ភ្នំពេញ៖តារាសម្ដែងនាងអៀ ម៉េងលិ ហៅអូនម៉ីម៉ី មិនសប្បាយចិត្តឡើយនៅពេលដែលមានការចែកចាយ(Share)រូបភាព នាង ស្លៀកស៊ិចស៊ីបញ្ចេញដើមទ្រួងទ្រលុកទ្រលន់ហាក់ជ្រុលបន្ដិចធ្វើឲ្យមានការរិះគន់មកលើរូបនាងច្រើនជាងគាំទ្រនោះដោយនាងឆ្ងល់ថាហេតុអ្វីពេលនាងស្លៀកពាក់សុភាពៗ ម៉េចបានគ្មានអ្នកណាចាប់អារម្មណ៍Shareហើយរះគន់ ដូចពេលនាងស្លៀកពាក់ ស៊ិចស៊ីនេះទៅវិញ?

ស្រីស្អាតដែលគេស្គាល់ថាជាសង្សារចាស់នាយចឺម តារាចម្រៀងសាន់ដេនោះនិយាយ ទាំងមួម៉ៅក្ដៅ ចិត្តថា”ខ្ញុំមិនហាមអោយ និយាយ មិនហាមអោយរិះគន់ទេ ខ្ញុំក៏មិនចង់ល្បីដែរ តែម្នាក់ៗដូចទ្រង់ជ្រួល ជ្រើមស៊ែរជាន់ខ្ញុំដល់ ហើយនិយាយមែន ខ្ញុំស្លៀក តាមកាលៈទេសៈរបស់ខ្ញុំ មិនមែនគ្រប់ពេលស៊ិចស៊ីរហូតទេ ហើយស្រីៗមួយចំនួននិយាយ មកធ្វើដូចខ្លួនឯងនិងឥតខ្ចោះ និយាយមកមើលងាយម៉ង មើលខ្លួនឯងផងមុននិងនិយាយខ្ញុំ ហើយបើរអាប្រុសខ្លះវិញ និយាយមកដូចប្រពន្ធខ្លួនឯងប្រុស ម៉ែខ្លួនឯងប្រុស អាគេពាក់សុ ភាពអី មិនប្រកាច់ស៊ែរហើយរិះគន់ផង ”។

ក្រៅពីព្រលះទៅអ្នកវាយប្រហារនាងរឿងស្លៀកពាក់លេចចេញរបស់សំខាន់ធ្វើឲ្យប្រុសៗប្រឈមហូឈាមតាមច្រមុះនេះអូនម៉ីម៉ី ទទួលស្គាល់ថានាងមិនអាចហាមឃាត់អ្នកណាដែលនិយាយមិនល្អចំពោះនាងបានឡើយ តែសូមឲ្យនិយាយ ពេលនាង ស្លៀកពាក់បែបសុភាពៗផង។ចំណែកអ្នកគាំទ្រតារាសម្ដែងរូបនេះសរសើរថានាងកាន់តែស្អាត នៅពេលដែលស្លៀក ពាក់ បញ្ចេញដើមទ្រួងទ្រលន់ទ្រលន់ទាំងគូរនោះទៅ។

គូរបញ្ជាក់ថានាងអៀ ម៉េងលិ ហៅអូនម៉ីម៉ី ធ្លាប់បានសាងស្នេហ៍មួយផ្សែងបារីជាមួយតារាចម្រៀងលោកសុខ មេសា ហៅ នាយចឺម ប៉ុន្ដែក្រោយមកពួកគេបានផ្ដាច់ស្នេហ៍កណ្ដាលទីដោយអូនម៉ីម៉ី បានភ្ជាប់ស្នេហ៍ថ្មីជាមួយបុរសរូប សង្ហារជា កូនអ្នក ធំម្នាក់ដែលទើបត្រឡប់មកពីសិក្សារអាហាររូបករណ៍នៅប្រទេសឥណ្ឌា ខណៈដែលនាយចឺម ដែលដេកស្ដាយ ស្នេហ៍ នាងម៉ីម៉ី ជាច្រើនខែនោះបានងាកទៅភ្ជាប់ស្នេហ៍ថ្មីជាមួយនាងហ្វា ហ្វា ដើម្បីព្យាបាលរបួសបេះដូង៕





