Wednesday, October 16, 2024
Homeតារាខ្មែរខាត់ សុឃីម ​​សារភាព​ឆោតល្ងង់​ទើបចាញ់​បោក​គេ​ និងឲ្យអ្នក​ផ្សេងប្រយ័ត្ន​ជួបលេខរៀង​បន្ទាប់​ពីនាង

ខាត់ សុឃីម ​​សារភាព​ឆោតល្ងង់​ទើបចាញ់​បោក​គេ​ និងឲ្យអ្នក​ផ្សេងប្រយ័ត្ន​ជួបលេខរៀង​បន្ទាប់​ពីនាង

   ភ្នំពេញ៖  អ្នកនាងខាត់ សុឃីម បានបញ្ចេញសារដ៍គូរឲ្យភ្ញាក់ផើ្អល​នៅថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២១នេះថាការដែលអ្ននាង​ចាញ់បោកគេព្រោះតែភាពល្ងង់ហើយនឹងយកបទពិសោធន៍ទាំងនោះដើម្បីឲ្យអ្នកដ៍ទៃបានសិក្សារពីខ្លួនដើម្បីកុំឲ្យចាញ់បោកគេដូចរូបអ្នកនាងដែរ។

តារាពហុជំនាញរូបនេះទម្លាយសារថា”គ្មានអ្វីល្អជាង ខំរកស៊ីដោយខ្លួនឯងទេ បទពិសោធន៍មួយនេះ ខ្ញុំបានជួប ហើយ ក៏បានចែករំលែកនៅ បណ្តាញ Facebook នេះដែរ ប៉ុន្តែ បានតែការមើលងាយ សើចចំអកតែប៉ុណ្ណោះ សួរថា មាន មនុស្ សប៉ុន្មាននាក់ ហ៊ាននិយាយបើកចំហថា ខ្លួនត្រូវចាញ់បោកគេ ខ្ញុំកាត់កេរ្តិ៍ខ្មាស និយាយ សរសេរ ប្រាប់ពី​ភាពឆោត​ល្ងង់​​របស់ខ្លួន ដើម្បីទុកជា បទពិសោធន៍ អោយអ្នកដទៃ បានដឹង បានយល់ នឹង កុំអោយ មានភាពឆោតល្ងង់ រងគ្រោះដូចខ្ញុំ តែ គ្រប់​​យ៉ាង​ផ្ទុយពីការគិត បានត្រឹម គេមើលងាយ សើចចំអក ដៀល ប៉ុណ្ណោះ អញ្ចឹង សូមបន្ត លេខរៀងទៀតចុះ ខ្ញុំមិន​ហ៊ានប្រាប់​ នឹង និយាយអ្វី ទៀតទេ ( ពេលនេះ អ្នកសើចចំអកគេ ពេលក្រោយ អ្នកនឹងជួបរឿងនេះមិនខាន ) គេចមិនផុតទេ រឿងដាក់លុយ បានលុយ ជារឿង បោកប្រាស់ គ្រាន់តែ គេប្តូរ ពី លឿន មកយូរ តិចប៉ុណ្តោះ ។១៖ ពីមុន គេអោយការប្រាក់​អ្នកច្រើន ដូច្នេះ គេឆាប់បិទហើយ Style មួយនេះ គេឈប់ប្រើហើយ ព្រោះ គេដឹងច្រើន។២៖ឥឡូវគេអោយការប្រាក់​អ្នកតិចតែ​គេទុកបានយូរឆ្នាំព្រោះការរង់ចាំមើលរបស់មនុស្សម្នាក់ៗយ៉ាងយូរ2ឆ្នាំទៅ3ឆ្នាំគឺទុកចិត្តហើយរយៈពេលប៉ុណ្ណេះ គេសុខចិត្តចំណាយ​ការប្រាក់​ចំពោះអ្នក​តែ១ឆ្នាំក្រោយគេយកពីអ្នកវិញគុណនឹង10 ។មនុស្សយើង គ្មានអ្នកណាម្នាក់ អាចហាមឃាត់ ភាពលោភលន់ របស់ខ្លួនឯងបានឡើយ ដូច្នេះ គេស្គាល់ពី អតចឬក យើងច្បាស់ណាស់ ខ្ជិលរកស៊ី លោភលន់ “។

