ភ្នំពេញ ៖ ប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី ដែលកំពុងស្ថិតនៅក្រៅប្រទេស បានប្រកាសថា សហភាពអន្តរសភា ដែលមាន មូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បាន ចេញសេចក្តីសម្រេចទាមទារឱ្យកម្ពុជា ប្រគល់ សិទ្ធិសេរីភាពជូនតំណាងរាស្ត្ររបស់គណបក្ស សង្គ្រោះជាតិ ចំនួន១៥រូប ដែលខ្លះទទួលរង ការចោទប្រកាន់ជាប់ពន្ធនាគារ នាពេលកន្លង មក ខ្លះកំពុងជាប់ពន្ធនាគារ និងខ្លះទៀត ត្រូវ បានផ្តន្ទាទោសដាក់ពន្ធនាគារ ហើយខ្លះមានដីកា បង្គាប់ឱ្យចាប់ខ្លួន ក្នុងនោះ រួមទាំងលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេស ខ្លួននៅក្រៅប្រទេស និងលោកកឹម សុខា អនុប្រធានគណបក្ស កំពុងបន្តលាក់ខ្លួននៅទីស្នាក់ ការកណ្តាលគណបក្ស មិនហ៊ានចេញទៅណា ដោយសារត្រូវបានតុលាការចោទប្រកាន់ និង ផ្តន្ទាទោសដាក់ពន្ធនាគារពីបទ “បដិសេធក្នុង ការចូលខ្លួន” ជាដើម។
លោកសម រង្ស៊ី បានសរសរនៅក្នុងហ្វេស- ប៊ុករបស់លោក នៅថ្ងៃទី២៧ តុលា ២០១៦ ថា “ថ្ងៃ២៧ តុលា ២០១៦នេះ សន្និបាតទី ១៣៥ នៃសហភាពអន្តរសភា (IPU) នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស បានអនុម័តសេចក្តី សម្រេចមួយចំនួន ទាក់ទងទៅនឹងស្ថានការណ៍ នយោបាយនៅប្រទេសកម្ពុជា ជាពិសេស ការ រំលោភសិទ្ធិសេរីភាព និងការគំរាមកំហែងមក លើតំណាងរាស្ត្រនិងសមាជិកព្រឹទ្ធសភា មក ពីគណបក្សសង្គ្រោះជាតិ ចំនួន ១៥នាក់ ដែល មានឈ្មោះដូចតទៅ ៖ សម រង្ស៊ី, កឹម សុខា, ហុង សុខហួរ, អ៊ុំ សំអាន, ញ៉យ ចំរើន, គង់ សភា, ថាក់ ឡានី, មូរ សុខហួរ, កែវ ភីរម្យ, ហូរ វ៉ាន់, ឡុង រី, នុត រំដួល, ម៉ែន សុថាវរិន្ទ្រ, រៀល ខេមរិន្ទ្រ, ចាន់ ចេង។
សហភាពអន្តរសភា ទាមទារឱ្យប្រគល់ សិទ្ធិសេរីភាពពេញលេញជូនដល់តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាទាំង១៥រូបនោះ ព្រម ទាំងបញ្ឈប់ការគំរាមកំហែង និងធ្វើទុក្ខបុកម្នេញ មកលើជនរងគ្រោះទាំងនោះដែលប្រជារាស្ត្រ ខ្មែរ បានបោះឆ្នោតជ្រើសរើសឱ្យសម្តែងឆន្ទៈ របស់លោក។ ដូច្នេះ រដ្ឋាភិបាលប្រទេសកម្ពុជា ត្រូវតែគោរពអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាគ្រប់រូប”។
អ្នកនាំពាក្យគណបក្យសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានលើកថា គណបក្សបានចាប់អារម្មណ៍និងគាំទ្រចំពោះការលើកឡើងរបស់ លោកសម សង្សី ខាងលើនេះ និងសង្ឃឹមថា សហគមន៍អន្តជាតិ ជាពិសេស សហភាពអន្តរ សភា នឹងកាន់តែពិនិត្យតាមដានពីស្ថានភាព សិទ្ធិមនុស្ស និងអភ័យឯកសិទ្ធិតំណាងរាស្ត្រ បក្សប្រឆាំង នៅប្រទេសកម្ពុជា។
