ចាក់មេជីវិតបុរស យកកូននោះ គឺជាការ ពិត ដែលអ្នកនាងកំពុងត្រៀម ទៅចាក់នៅ ប្រទេសថៃ ព្រោះអ្នកនាងចង់បានកូនកាត់ បរទេស។


សូមបញ្ជាក់ថា អ្នកនាងដេននី ក្វាន់ បាន កសាងកេរ្តិ៍ឈ្មោះល្បី លើវិថីសិល្បៈ ដោយសារ តែអ្នកនាងមានរូបសម្រស់ស្អាត ហ៊ានបញ្ចោញ ភាពសិចស៊ី តែអ្នកនាងបានបាត់មុខពីសិល្បៈ មួយរយៈ ដោយងាកមកបើកក្រុមហ៊ុនផលិត ផលគ្រឿងសម្អាង Denny beauty cosmetic Co.,Ltd ហើយពេលនេះ អ្នកនាងកំពុង សាងសង់ “ម៉ូតែល ដេននី ក្វាន់-Denny Kwan Motel” នៅស្រុកកំណើត ជាំក្សាន្ត ខេត្តព្រះវិហារ ត្រៀមបើកទទួលភ្ញៀវ នាពេលខាងមុខ នេះទៀតផង។


ថ្មីៗនេះ អ្នកនាងដេននី ក្វាន់ បន្ទាប់ពី បានទម្លាយរឿងសណ្ឋាគារសមុទ្រមាស នៅ ក្រុងព្រះសីហនុ បង្កប់កាមេរ៉ាក្នុងបន្ទប់ ធ្វើឱ្យ មានការភ្ញាក់ផ្អើលមហាជនរួចមក អ្នកនាង បានប្រកាសថា ពេលនេះបេះដូងអ្នកនាង នៅ ទំនេរ ១០០5 ក្រោយផ្តាច់ទំនាក់ទំនងជា មួយគូស្នេហ៍ ជាថៅកែលក់ឡាន លោកចាន់ មករា មកនោះ។ ជាមួយនេះ អ្នកនាងប្រកាស បើកបេះដូងទទួលស្នេហ៍ថ្មី ដោយបញ្ជាក់ថា “ក្រមុំដណ្តឹងម្តាយ មេម៉ាយដណ្តឹងចិត្ត” អ្នក នាងជាមេម៉ាយ មានមួយចប់ ទាំងផ្ទះ លុយ ឡាន មុខជំនួញ សំខាន់បើបុរសណាមានស្នេហ៍ ស្មោះ ចូលដណ្តឹងពេលនេះ អ្នកនាងមិនគិតថ្លៃ ខាន់ស្លាទេ។


អ្នកនាងដេននី ក្វាន់ បានសរសេរក្នុង គណនីបណ្តាញសង្គមហ្វេសប៊ុក របស់អ្នកនាង នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ថា “ក្រមុំ ដណ្តឹងម្តាយ មេម៉ាយដណ្តឹងចិត្ត ស្រលាញ់អូន ទៅ មានផ្ទះនៅស្រាប់ មានឡានជិះស្រាប់ មាន ពុសិនសេស ស្រាប់ សំខាន់អូនមេម៉ាយ ចេះម៉ាចប់ ដណ្តឹងពេលនេះ មិនគិតថ្លៃខាន់ស្លា ទេ សំខាន់ឱ្យតែស្រលាញ់ខ្ញុំស្មោះ”។


