ភ្នំពេញ ថ្ងៃទី ២៩ និង ៣០ ខែមិថុនា ឆ្នាំ ២០២១ ៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន (CMIC) ដែល ជាក្រុមហ៊ុន ផលិត ស៊ីម៉ង ត៍ឈានមុខគេ មួយ នៅ កម្ពុជា បាន ណែនាំ ផលិតផល Camel Opti-Flow របស់ ខ្លួន ដែល ជាផលិតផលថ្មីកាន់តែ ប្រសើរ នាពិធី បើកសម្ពោធផលិតផល តាមប្រព័ន្ធ អនឡា ញ លើកដំបូងរយៈពេល ២ ថ្ងៃ ហើយ ក្រុមហ៊ុន ពិតជាមានមោទ នភាព ដែល ខ្លួន អាច បង្កើត ផលិតផលថ្មីនេះចេញជារូបរាងឡើង ដែលបំពេញទៅតាម តម្រូវការ របស់ អតិថិជន ។
ព្រឹត្តិការណ៍ សម្ពោធផលិតផល តាមប្រព័ន្ធអនឡាញនេះ ដែលត្រូវបានបើកដោយ លោកប្រធាន ក្រុមប្រឹក្សាភិបាល នៃ ក្រុមហ៊ុន គឺ អ្នកឧកញ៉ា លាង ម៉េង និង លោក Nicholas George ជាអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ដោយលោកទាំងពីរ បានមានវត្តមាន បើកពិធីនេះ តាម ប្រព័ន្ធ អនឡាញដោយ អនុលោមយ៉ាងត្រឹមត្រូវទៅ តាម វិធានការ បង្ការ និងការពារ ជំងឺកូវីដ-១៩។ តាមរយៈកម្មវិធីសិក្ខាសាលា តាមប្រព័ន្ធ អនឡាញ ចំនួនពីរម៉ោងនេះ អ្នក ចូលរួម ពិធី នេះទទួលបាននូវ ការស្វែងយល់ សេចក្ដីលម្អិតនៅពីក្រោយ បច្ចេកវិទ្យា ផលិតស៊ីម៉ងត៍ ដែលពោរពេញដោយ គំនិតច្នៃប្រឌិត ថ្មីពិសេស ដែល នាំទៅរក ការអភិវឌ្ឍ ឡើ ងនូវ ផលិតផល Camel Opti-Flow តាមរយៈ ការធ្វើបទ បង្ហាញ ដែល ដឹកនាំដោយ លោក Graeme Bride នាយករោងចក្រ ស៊ីម៉ងត៍ ហើយអ្នកចូលរួមក៏ត្រូវបានស្វែងយល់បន្ថែម បច្ចេកវិទ្យាពីក្រោយផលិត ផលស៊ីម៉ងត៍ លាយ ស្រាប់ ដែល ត្រូវបាន ធ្វើបទបង្ហាញ ជូន ដោយ បណ្ឌិត Moussa Baalbaki ដែល ជាប្រធាន ផ្នែក សម្ព័ន្ធផលិតផល និង ដំណោះ ស្រាយ នៃ Insee Group។
ដោយផលិត ឡើង អនុលោម តាម ស្តង់ដារផលិតកម្ម ASTM C1157/C1157-11 សម្រាប់ ស៊ីម៉ងត៍ Portland Composite Cement និង TIS 2594-2556 Portland Composite Cement។ លោក វ៉ា កក្កដា ដែល ជាអ្នកជំនាញ ផ្នែកបច្ចេកទេស របស់ ក្រុមហ៊ុន បាន ពន្យល់ ថា ផលិតផល ថ្មីនេះ ត្រូវ បាន អភិវឌ្ឍន៏ឡើងដោយ បំពេញ ទៅតាម តម្រូវ ការរបស់ អតិថិជន ។ លោក វ៉ា កក្កដា បាននិយាយថា៖ “យើង ស្ដាប់ និង ទទួលយក យោបល់កែលម្អដែល អតិថិជន បាន ផ្ដល់ឲ្យ ហើយយើង អាច និយាយ ដោយ មោទនភាពបាន ថាផលិតផល Camel Opti-Flow នេះ ផ្ដល់ ជូន នូវ ឧត្ដមប្រយោជន៍ ចំនួន ៣ ធំៗ៖ គឺ (១) វាមានភាពងាយស្រួលធ្វើការបំផុត (២) មានការសន្សំសំចៃបំផុត និង (៣) ផ្តល់កំលាំងបេតុងដែល ខ្លាំង បំផុតនៅលើទីផ្សារ”។
លោកបានបន្ថែមទៀតថា ផលិតផលថ្មីនេះគឺអាចផ្គត់ផ្គង់ជូន ក្រុមហ៊ុនបេតុងលាយស្រេច ឬ រោង ចក្រផលិតគ្រឿង បង្គុំរួច ជាស្រេចធ្វើពីបេតុង ឬរាល់ផលិតផលធ្វើពីបេតុងផ្សេងៗ CPM។ លោក Nicholas George បាន មានប្រសាសន៍ក្នុងពិធី នេះ យ៉ាងដូច្នេះថា៖ “បេសកកម្មរបស់ ក្រុមហ៊ុន គឺយើងប្ដេជ្ញា ផ្ដល់តែផលិតផលដែលមាន គុណ ភាពខ្ពស់ បំផុត ជានិច្ច ជូន អតិថិជន របស់ យើង នៅក្នុង តំបន់ ដោយ យើង មាន រោងចក្រ ដែលមានសមត្ថភាព ផលិត ស៊ីម៉ងត៍ប្រចាំថ្ងៃ បាន លើសពី ៥.៥០០ តោន ដើម្បីបំពេញ តម្រូវ ការ ទីផ្សារ ”។ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បានចាប់ ផ្តើមនៅឆ្នាំ ២០១៥ ជាក្រុមហ៊ុនដែលចូលរួមភាគហ៊ុនរវាងក្រុមហ៊ុន ជីប ម៉ុង គ្រុប និង ក្រុមហ៊ុន ស្យាម ស៊ីតធី ស៊ីមេន មក ពីប្រទេសថៃ។ ក្រុមហ៊ុនបានសាងសង់រោងចក្រ ស៊ីម៉ងត៍ដ៏ទំនើប ហើយ រោងច ក្រ នេះ មាន ទីតាំង ស្ថិត នៅ តាម បណ្ដោយ ផ្លូវជាតិ ៣១ ភូមិព្រៃតាព្រឹត ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយ មា ស ខេត្តកំពត ប្រទេសកម្ពុជា ។
សម្រាប់ ព័ត៌មាន បន្ថែម សូមធ្វើការទំនាក់ទំនង មក កាន់៖ ០២៣ ២១៦ ៣៨០។ CHIP MONG INSEE CEMENT CORPORATION ANINA Building 2nd Floor, #240, Street 271, Sangkat Beoung Tumpun, khan Mean Chey, Phnom Penh, Cambodia Tel: +855 (0) 23 216 380; Fax +855 (0) 23 215 497