លោកយឹម សុវណ្ណ មានប្រសាសន៍ថា “បាទ! ខ្ញុំអត់មានអីលើសពីអ្វីដែលលោកប្រធាន សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បាន លើកឡើងនៅក្នុងផេករបស់គាត់ទេ។ យើង គាំទ្រទស្សនៈរបស់លោកប្រធាន។ គេបាននិង កំពុងធ្វើ ពីព្រោះសិទ្ធិសេរីភាពក្នុងការបញ្ចោញមតិ សិទ្ធិមនុស្សក្តី គឺសុទ្ធតែជាកាតព្វកិច្ចដែល គេត្រូវធ្វើ មិនមែនសំដៅទៅលើអ្នកណាម្នាក់ ទេ គឺនៅលើសកលលោកនេះ គឺនិន្នាការរបស់ គេហ្នឹង គឺដើរទៅរកការគោពសិទ្ធិមនុស្ស គោរព គោលការណ៍លទ្ធិប្រជាធិបតេយ្យ។ ដូច្នេះប្រទេស ទាំងអស់ហ្នឹង ត្រូវតែមានកាតព្វកិច្ចក្នុងការជួយ ជំរុញឱ្យប្រទេសកម្ពុជាហ្នឹង គោរពនូវក្របខ័ណ្ឌ ច្បាប់អន្តរជាតិឱ្យបានត្រឹមត្រូវ ទាក់ទងនឹងការ គោរពសិទ្ធិមនុស្ស ហើយនិងគោលការណ៍ ប្រជាធិបតេយ្យ”។
ទោះបីយ៉ាងណា អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោកសុខ ឥសាន បានលើក ឡើងថា លោកគ្មានជំនឿលើពាក្យសម្តីលោក សម រង្ស៊ី ទេ ដោយសារមេបក្សប្រឆាំងរូបនេះ និយាយភូតកុហកច្រើនលើកច្រើនសា ជាបន្តបន្ទាប់ ព្រោះមិនដែលអន្តរសភាមករំលោភលើអធិបតេយ្យភាព ឯករាជភាព របស់កម្ពុជា ឬប្រទេស ដទៃបាន មិនអាចបង្គាប់ បញ្ជាបានឡើយ។ ដូច្នេះ លោកយល់ថា នេះជាពាក្យបញ្ចោញបញ្ចូលរបស់ លោកសម រង្ស៊ី ហើយ បើអ្នកមិនស្រាវជ្រាវ រកប្រភពឱ្យច្បាស់អាចនឹងជឿពាក្យអកុសល របស់លោកសម រង្ស៊ី។
លោកសុខ ឥសាន បានមានប្រសាសន៍ ថា “សម រង្ស៊ី កាលណាគាត់និយាយអ៊ីចឹង ខ្ញុំ គ្មានសុទិដ្ឋិនិយមនិងជំនឿលើគាត់ទេ ព្រោះ គាត់មានលំអានភូតកុហកហ្នឹងជាញឹកញាប់ ជាបន្តបន្ទាប់ ពី១ខែទៅ១ខែ ពី១ឆ្នាំទៅ១ឆ្នាំ ដូចដែលយើងឃើញហើយ កន្លងទៅនេះ ភូត ថាEU នេះ កាត់ជំនួយ៤៣០លានមកកម្ពុជា តាមពិតអត់។ ទី២ គាត់ដើរចលនាកុំឱ្យEU ទិញផលិតផលកាត់ដេរពីកម្ពុជា បិទទីផ្សារ តាមពិតអត់ទៀត ផ្ទុយទៅវិញ កាន់តែមាន ទំនាក់ទំនងល្អជាមួយកម្ពុជា ជាពិសេសគឺទំនាក់ទំនងល្អជាមួយនឹងអាជ្ញាធរ ក៏ដូចជារាជរដ្ឋា- ភិបាលកម្ពុជា។ អ៊ីចឹងចំពោះពាក្យដែលថា អន្តរសភា មានអនុសាសន៍អ៊ីចេះ អនុសាសន៍ អ៊ីចុះ ហើយខ្លឹមសារនេះ វាហាក់ដូចជាបង្គាប់ បញ្ជាឱ្យកម្ពុជា ឱ្យធ្វើតាម។ បើធ្វើតាម វាមាន តែលុបច្បាប់កម្ពុជាចោល តែខ្ញុំមិនមានជំនឿ ថា អន្តរសភា ដែលជាអ្នកយល់ច្បាប់ហើយ គេមកចង់បង្គាប់បញ្ជារំលោភលើឯករាជភាព