ភ្នំពេញ៖ រូបភាពមួយចំនួនបង្ហាញលើបណ្ដាញសង្គមហ្វេកបុកក្នុងតំណើរកមន្សាន្ដនៅមាត់ស្ទឹងអមដោយព្រៃធម្មជាតិ នៅលើភ្នំបូកគោ និងភ្នំគិរីរម្យកាលពីពេលថ្មីៗនេះលាតត្រដាងឲ្យឃើញថាអ្នកដឹកនាំកម្មវិធីសិល្បៈល្បីឈ្មោះលោកគង់ វិសាល បញ្ចេញឲ្យឃើញនូវសុភមង្គលក្នុងគ្រួសារពោពេញទៅដោយក្ដីសុខដែលគូស្នេហ៍ណាក៍ចង់បានដូចលោកដែរ។ចំណងស្នេហាជាង១០ឆ្នាំលោកគង់ វិសាល ដែលមានភរិយាដ៍ស្រស់ស្អាតមិនចាញ់តារាភាពយន្ដអ្នកនាងហេង ហៀង ទទួលបានកូន៣នាក់ក្នុងនោះកូនទី១ប្រុសឈ្មោះវិសាល សុដេវីឌ អាយុ១៥ឆ្នាំ,កូនទី២ស្រីឈ្មោះវិសាល ហេងសុម៉ារីយ៉ា អាយុ៩ឆ្នាំ និងកូនទី៣ប្រុសឈ្មោះវិសាល ហេងសុវិសុទ្ធ អាយុ៣ឆ្នាំ។

មហាជនជាច្រើនបានចាប់អារម្មណ៍លោកវិសាល និងភរិយាព្រមទាំងកូនៗទៅលំហែអារម្មណ៍នៅបូកគោ និងគិរីរម្យកាលពីសប្ដាហ៍មុននេះដែលបញ្ជាក់ថាមិនត្រឹមតែបានត្រួសត្រាយផ្លូវឲ្យតារាៗជាច្រើនដើរក្នុងសិល្បៈ ដោយ ជោគជ័យជាច្រើននាក់មកហើយនោះទេ ប៉ុន្ដែលោកវិសាល ក៍ជាអ្នកធ្វើឲ្យភរិយានិងកូនៗរបស់លោករីករាយនិងមានមោទនភាពដែលមានស្វាមីនិងឪពុកល្អម្នាក់តែងតែចំណាយពេលធ្វើឲ្យពួកគេរីករាយជានិច្ច។





តាមរយៈបទពិសោធន៍ក្នុងសិល្បៈជាង២ទសវត្សន៍លោកគង់ វិសាល ដែលបានវិវត្តន៍ខ្លួនតាំងពីបុគ្គលិកធម្មតាម្នាក់ក្លាយទៅជាអ្នកដឹកនាំកម្មវិធីលំដាប់ជូមុខនាពេលបច្ចុប្បន្នបានចំណាយពេលយ៉ាងយូក្នុងវិស្ស័យសិល្បៈនោះធ្លាប់បានជួយបណ្ដុះ បណ្ដាលនិងត្រួសត្រាយផ្លូវឲ្យសិល្បករជាច្រើនរូបមកហើយទើបធ្វើឲ្យពួកគេឲ្យតម្លៃនិងជឿជាក់លើការដឹកនាំរបស់លោកក្នុងនោះក៍មានពិធីការិនីពេជ្រ ច័ន្ទធីតាម្នាក់ដែរ។កាលពីថ្ងៃទី១៣ខែមិថុនា ពិធីការិនីកំពុងលេចធ្លោរនាងពេជ្រ ច័ន្ទធីតា ក៍បាន ប្រ កាសថាលោកវិសាល ជាអ្នកដឹកនាំកម្មវិធីសិល្បៈម្នាក់គូឲ្យគោរពដែលជួយជ្រោមជ្រែងនាងក៍ដូចជាតារាជាច្រើនទៀតក្នុងការដើរលើវិថីសិល្បៈមួយនេះ។