 តាមរយៈការអះអាងបែបនេះសបង្ហាញឲ្យឃើញថាអ្នកនាងខាត់ សុឃីម ចង់ឲ្យបងប្អូនទាំងអស់មាន​ការ​ប្រុង​ប្រ​យ័ត្នឲ្យបានខ្ពសដើម្បីកុំឲ្យរងគ្រោះដូចអ្នកនាងទៀត ហើយបើបងប្អូនបែរជាសើចអំអក​ឲ្យនាងរឿងត្រូវគេបោកនេះ​ប្រយ័ត្នថ្ងៃក្រោយនឹងធ្លាក់ដល់វេនខ្លួនឯងវិញម្ដង ព្រោះថានាងបានកាត់កេរ្ដិ៍កាត់ខ្មាសបង្ហាញ​ពីល្បិចនៃជនឆបោក​មកលើរូបនាងនេះ​ដើម្បីកុំឲ្យមានអ្នករងគ្រោះបន្ទាប់ដូចនាងដែរ។

  គូរបញ្ជាក់ថាអ្នកនាងខាត់ សុឃីម បានបានចាញ់បោកប្រាក់អស់ជាច្រើនសែនដុល្លារជាមួយក្រុមហ៊ុនអ៊ីណារីតា ព្រោះនាង បានដាក់ប្រាក់វិនិយោគជាមួយពួកគេដើម្បីយកការប្រាក់ខ្ពស់ជារៀងរាល់ខែ។ប៉ុន្ដែកាលពីថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៩ ថៅកែ ក្រុមហ៊ុននេះលោកឌីម សួនណាត ត្រូវបានសម្ថកិច្ចធ្វើការឃាត់​ខ្លួនតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ​ពីបទឆបោក​និង​ចេញ​សែកស្អុយរាប់លានដុល្លារ។

សុឃីម ដែលធ្លាប់ត្រូវបានគេចាត់ទុកថាជាតារាមានទ្រព្យច្រើន​នោះបានជាប់​គាំងបំណុល​នៅ​ធនាគារហើយ ត្រូវ បង្ខំចិត្តលក់ហាងសម្អាងការនិងដាក់លក់ផ្ទះនៅមុខផ្សារដេប៉ូជាបន្ទាន់ទៀតផង។ទោះជាយ៉ាងណា​អ្នកនាងសុឃីម នៅតែរឹងមាំបន្ដអាជីពសិល្បៈហើយចំណងស្នេហាជាមួយអ៊ិន សុបញ្ញា ហៅផាណូ កាន់តែមានសុភមង្គល​បន្ទាប់ ពីរៀបការបានជាង៩ឆ្នាំ ទទួលបានចំណងដៃកូនស្រីម្នាក់ឈ្មោះបញ្ញា ហ្វូតូស្អាត អាយុជាង៧ឆ្នាំនិងមាន​កូនប្រុសម្នាក់​មុនរៀបការឈ្មោះស្កាយ ពេញកំលោះទៅហើយ។អំឡុងពេលដែលសុឃីម ជួបវិបត្តិសេដ្ឋកិច្ចដោយសារតែចាញ់បោកគេ និងរាំងស្ទះការងារសិល្បៈព្រោះតែកូវីដ-១៩ នេះអ្នកនាងបានលុបផែនការណ៍​យកកូនទី៣ទៅហើយដោយអះអាង​ថាមាន​កូន២នាក់គ្រប់គ្រាន់សម្រាប់សុភមង្គលក្នុងគ្រួសាររបស់នាង៕

RELATED ARTICLES