រំលោភលើអធិបតេយ្យភាពកម្ពុជាទេ តែនេះ ជាពាក្យភូតកុហករបស់សម រង្ស៊ី តែម្តង ដែល គាត់ប្រើពាក្យដើម្បីចំណេញដល់ខ្លួនគាត់ហ្នឹង ឯង។ អ្នកណាបង្គាប់បញ្ជាអ៊ីចឹង? បើអ៊ីចឹង មានតែលុបច្បាប់កម្ពុជាចោលទៅ ហើយលុប គោលការណ៍កិច្ចព្រមព្រៀងប៉ារីសទៅឱ្យដើរ តាមគន្លងលទ្ធិប្រជាធិបតេយ្យ ហើយនីតិរដ្ឋ ហើយបើអ្នកធ្វើល្មើសច្បាប់ហើយ មិនព្រម អនុវត្តច្បាប់ ឱ្យលើកលែងចោល អាហ្នឹងវាជា បញ្ហាម៉េច?”។
ជាមួយគ្នានោះដែរ លោកឈាង វុន អ្នកនាំពាក្យរដ្ឋសភា នៃតំណាងរាស្ត្រគណបក្សប្រជា- ជនកម្ពុជា បានបញ្ចាក់ថា មិនមានអ្វីត្រូវនិយាយ តាមការប្រកាសរបស់លោកសម រង្ស៊ី នាំតែ ច្របូកច្របល់ទេ ព្រោះថា លោកសម រង្ស៊ី បាន ក្លាយជាទណ្ឌិតទៅហើយ គ្មានឥទ្ធិពលអ្វីទៀត ទេ។
លោកឈាង វុន មានប្រសាសន៍ថា “ខ្ញុំ អត់មានអីចាប់អារម្មណ៍ផង ភាសារបស់ទណ្ឌិត សម រង្ស៊ី ឱ្យខ្ញុំចាប់អារម្មណ៍យ៉ាងម៉េច? បើ គាត់ជាមនុស្សមានទោសជាប់គុកដល់២ឆ្នាំ នោះ។ អ៊ីចឹងខ្ញុំច្របូកច្របល់ងាប់ហើយ អ្នក ជាប់គុកច្រើនសឹងអី គេមិនដែលយកភាសា អ្នកជាប់គុកមកនិយាយ ធ្វើវិភាគទេ នាំឱ្យឈឺ ក្បាល”។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០១៦ ខណៈដែលនៅក្រៅប្រទេស លោកសម រង្ស៊ី បានចូលរួមប្រជុំសហភាព អន្តរសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯណោះ នៅក្នុងស្រុកឯណេះ លោកកឹម សុខា ក្នុងនាមប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលបន្តស្នាក់នៅក្នុងទីស្នាក់ការកណ្តាលគណ- បក្ស នោះ លោកបានទទួលជួបលោកដានីញែល រ៉ូសសែល (Daniel Russel) ឧបការីរដ្ឋមន្ត្រី ក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុក កិច្ចការតំបន់អាស៊ី។
លោកកឹម សុខា បានឱ្យដឹងថា ក្នុងជំនួប នោះបានពិភាក្សាការងារ៣ចំណុចរួមមាន ៖
១-ស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្ន និងជំហររបស់សហរដ្ឋអាមេរិក។
២-ចំពោះការបោះឆ្នោត លោកបានស្នើ សុំឱ្យសហរដ្ឋអាមេរិក ជួយឱ្យបានខ្លាំងក្លាជុំវិញ ការបោះឆ្នោតនៅកម្ពុជា ទាំងមុនថ្ងៃបោះឆ្នោត ថ្ងៃ បោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោត ឆ្នាំ២០១៧ និងឆ្នាំ២០១៨ ពិសេសសូមឱ្យបញ្ជូនអ្នកសង្កេត- ការណ៍បោះឆ្នោត មកឱ្យបានច្រើន។
៣-ជំហរនយោបាយការបរទេសរបស់ គណបក្សសង្គ្រោះជាតិ នៅពេលដែលដឹកនាំ រាជរដ្ឋាភិបាល។