អ្នកនាង ដេននី ក្វាន់ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ថា ជាការពិត ក្រោយបែកពីអតីតគូស្នេហ៍ (ចាន់ មករា) ជាង១ឆ្នាំមកនេះ គឺបេះដូង អ្នកនាង នៅទំនេរស្អាត ដែលរង់ចាំបុរសថ្មី ចូលមកស្អំរបួស ហើយលក្ខណសម្បត្តិបុរស ដែលអ្នកនាងត្រូវការ មិនសំដៅលើទ្រពសម្បត្តិ ទេ សំខាន់ឱ្យតែជាមនុស្សល្អ មានចិត្តស្មោះពិត។
ដេននី ក្វាន់ បញ្ជាក់ថា “ការដែលខ្ញុំ សរសេរសារ ក្នុងន័យបើកបេះដូងនោះ ខ្ញុំគ្រាន់ តែចង់ប្រាប់ថា ឥឡូវទំនេរ អត់ទាន់មានពីណា ទេ ព្រោះទើបតែបែកពី ចាន់ មករា ប្រហែល ជិត១ឆ្នាំ បន្ទាប់ពីទាក់ទងគ្នាអស់ ៦ឆ្នាំ។ សម្រាប់ លក្ខណសម្បត្តិ បុរសដែលខ្ញុំត្រូវការនោះ សំខាន់ ឱ្យតែជាមនុស្សដែលល្អ ហើយមិនសំដៅលើ ទ្រពសម្បត្តិទេ សំខាន់ឱ្យតែមានចិត្តស្មោះ ដូច ខ្ញុំសរសេរបញ្ជាក់អ៊ីចឹង”។

អ្នកនាង ដេននី ក្វាន់ បន្តថា “និយាយ ទៅ មកដល់ពេលនេះ មានបុរសទាក់ទងមក ច្រើន ប៉ុន្តែខ្ញុំអត់ទាន់គិតសម្រេចយកមួយណា ទេ ព្រោះរវល់ការងារច្រើនណាស់ ត្រូវធ្វើការ ទៀតសិន គ្រាន់តែបង្ហោះសារហ្នឹង បង្ហោះឱ្យ ដឹងថា នៅទំនេរ។ ដូច្នេះខ្ញុំអត់មានពាក្យពេចន៍ អីចង់ប្រកាសប្រាប់បន្ថែម ទៅបុរសទាំងអស់ នោះទេ គឺបើមានពាក្យពេចន៍អ្វីថ្មី ខ្ញុំនឹងសរសេរ បង្ហោះហើយ”។
អ្នកនាងដេនី ក្វាន់ ក៏បានបញ្ជាក់ឆ្លើយតប ទៅចម្ងល់របស់មនុស្សអ្នកមួយចំនួន ដែលចង់ ដឹងថា រឿងដែលអ្នកនាងចង់ចាក់មេជីវិតបុរស ដើម្បីពពោះ យកកូនដោយមិនយកតាមធម្មជាតិ ជាមួយដៃគូជីវិតនោះ គឺជាព័ត៌មានពិត ដែល អ្នកនាងនឹងធ្វើនៅប្រទេសថៃ នៅពេលដែល គេបើកច្រកឱ្យចេញចូលធម្មតាវិញ ព្រោះអ្នក នាងចង់បានកូនកាត់បរទេស។


អ្នកមេម៉ាយរូបស្រស់ ដេននី ក្វាន់ ថ្លែង បញ្ជាក់ថា “ចំពោះចម្ងល់របស់អ្នកមួយចំនួន ដែលចង់ដឹងថា រឿងខ្ញុំចង់ចាក់មេជីវិតយកកូន ដោយមិនចង់មានតាមធម្មជាតិ ជាមួយដៃគូ ជីវិតនោះ យ៉ាងណាទៅហើយនោះ ខ្ញុំសុំបញ្ជាក់ ថា អាហ្នឹងជាព័ត៌មានពិត ដែលខ្ញុំប្រហែលជា ត្រូវធ្វើនៅថៃ នៅពេលដែលគេបើកច្រក ព្រោះ ខ្ញុំចង់បានកូនកាត់”។

