Saturday, November 23, 2024
Homeតារាខ្មែរឈឹម អារិយ៉ា៖ កោសក់កាន់ទុក្ខជូនប្ដី

ឈឹម អារិយ៉ា៖ កោសក់កាន់ទុក្ខជូនប្ដី

ភ្នំពេញ៖តារាសម្ដែងឈឹម អារិយ៉ា និងកូនប្រុសវ័យជាង២ឆ្នាំរបស់នាងបានកោសក់របស់ពួកគេនៅថ្ងៃសពលោករស់ ឧស្សាហ៍ ត្រូវបានរំលាយកាលពីថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២១ ដែលធ្វើឲ្យបេះដូងតារាកូន១រូបនេះស្ទើរតែខ្ទេចខ្ទាំអស់ទៅហើយ។

នេះគឺជាវិបត្ដិផ្លូវចិត្តដ៍ធ្ងន់ធ្ងរបស់តារាសម្ដែងឈឹម អារិយ៉ា ព្រោះថាមរណភាពរបស់ប្ដីនាងក្រោយ តែ៤ថ្ងៃប៉ុណ្ណោះ បន្ទាប់ ពីម្ដាយក្មេករបស់នាងអ្នកស្រីហេង ប៊ុនធឿន បានលាចាកលោកកាលពីថ្ងៃទី២១ខែមិថុនាឆ្នាំ២០២១ ពោលគឺទាំង ស្វាមីនិង ម្ដាយក្មេកសុទ្ធតែស្លាប់ដោយសារជំងឺកូវីដ-១៩ ដូចគ្នា។អារិយ៉ា ថ្លែងសារទាំងទឹកភ្នែកថា ប្ដីនាងចិត្តដាច់ទៅចោល នាងនិង កូនហើយទៅនៅជាមួយម៉ាក់…។

ដោយឡែកតារារួមអាជីពក្រៅពីបានផ្ញើរសារំលែក ទុក្ខដល់នាងជាបន្ដបន្ទាប់នោះពួកគេ ក៍ សម្ដែងការព្រួយបារម្ភចំពោះ សុខភាពអារិយ៉ា និងកូនប្រុសរបស់នាងផងដែរ ថាតើនឹងមានវាសនាល្អគេចផុតពីការឆ្លងជំងឺ ដ៍កាចសាហាវនេះបាន ដែរ ឬទេ?ការលើកឡើងបែបនេះដោយសារតែអារិយ៉ា បានមើលថែរជំងឺប្ដីជាប្រចាំហើយស្វាមីរបស់ នាងចាកចេញទៅចោល នាងយ៉ាងលឿនស្ទើតែមិនគូឲ្យជឿ។

តារាភាពយន្ដអ្នកនាងឈឹម អារិយ៉ា អាយុ២៥ឆ្នាំបានរៀបការកាលពីថ្ងៃទី៤ខែឧសភាឆ្នាំ២០១៩ ជាមួយលោករស់ ឧស្សាហ៍ អាយុ៤១ឆ្នាំដែលជាពោះម៉ាយកូន២និងជាអតីតមន្រ្ដីពាក់ផ្កាយ២ មុខងារជាអគ្គនាយករង ប្រចាំនាយកដ្ឋានមួយ នៅក្រសួង មហាផ្ទៃ ដែលចំណងស្នេហ៍ជាង២ឆ្នាំនេះពួកគេទទួលបានកូនប្រុសម្នាក់អាយុជាង២ខួប។មុនក្លាយទៅ ជាអ្នកមេម៉ាយ កូន ១នេះ អារិយ៉ា រយាលៗពីអាជីពសិល្បៈព្រោះនាងងាកទៅធ្វើជំនួញជាមួយប្ដីដោយរកស៊ីលក់រថយន្ដ និងបើកហាងបញ្ចាំ។

ប៉ុន្ដែគូរឲ្យសោកស្ដាយអារិយ៉ា ដែលត្រូវបានគេស្គាល់តាមរយៈរឿង”កន្ទោងខៀវ”នោះក្លាយទៅជាស្រីមេម៉ាយ ទាំងវ័យក្មេង ហើយពេលនេះ នាងអាលោះអាល័យប្ដី និងម្ដាយក្មេកជាពន់ពេកដែលមិនដល់១សប្ដាហ៍ផងកូវីដ បានឆក់យកមនុស្សជា ទី ស្រលាញ់របស់នាងទៅបាត់ដោយគ្មានថ្ងៃត្រឡប់ឡើយ៕

RELATED ARTICLES