កំពង់ស្ពឺ៖លោកករុណា ពេជ្រ បានដឹកដៃស្រីស្អាតម្នាក់ទៅផឹកតែកៀកកើយគ្នាយ៉ាងរ៉ូមែនទិកនៅទៅធ្លាក់ជ្រាវ ដែលស្ថិតនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងតំបន់ទេសចរណ៍មួយចំនួនទៀតនៅខេត្តមណ្ឌុលគិរី។លោកថាជីវិតបែបនេះតើ១០ឆ្នាំមានប៉ុន្មានដងទៅ?មិនត្រឹមតែផឹកតែក្ដៅធម្មតានោះទេប៉ុន្ដែករុណា ពេជ្រ ក៍បោះតង់នៅក្បែរទឹកធ្លាក់នោះសាសងជាមួយស្រីស្រស់តែ២នាក់មើលទៅផ្អែមល្ហែមដូចគូស្នេហ៍ទើបរៀបការហើយថ្មោងថ្មីអីចឹង…។

ក្នុងជំនួបតាមទូរស័ព្ទលោកករុណា ពេជ្រ បាននិយាយលាយឡំដោយសំណើចតិចៗនៅពេលដែលត្រូវសួរថាតើនារីនោះជាកំពូលស្នេហ៍របស់លោកឬយ៉ាងណាដោយតារាចម្រៀងថោន រូបនេះអះអាងថាគេមើលឃើញយ៉ាងណាតាមហ្នឹងចុះ។លោកថាស្រីស្អាតដែលលោកបណ្ដើរទៅមើលទឹកធ្លាក់តាមពិតនាងជានារីនៅខេត្តហើយមិនមែនជាតារានោះទេ។

ប៉ុន្ដែអ្នកចម្រៀងថោន រូបនេះថាពេលដែលលោកកំពុងនិយាយជាមួយអ្នកសារព័តមានតាមទូរស័ព្ទនេះនារីម្នាក់នោះក៍នៅក្បែកាយលោកហើយកំពុងតែនៅភ្នំពេញជាមួយគ្នាដែរ។តែនៅពេលដែលសួរថាពេលណាទើបលោកចង់ដឹកដៃម្ចាស់ចិត្តចូលរោងការនោះតារាចម្រៀងរូបនេះ ថាលោកមិនទាន់គិតដល់ចំណុចនោះទេព្រោះតែពេលនេះឪពុកលោកកំពុងតែឈឺ ហេតុនេះហើយមិនអាចគិតគូរឿងធ្វើកម្មណាវិធីណាសប្បាយៗបានឡើយ។ទោះជាយ៉ាងណាលោកថាឆ្នាំលោកមានអាយុ៣០ក្រាស់ហើយ ខណៈដែលស្រីស្អាតនោះបានស្គាល់លោកជាច្រើនឆ្នាំហើយដែរ តែលោកមិនដែលហ៊ានបណ្តើរគ្នាបែបស្វីតៗដូចពេលនេះទេ។

ករុណា ពេជ្រ ដែលជិះរថយន្ដទំនើបLexus Lx 570 តម្លៃជាង២០ម៉ឺនដុល្លារនិងទើបសង់ផ្ទះវីឡាស្កឹមស្កៃនៅខណ្ឌសែនសុខ ដោយចំណាយលុយដល់ទៅ៤០ម៉ឺនដុល្លារនិងបានយកឪពុករបស់លោកទៅរស់នៅផ្ទះថ្មីតាមបំណងរបស់លោកដែរក្រោយចំណាយថវិការព្យាបាលជំងឺលើសឈាមនិងដាច់សសៃក្នុងខួក្បាលរបស់ឪពុកអស់ចំនួន២០ម៉ឺនដុល្លារក្នុងរយៈពេលជាង៣ឆ្នាំកន្លះមក។លោកពេជ្រ ថាពេលនេះស្ថានភាពសុខភាពរបស់ឪពុកលោកមិនធូស្រាលនោះទេ ប៉ុន្ដែលោកមានអារម្មណ៍ល្អជាងមុនដែលបានយកឪពុកមកនៅផ្ទះថ្មីដែលាមទីធ្លាធំទូលាយ។

លោកបន្ថែមថាក្នុងស្ថានភាពដែលឪពុកប្រៀបបានជាមនុស្សរុក្ខជាតិនិងតម្រូវឲ្យមានមានការព្យាបាល យ៉ាងយក ចិត្តទុកដាក់បែបនេះលោកមិនអាចរៀបគម្រោងរៀបការជាមួយស្រីស្អាតដែលលោកបានបណ្ដើរនោះឆាប់ៗនេះបានទេ៕



