ភ្នំពេញ៖អតីតតារាចម្រៀងភ្លេងរីខតនាងវ៉ាន់ នីឡា(សុខ ចិន្ដា) ធ្វើឲ្យប្រុសៗខ្លះលាន់មាត់ថាចង់ឈាមច្រមុះដោយសារ តែ ស្នាដៃ នាង បញ្ចេញរន្ធផ្ចិតដ៍ស៊ិចស៊ីគូរឲ្យព្រឺព្រួច បង្ហាញរាងដ៍តូចច្រឡឹងគូរឲ្យក្នក់ក្នាញ់។អ្នកខ្លះសរសើរនីឡា ថារន្ធផ្ចិត ស្អាតតែខ្លះទៀត ថាបើតែយ៉ាងៗហ្នឹងប្រុសៗស្រឡេវភ្នែកអស់ហើយចែ…។



គូរបញ្ជាក់ថាការងាកមកលេងខ្លួនស៊ិចស៊ី របស់វ៉ាន់ នីឡា ពេលនេះក្រោយពីនាងបង្ហាញសញ្ញាមានគូស្នេហ៍ថ្មីទើបជាង៥ខែ នេះដែលបុរសនោះមើលទៅហាក់ស្រលាញ់និងពេញចិត្តនាងខ្លាំងណាស់ ព្រមទាំងស្ម័គ្រចិត្តកាយ៉ា ចូលខ្លួនមក ស្អំរបួស បេះដូងនាងផងដែរ បន្ទាប់ពីនីឡា បានចែកផ្លូវគ្នាជាមួយអតីតសង្សារលោកគុយ សិទ្ធិសក្ដិ ជាង៥ឆ្នាំមក។នៅថ្ងៃទី១៤ខែ កុម្ភៈ ឆ្នាំ២០២១ វ៉ាន់ នីឡា បានកៀកកើយបុរសម្នាក់ដែលគេជឿរថាជាសង្សារថ្មី របស់នាងដែលមើលទៅនាង ទំនងជាចង់បញ្ឈឿរ ឲ្យអតីតគូស្នេហ៍ផងដែរ ព្រោះមន្រ្ដីប៉ូលីសរូបនោះបានរៀបការប្រពន្ធថ្មីទៅហើយ។

វ៉ាន់ នីឡា ក្រោយចាកចេញពីផលិតកម្មភ្លេងរីខត ដោយសារតែប៉ៈរឿងអាស្រូវស្នេហាជាមួយលោកគុយ សិទ្ធិសក្ដិ ដែលនាង ថាប្រុសម្នាក់នេះជាអ្នកទម្លាយរូបអាក្រាតរបស់នាងនោះពេលនេះទោះជាជនជាប់ចោទត្រូវបានសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមកំបាំងមុខលេខ២១០៥”ឆ”កាលពីថ្ងៃទី១៧ខែសីហាឆ្នាំ២០១៧ដោយផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារយៈពេល១ឆ្នាំ និងបង្គាប់ឲ្យសងជំងឺចិត្តដើមបណ្ដឹងចំនួន២០០លានរៀលក្ដី ប៉ុន្ដែរហូតមកដល់ពេលនេះ នីឡា នៅមិនទាន់ទទួល បានប្រាក់ សំណងជំងឺចិត្ដពីជនជាប់ចោទនោះទេ ខណៈដែលលោកគុយ សិទ្ធិសក្ដិ នៅតែមានសេរីភាពធម្មតា បើទោះជាលោកត្រូវបាន ចោទប្រកាប់ពីបទ”ហិង្សាដោយចេតនា និងចែកចាយរូបអាសអាភាស”ប្រព្រិត្តទៅនៅរាជធានីភ្នំពេញអំឡុងឆ្នាំ២០១៦ តាមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៨ ,៣៩ ច្បាប់ស្ដីពីការបង្រ្កាបអំពើរជួញដូរមនុស្ស និងអំពើរធ្វើអាជីវកម្មផ្លូវភេទក៍ដោយ។

ចំពោះវ៉ាន់ នីឡា វិញនាងតែងតែតូចចិត្តដែលមិនទាន់ទទួលបានយុត្តិធ័ម ហើយនាងក៍នៅតែស្រលាញ់អាជីពចម្រៀង ប៉ុន្ដែ មិនទាន់ចេញមុខនៅផលិតកម្មណាវិញទេតែពេលនេះបែជាបញ្ចេញរន្ធផ្ចិតនាំឲ្យប្រុសមួយចំនួនបះសក់ច្រូងទៅវិញ៕