ដោយឡែក ចំពោះម៉ូតែល ដែលអ្នកនាង កំពុងសាងសង់ ស្ថិតនៅក្នុងស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ ស្រុកកំណើតរបស់អ្នកនាងនោះ ទើបតែសាងសង់បានប្រហែល ៦០5 ទេ ដែលអាចនឹងបញ្ចប់ នៅចុងឆ្នាំ២០២១ នេះ។ អ្នកនាងមិនទាន់អាចសរុបចំនួនទឹកប្រាក់ សម្រាប់ គម្រោងសាងសង់ម៉ូតែលប្រណីតនោះ អស់ ចំនួនប៉ុន្មានទេ ព្រោះតាមគម្រោង មានដល់ ទៅ ៣០បន្ទប់ឯណោះ ឥឡូវទើបតែសាងសង់ ហើយ បានផ្ទះកណ្តាល ដែលសង់ពីឈើប្រណីត សុទ្ធ។ នៅពេលសាងសង់ហើ់យរួចរាល់ អ្នក នាងនឹងបើកទទួលភ្ញៀវ។

អ្នកនាង ដេននី ក្វាន់ មានប្រសាសន៍ថា “ចាស! ផ្ទះធំ ផ្ទះកណ្តាលហ្នឹង សាងសង់ហើយ យូរហើយ ឯសាងសង់ទៀត គឺលក្ខណៈម៉ូតែល តែម្តង ព័ទ្ធជុំវិញផ្ទះហ្នឹង មាន ៣០បន្ទប់។ បើ គិតជាទឹកប្រាក់សាងសង់ មិនទាន់ដឹងទេ ដល់ តែហើយអស់ បានដឹង។ ឥឡូវបានប្រហែល ៦០5 ហើយ ដែលអាចនឹងបញ្ចប់នៅចុងឆ្នាំ នេះ ព្រោះឥឡូវ មួយរយៈនេះ ខ្ញុំផ្អាក ដោយ សារមានបញ្ហាកូវីដ អ៊ីចឹង អត់ទាន់ឱ្យជាងអី ចូលធ្វើអ៊ីចឹង។ ដូច្នេះឥឡូវអត់ទាន់មានជាង ចូលធ្វើទេ ចង់ឱ្យនៅស្ងាត់បន្តិច ព្រោះខ្លាចធ្វើ ទៅ មានឆ្លងរាលដាលនៅហ្នឹង អត់ចង់ឱ្យមាន ការជុំ ធម្មតាធ្វើសំណង់មនុស្សជុំគ្នា។ ប៉ុន្តែពេល សាងសង់រួចហើយ ម៉ូតែល នេះ នឹងបើកទទួល ភ្ញៀវធម្មតា ដែលទីតាំងស្ថិតនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ស្រុកកំណើតរបស់ខ្ញុំ”។


ដេននី ក្វាន់ បានបញ្ជាក់ដែរថា ចំពោះ មុខជំនួញផ្នែកផលិតផលគ្រឿងសម្អាង ថែរក្សា សម្រស់ របស់អ្នកនាង នៅតែដំណើរការល្អ តែសម្រាប់ការងារសិល្បៈ អ្នកនាងបានឈប់ មួយរយៈមកហើយ ប៉ុន្តែអ្នកនាងនឹងចូលវិញ នៅរយៈពេល ២ខែខាងមុខទៀត។ ជាមួយ នេះ តាមរយៈ “នគរធំ” នៅពេលនេះ អ្នកនាង សូមអរគុណដល់ទស្សនិកជន ដែលបានគាំទ្រ អ្នកនាងកន្លងមក និងសូមជូនពរឱ្យពួកគាត់ ក៏ដូចជាជនរួមជាតិយើង មានសុខភាពល្អ ចៀស ផុតពីជំងឺកូវីដ-១៩ និងសូមបន្តអនុវត្តវិធាន ការសុខាភិបាល “៣ការពារ និង ៣កុំ” ឱ្យ បានខ្ជាប់ខ្ជួនទាំងអស់គ្នា”៕ កុលបុត្រ

