ភ្នំពេញ៖ យុវជនម្នាក់វ័យទើបតែ១៧ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួ
យុវជនជាប់ចោទមានឈ្មោះ គុយ ហាវ អាយុ១៧ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅផ្ទះលេខ អា១៥៥ ផ្លូវលំ ភូមិត្រពាំងអញ្ចាញ៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ត្រូវបានចាប់ខ្លួន ។ ចំណែកនារីរងគ្រោះ ជាអនីតិជន មានឈ្មោះ ទូច មុី អាយុ១៣ឆ្នាំ មុខរបរសិស្ស ជាសង្សាររបស់យុវជនខាងលើ មានទីលំនៅភូមិត្រពាំងអញ្ចាញ១ សង្កាត់ត្រពាំងក្រសាំង ។
តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ក្រោយពីយុវជនល្មោភកាម ផឹកសុីស្រវឹងនៅផ្ទះរបស់ខ្លួនហើយ បានដើរចេញពីវង់ផឹកសុី សំដៅទៅផ្ទះនារីរងគ្រោះ ជាគូរសង្សារ ហើយជជែក សារសងគ្នានៅក្រោយផ្ទះ លុះពេលដែលនារីរងគ្រោះ ដើរចូលផ្ទះឡើងទៅលើបន្ទប់ឡៅតឿ យុវជនខាងលើឡើងទៅតាមហើយ បើកប្រតិបត្តិការ រំលោភ ទើបតែបានពាក់កណ្តាលទី មិនទាន់បានសម្រេចផង ក៏ដោយសារនារីរងគ្រោះ មានសភាពឈឺចាប់ រត់ចោលសមរភូមិស្នេហ៍ ចេញមកក្រៅ តែធ្វើឲ្យម្តាយ ដើរចូលទៅទាន់សង្ស័យ ឡើងទៅអើតមើលក្នុងបន្ទប់ ស្រាប់តែឃើញយុវជនខាងលើកំពុងនីក្ នុងបន្ទប់ ស្រែកហៅប្តី ប្តឹងបូ៉លីសចាប់ឃាត់ខ្លួនតែម្តង ។
យុវជនជាប់ចោទ រំលោភទៅលើអនីតិជន ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងឃាត់ខ្លួនសាកសួរ រួចបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋា នខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តទៅតាមនីតិវិធី ៕