នៅមានសិល្បករជាច្រើនទៀតដែលបានសរសើរនូវគុណសម្បត្តិរបស់លោកគង់ វិសាល ក្នុងការដែលលោកបាន ធ្វើការ និងដឹកនាំកម្មវិធីប្រគុំតន្រ្ដីរយៈពេល២២ឆ្នាំ(១៩៩៩-២០២១)ដែលអ្នកខ្លះថាទោះជាលោកវិសាល ឈានចូលវ័យ៤៤ឆ្នាំក្ដី ប៉ុន្ដែ លោកនៅតែមានរូបរាងសង្ហារតាមរយៈការលេងខ្លួនបែបស៊ីវិល័យនិងកាន់តែការលីពពេលជិះរថយន្ដទំនើបម៉ាកRange Rover ព្រមទាំងរស់នៅដោយជីវភាពយ៉ាងល្អប្រសើរ។បើតាមអ្នកដែលស្និតលោកគង់ វិសាល ធ្លាប់និយាយថាក្នុងចំណោមកូនៗ ទាំង៣របស់លោកនោះគឺកូនប្រុសច្បងរបស់លោកឈ្មោះវិសាល សុដេវីឌ ដែលមានអាយុ១៥ឆ្នាំនិងកម្ពស់១,៧៥ម៉ែត្រ នោះកំពុងដើរតាមគន្លងរបស់លោកវិសាល ព្រោះរូបគេស្រលាញ់សិល្បៈហើយថែមទាំងចេះលេងហ្គីតាទៀតផង។

តាមព័តមានថាក្រៅពីជាអ្នកដឹកនាំកម្មវិធីសិល្បៈបានយូជាងគេនោះលោកគង់ វិសាល ក៍មានតួនាទីជាមន្រ្ដីកងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ។បើទោះជាកូវីដកំពុងរាតត្បាតបណ្ដាលឲ្យការប្រគុំតន្រ្ដីតាមបណ្ដារខេត្តទាំងឡាយត្រូវលុបចោល២ឆ្នាំជាប់គ្នានាំឲ្យលោកវិសាល បាត់បង់ការងារនិងប្រាក់ចំណូលពីសិល្បៈដូចអ្នកដឹកនាំសិល្បៈផ្សេងៗទៀតក្ដី ប៉ុន្ដែអ្នកដឹកនាំប្រគុំតន្រ្ដីដែលមានបទពិសោធន៍យ៉ាងជោគជាំរូបនេះ នៅតែត្រូវបានគេចាត់ទុកថាជាអ្នកដឹកនាំកម្មវិធីសិល្បៈម្នាក់ដ៍លេចធ្លោនៅប៉ុស្ដិ៍បាយ័នហើយលោកជោគជ័យទាំងការងារសិល្បៈនិងជីវិតស្នេហាព្រមគ្នាតែម្ដងរយៈពេលជាង១ទសវត្សន៍មកនេះ។អតីតសង្សារពេជ្រ សិរីរ័ត្ន រូបនេះត្រូវបានសិល្បករគោរពនិងឲ្យតម្លៃថាលោកជាអ្នកដឹកនាំម្នាក់ដែលពោពេញទៅដោយមនោសញ្ចេតនាជាមួយមួយក្រុមងារងារ ហើយទោះជារវល់ការងារសិល្បៈយ៉ាងណាក៍លោកតែងតែធ្វើឲ្យគ្រួសារមានស្នាមញញឹមជាគ្រប់ពេលផងដែរ។

លោកគង់ វិសាល ដែលបាននាំប្រពន្ធនិងកូនៗទៅដើរលេងនៅតំបន់ទេសចរណ៍ក្នុងស្រុកកាលពីពេលថ្មីៗនេះបានបញ្ចេញសារនៅលើហ្វេសបុកថា”គ្រប់យ៉ាងថ្ងៃនេះសូមឲ្យគាប់ប្រសើរជាងថ្ងៃម្សិលមិញជានិច្ច ស្នាមញញឹមរបស់ក្រុមគ្រួសារគឺជាអ្វីដែលមនុស្សទូទៅប្រាថ្នាចង់បាន ពេលវេលានិងទីកន្លែងល្អៗច្រើនណាស់សុទ្ធសឹងសឹងតែបង្កើនសេចក្ដីសុខភមង្គល និងបន្សល់ទុកស្នាមអនុស្សាវរីយ៍របស់ក្រុមគ្រួសារយើងជានិច្ចនិរន្ដ៍ អរគុណពេលវេលានិងមនុស្សល្អជុំវិញខ្លួនយើង”៕