អ្នកនាំពាក្យរដ្ឋសភា នៃតំណាងរាស្ត្រ គណបក្សង្គ្រោះជាតិ លោកយ៉ែម បុញ្ញឫទ្ធិ បានជម្រាបជូនអ្នកសារព័ត៌មានស្តីពីលទ្ធផល នៃជំនួបនោះដែរថា ស្ថានភាពនយោបាយ ប្រសើរឡើង ល្គឹកណាអ្នកនយោបាយអង្គុយ ជជែកគ្នាពីបញ្ហា និងស្វែងរកដំណោះស្រាយ ដើម្បីធានាផលប្រយោជ៍សម្រាប់ជាតិ និងប្រជាពលរដ្ឋខ្មែរ។
លោកយ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍នៅ ពេលនោះថា “យើងស្នើសុំឱ្យជួយតាមដាន និង ឃ្លាំមើលកិច្ចការបោះឆ្នោតដែលបរិយាកាសមុន ពេលបោះឆ្នោត ឱ្យធូរ មានឯឧត្តម សមរង្ស៊ី ឯកឧត្តមកឹម សុខា មានសិទ្ធិបានពេញលេញ ក្នុងនាមជាអ្នកនយោបាយ ហើយនៅថ្ងៃបោះ- ឆ្នោត ស្នើសុំឱ្យមានភ្នាក់ងារសង្កេតការណ៍ពី បរទេស ចូលរួមឱ្យបានច្រើន ដើម្បីឱ្យការងារ បោះឆ្នោតហ្នឹងទទួលយកបាន។ យើងគ្រាន់តែ បញ្ជាក់ថា បើឯកឧត្តម សម រង្ស៊ី ឯកឧត្តម កឹម សុខា មិនបានដើរតួពេញលេញក្នុងនាមជា ប្រធាននិងអនុប្រធានបក្សប្រឆាំង មានអាសនៈ ក្នុងសភា ស្វាគមន៍ទៅដល់អន្តរជាតិ ពិបាក នឹងទទួលស្គាល់លទ្ធផលអស់ហ្នឹង។ យើងនឹង នៅតែមានសង្ឃឹមថា ខាងអន្តរជាតិ ដែលលោក ចូលរួម ហើយកាន់តែផ្តល់ក្តីសង្ឃឹមទៅលើការ ជំរុញឱ្យមានការជជែកគ្នា ដែលនឹងមានដំណោះ- ស្រាយដ៏ល្អ សម្រាប់ប្រទេសកម្ពុជា”។
យ៉ាងណា ជុំវិញទស្សនកិច្ចរបស់ឧបការី រដ្ឋមន្ត្រីការបរទេសអាមេរិក នៅកម្ពុជា នេះដែរ អ្នកនាំពាក្យគណបក្សកាន់អំណាចបានលើកឡើង ថា ដើម្បីពង្រឹងពង្រីកទំនាក់ទំនងរវាងអាមេរិក និងកម្ពុជា តែគណបក្សប្រឆាំង បែរជាពិតទូល គេ ដើម្បីឱ្យគេដាក់គំនាបមកលើរដ្ឋាភិបាល ឱ្យជំរុញ កុំឱ្យមានការគាបសង្កត់ទៅលើគណបក្សប្រឆាំង ដែលជាការទូលពិតខុសពីការពិតនោះទៅវិញ។
លោកសុខ ឥសាន មានប្រសាសន៍បន្តថា “ឥឡូវថ្មីមួយទៀតហ្នឹង គឺឧបការីរដ្ឋមន្ត្រីការ- បរទេសអាមេរិមកនេះ គេមានចំណុច២ ដែល ខ្ញុំចាប់អារម្មណ៍ ទី១ គេថាគេមកនេះ មិនមែន មកដើម្បីនិយាយថ្កោលទោស ឬមួយរិះគន់ រដ្ឋាភិបាលកម្ពុជាទេ។ ទី២ គេមកនេះ ដើម្បី ពង្រឹងពង្រីកទំនាក់ទំនងរវាងអាមេរិក និង កម្ពុជា តែផ្ទុយទៅវិញ គឺគណបក្សប្រឆាំង មកពិតទូលគេ ដើម្បីឱ្យគេដាក់គំនាបមកលើ រដ្ឋាភិបាល ឱ្យជំរុញកុំឱ្យមានការគាបសង្កត់ ទៅលើគណបក្សប្រឆាំងអី។ គ្មានអ្នកណាគាប- សង្កត់ទេ ខ្លួនឯងគាបសង្កត់ខ្លួនឯង តាមរយៈ អំពើប្រព្រឹត្តល្មើសច្បាប់ ហៅថា ប្រជាធិបតេយ្យ អត់ព្រំដែន ប្រជាធិបតេយ្យដាច់បង្ហៀរ អាហ្នឹង វាទៅជាអនាធិបតេយ្យ បើអនាធិបតេយ្យ ច្បាប់គេត្រូវអនុវត្តហើយ អាហ្នឹងមានតែប៉ុណ្ណឹង ទេ”៕
ដោយ ៖ កុលបុត្រ