Friday, May 17, 2024
Homeតារាខ្មែរអ៊ីវ៉ា ឆ្នាំងចាស់បាយឆ្ងាញ់!

អ៊ីវ៉ា ឆ្នាំងចាស់បាយឆ្ងាញ់!

អ្នកចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា នៅតែជ្រកនៅទ្រនុំសាន់ដេដដែលបើទោះជាមុននេះមានដំណឹងថាភាគរយខ្ពស់បំផុតនាងអាចក្លាយទៅជាសមាជិករបស់ហង្សមាស ឬថោន និងGalaxyក្ដី ប៉ុន្ដែចុងក្រោយតារាភ្នែកតូចសាច់សខ្ចីរូបនេះព្រមបន្ដច្រៀងនៅទ្រនុំចាស់ទាំងមិនមានកុងត្រាឡើយ។

យ៉ាងណាអ៊ីវ៉ា មិនសូវមានភាពលេចធ្លោខ្លាំងដូចមុននោះទេព្រោះតារាចម្រៀងផ្នែកយុវវ័យនាងតន់ ច័ន្ទសីម៉ា វាយលុកទីផ្សារខ្លាំងពេក។ក្នុងជំនួបផ្ទាល់កន្លងមកអ៊ីវ៉ា ធ្លាប់វាចារថាបើទៅផ្ទះធំគ្នាច្រើនពេកក៍មិនមែនងាយស្រួលនោះទេ។ចំណែកលោកអ៊ូ វ៉ាវ ឪពុកស្រីនាថ ថាអ៊ីវ៉ា បានចាត់ទុកសាន់ដេដូចជាឪពុកម្ដាយទី២របស់នាងអីចឹងព្រោះទីនេះហើយដែលធ្វើឲ្យនាងល្បីល្បាញឈ្មោះនិងមានគេស្គាល់រហូតមកដល់សព្វថ្ងៃ។

ការសម្រេចចិត្តផ្ញើរប្រាណជាមួយសាន់ដេទាំងផុតកុងត្រានេះអ៊ីវ៉ា ត្រូវបានថៅកែផលិតកម្មនេះផ្ដល់សិទ្ធិពិសេសឲ្យនាងតាមរយៈការថតបទចម្រៀងណាដែលនាងស្រលាញ់ពេញចិត្ត ចំពោះបទដែលនាងមិនចង់ថតឬគិតថាមិនសាកសមជាមួយនាងនោះអ៊ីវ៉ា អាចបដិសេធបាន។

អ្នកយកព័តមានយើងធ្លាប់សួរអ៊ីវ៉ា ថាតើនាងមានចង់ផ្លាស់ទៅGalaxyដែរឬអត់នោះត្រូវបានអ៊ីវ៉ា ថានាងសូមលែងនិយាយពីគម្រោងប្ដូរផលិតកម្មជាមុនទៀតហើព្រោះថាពេលនេះរូបនាងនៅតែជាតារាសា់ដេ។នាងថាទោះជាពេលនេះរដូវកូវីដក្ដី ប៉ុន្ដែនាងនៅចេញបទចម្រៀងមួយៗជាធម្មតាដូចមុន ហើយការចេញ​ច្រៀងសម្ដែងលើឆាកតន្រ្ដីតាមប៉ុស្ដិ៍ទូរទស្សន៍ក៍នៅតែបន្ដ។

អ៊ីវ៉ា ឈានចូលវ័យ២៨ឆ្នាំហើយទើបឪពុកនាងលោកអ៊ូ វ៉ាវ តែងតែជម្រុញនាងឲ្យនាងឆាប់យកប្ដីទៅនិងអាលលោកបានកូនប្រសារមកជំនួសដៃជើងបើកឡានជូននាងទៅច្រៀងតាមឆាកតន្រ្ដីម្ដង។តែអ៊ី វ៉ា តាំងចិត្តថា២ឆ្នាំទៀតពោលគឺនៅឆ្នាំ២០២៣ ពេលនាងមានអាយុគម្រប់៣០ឆ្នាំទើបគិតគូរឿងរៀបការដូចគេ តែពេលនេះមិនទាន់ច្បាស់លាស់ជាមួយបុរសណាម្នាក់ឡើយ៕

RELATED ARTICLES