Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិទីផ្សារ​​ខុន​ដូ​​ក្នុង​​ត្រី​មាស​​ទី៣​ ស្ថិត​​ក្នុង​​សភាព​​ទ្រឹង​​នៅ​​កម្ពុជា

ទីផ្សារ​​ខុន​ដូ​​ក្នុង​​ត្រី​មាស​​ទី៣​ ស្ថិត​​ក្នុង​​សភាព​​ទ្រឹង​​នៅ​​កម្ពុជា

ភ្នំពេញ ៖ ទីផ្សារខុនដូនៅកម្ពុជា មិនខុសគ្នានឹងបណ្តាប្រទេសក្នុងទ្វីបអាស៊ីនោះ ទេ គឺស្ថានភាពនៃការលក់ស្ថិតក្នុងសភាពទ្រឹងនៅក្នុងត្រីមាសទី៣ឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អ្នកនាងអាន សុធីតានាយិការក្រុមហ៊ុនCBRE Cambodiaបានថ្លែងឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៩ តុលានេះថា ការលក់ខុនដូនៅកម្ពុជាក្នុងត្រីមាសទី៣ឆ្នាំនេះ ស្ថិតក្នុងសភាពទ្រឹង ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយនិន្នាការនេះមានសភាពដូចគ្នានឹងបណ្តាប្រទេសស្ថិតក្នុងតំបន់អាស៊ី។អ្នកនាងបន្តថា ក្នុងទ្វីបអាស៊ីមានតែប្រទេសវៀតណាមមួយប៉ុណ្ណោះ ដែលទីផ្សារខុនដូនៅមានដំណើរការល្អ ពោលគឺការលក់មានការកើនឡើង។

builds

អ្នកនាងបន្តថា “ស្ថានភាពបែបនេះមិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ ព្រោះនេះជាវដ្តនៃវិស័យអចលនទ្រព្យ ដែលបន្ទាប់ពីការកើនឡើងខ្លាំងហើយនឹងធ្លាក់ចុះ ហើយនឹងបន្តងើបឡើងវិញនៅពេលខាងមុខ”។

យោងតាមសិក្សារបស់ក្រុមហ៊ុនCBRE Cambodiaបានរកឃើញថា នៅឆ្នាំ២០១៧ខាងមុខនេះ ខុនដូចំនួន២៧គំរោងស្មើនឹង៨១០០យូនីតទៀតនឹងដាក់ដំណើរការ ដែលធ្វើឲ្យទីផ្សារនេះកាន់តែមានភាពប្រកួតប្រជែង។

យោងតាមការសិក្សារបស់ក្រុមហ៊ុនCentury21 Cambodiaដែលបានបញ្ចេញកាលពីដើមឆ្នាំនេះបានរកឃើញផងដែរថា ចំនួនយូនីតខុនដូផ្គត់ផ្គង់ចូលទីផ្សារនឹងកើនឡើងជិត៤០ ០០០យូនីត ដែលធ្វើឲ្យការផ្គត់ផ្គង់លើសតម្រូវការ។

លោកសន សៀបស្ថាបនិកនិងជានាយកក្រុមហ៊ុនKey Real Estateបានថ្លែងថា ប្រសិនជាយើងមើលពីស្ថានភាពខុនដូនាពេលនេះ ចំនួនខុនដូដែលផ្គត់ផ្គង់ចូលទីផ្សារមិនទាន់មានច្រើននៅឡើយនាពេលនេះ ប៉ុន្តែសម្រាប់ពេលអនាគតទីផ្សារខុនដូលើសតម្រូវការឬអត់ យើងមិនអាចនិយាយបាននៅឡើយទេ ព្រោះទោះបីជាខុនដូពេលនោះកើនឡើងច្រើនក៏ដោយ ប៉ុន្តែតម្រូវការជាក់ស្តែងនឹងមានសភាពយ៉ាងដូចម្តេច យើងមិនទាន់ដឹងទាំងអស់គ្នា។

លោកបន្តថា “ស្ថានភាពបច្ចុប្បន្នមិនមានអ្វីគួរឲ្យបារម្ភនៅឡើយទេ ប៉ុន្តែប្រសិនជាតំរូវការពេលខាងមុខ មានស្ថានភាពដូចបច្ចុប្បន្នចំនួនខុនដូនឹងលើសតម្រូវការ”។

លោកលី សែនលាភអគ្គនាយកក្រុមហ៊ុនFURI Real Estateធ្លាប់បានមានប្រសាសន៍ថា ក្រុមហ៊ុនលោកលក់ខុនដូនៅតែលក់បានច្រើន មិនដូចការលើកឡើងរបស់អ្នកជំនាញមួយចំនួននោះទេ ព្រោះខុនដូនៅតែមានភាពល្អប្រសើរឲ្យតែខុនដូនោះមានទីតាំងល្អ មានការគ្រប់គ្រងច្បាស់លាស់ និងមានការឌីសាញនិងបំពាក់សេវាកម្មមានភាពទំនើបល្អប្រសើរ។

គង់ លាងហួរ

RELATED ARTICLES