ភ្នំពេញ៖ក្រោយវិលត្រឡប់មករកអាជីពចាស់វិញជាង២ឆ្នាំនេះអ្នកនាងឌុច សុភា ត្រូវបានផលិតករនៅផលិតកម្មធំៗពេញចិត្តឲ្យនាងសម្ដែងជាតួម្ដាយបន្ទាប់ពីឃើញទេពកោសល្យតារាកូន១រូបនេះលេងល្អតាមរយៈភាពយន្ដរឿង”ផ្កាថ្ម”និង”ម្ដាយ២”។

សុភា ក៍បានថតរឿង”ខ្ញុំមានញាណលើស”ជាភាពយន្ដខ្នាតធំទី២របស់ហង្សមាសបន្ទាប់ពីរឿង”នេសាទក្រពើ”ផងដែរតែភាពយន្ដនោះត្រូវបានពន្យាពេលដាក់បញ្ចាំងនៅតាមរោងភាពយន្ដព្រោះតែកូវីដ។តាមរយៈការលេចមុខក្នុងឋានៈជាតួម្ដាយនេះគេឃើញសុភា ហាក់មានវ័យច្រើនជាងមុន ហើយអ្វីដែលធ្វើឲ្យសម្រស់របស់នាងមានការប្រែប្រួលបែបនេះដោយសារតែការឡើងគីឡូជ្រុលបន្ដិចដែលតាមតារាដែលជិតដិតបង្ហើបថាសុភា ចូលចិត្តញាំស្រាបៀពេលនាងពិបាកចិត្តទើបបណ្ដាលឲ្យមានរូបរាងប្រែប្រួលបែបនេះ។

ទោះជាយ៉ាងណាសុភា នៅតែកាលីពតាមរយៈការជិះរថយន្ដទំនើបRange Rover មានទាំងព័ណសនិងខ្មៅហើយនាងរស់ នៅផ្ទះវីឡាយ៉ាងប្រណិតនៅភូមិបៃតង ជ្រាយក្រុងភ្នំពេញ។

ឌុច សុភា បានបាត់មុខពីអាជីពសម្ដែងជាច្រើនឆ្នាំក្រោយពីនាងបានរៀបការជាមួយមន្រ្ដីប៉ូលីសច្រកព្រំដែនបាវិត ខេត្តស្វាយរៀងលោកពៅ សីហា កាលពីដើមខែតុលាឆ្នាំ២០១០ តែចំណងស្នេហានេះបានចែកផ្លូវគ្នានៅឆ្នាំ២០១១ដោយបន្សល់កូនប្រុសម្នាក់ឈ្មោះខេន ខេន អាយុជិត១០ឆ្នាំនៅលើសុភា ជាអ្នកចិញ្ចឹមបីបាច់រហូតមក។

ក្នុងជីវិតជាស្រី្ដមេម៉ាយជាង១០ឆ្នាំនេះសុភា ធ្លាប់ជំពប់ស្នេហ៍ដ៍រសើបជាមួយមន្រ្ដីធំផ្កាយ២ម្នាក់ដែលត្រូវប្រពន្ធដើមរបស់លោកធំនោះចោទនាងថាទទួលបានទ្រព្យជាច្រើនពីស្វាមីគាត់ទៀតផង។ប៉ុន្ដែសុភា ធ្លាប់ផ្ដាំទៅលោកជំទាវ នោះដោយ ឲ្យមកជួបតទល់ជាមួយនាងផ្ទាល់ ខណៈដែលស្រី្ដរូបនោះបែជាថាគាត់ ខ្លាចប៉ៈពាល់ដល់បុណ្យស័ក្ក ប្ដីទើបធ្វើឲ្យ រឿងរ៉ាវ ទាំងនោះបានស្ងប់ទៅវិញ។

ការព្រមទទួលតំណែងជាតួម្ដាយរបសឌុច សុភា នៅពេលនេះគឺនាងហាក់ដើរផ្លូវផ្ទុយពីកែវ ពេជ្រពិសី ដែលនាងបានបោះបង់ការថតភាពយន្ដដល់ទៅ៥រឿងព្រោះតែអ្នកដឹកនាំសម្ដែងចង់ឲ្យនាងធ្វើជាតួម៉ែនេះ។យ៉ាងណាអ្នកដឹកនាំម្នាក់នៅហង្សមាសបានប្រាប់ដោយសុំមិនឲ្យដាក់ឈ្មោះនោះថាឌុច សុភា មិនអាចលេងជាតួឯកបានទេគឺមានតែតួម្ដាយនេះហើយព្រោះនាងមានវ័យជ្រេបន្ដិច តែរឿងកែវ ពេជ្រពិសី មិនព្រមធ្វើជាតួម្ដាយនោះលោកមិនដឹងនិងអត់ដែលបានទាក់ទងនាងទេ៕



