បន្ទាប់ពីទទួលដំណឹងនេះភ្លាម អ្នកគ្រប់គ្រងនៅគម្រោង ក្រុងរណប របស់អ្នកឧកញ៉ា បានស្វែរកតាមឃាត់ខ្លួនម្ចាស់ក្រុមហ៊ុនKMB ដែលជាអ្នកម៉ៅការសាងសង់ដើម្បីមកបើកលុយអោយកម្មករជាកំហិតកាលពីនៅម៉ោង11:30នាទីថ្ងៃនេះតែម្ដង។

សូមបញ្ជាក់ផងដែថា គំរោងសាងសង់ក្រុងរណបរបស់អ្នកឧកញ៉ាដែលមានផ្ទៃដីទំហំរហូតជិត4000(បួនពាន់)ហិកតា នោះ បានម៉ៅការទៅអោយក្រុមហ៊ុន (KMB)សាងសង់អាគាពាណិជ្ជកម្មគ្រោង30អាគារ មានដូចជាកាស៊ីណូ ហូតែល រីស៊ត ខុនដូ នឹងអាគារពាណិជ្ជកម្មជាច្រើនទៀត។

ដោយឡែកកាលថ្ងៃទី12/6/2021ពេលល្ងាចម៉ោង6:00បានផ្ទុះការតវ៉ាមានសំឡេងស្រែកអោយអ្នកឧកញ៉ាជួយបើកលុយអោយកម្មករនោះ ។ព្រឹកនេះអ្នកគ្រប់គ្រងគំរោងបានបញ្ជាក់មកថា ប៉េអឹមបានឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន(KMB)តាំងពីល្ងាចម្សិលមិញដើម្បីបើកលុយអោយកម្មករក្នុងថ្ងៃនេះជាកំហិត ព្រោះក្រុមហ៊ុនម៉ៅការនេះបំពានកិច្ចសន្យានឹងធ្វើអោយប៉ះពាល់កិត្តិយសដល់គម្រោងអ្នកឧកញ៉ាឡេងណាវ៉ាត្រា ៕




