ខេត្តតាកែវ ៖ ស្ត្រីវ័យកណ្តាលម្នាក់ កំពុងសម្ងំរួមស្នេហ៍ជាមួយនឹងប្តីរបស់គេក្នុងគុម្ពឬស្សីមួយកន្លែង ស្រាប់តែត្រូវស្ត្រីជាប្រពន្ធដើម និងកូនៗតាមទាន់ ក៏ផ្ទុះជាអំពើហិង្សាប្រតាយប្រតប់ វាយរហូតដល់រហែកអាវ សល់តែអាវទ្រនាប់ និងថែមទាំងបានថតវីដេអូឃ្លីបបង្ហោះ ផ្អើល ពេញបណ្តាញសង្គមហ្វេសប៊ុកទៀតផង។

ហេតុការណ៍ខាងលើនេះ មិនដឹងថាបានកើតឡើងតាំងពីពេលណានោះទេ ប៉ុន្តែត្រូវបានម្ចាស់គណនីហ្វេសប៊ុកមួយ យកមកបង្ហោះ កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ និងអះអាងថា រឿងរ៉ាវនេះ កើតឡើងនៅភូមិស្លា ស្រុកគិរីវង់ ខេត្តតាកែវ។
ស្ត្រីដែលទទួលរងការចោទប្រកាន់ថាបានលួចសហាយស្មន់ជាមួយប្តីិគេ ខាងលើ ត្រូវបានគេអះអាងថា មានឈ្មោះកយ រេត ពិនិត្យតាម ភិនភាគ មានវ័យប្រមាណជាង៤០ឆ្នាំប្លាយទៅហើយ និងមានលំនៅក្នុងភូមិដើមស្លា ស្រុកគិរីវង់។

យោងតាមគណនីហ្វេសប៊ុកឈ្មោះម៉ាក់ ណី កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានបង្ហោះវីដេអូឃ្លីបចំនួ៣ឃ្លីប បង្ហាញពី សកម្មភាពប្រពន្ធដើមតាមទាន់ប្តី កំពុងសម្ងំរួមស្នេហ៍ជាមួយនឹងសហាយស្មន់ ក្បែរគុម្ពឬស្សី ព្រមទាំងបង្ហោះសារយ៉ាងខ្លីថា “ឈ្មោះកយ រេត នៅភូមិស្លា ដើរយកប្តីគេ ឥឡូវប្រពន្ធដើមតាមទាន់នៅក្មុងព្រៃហើយ សុខចិត្តលែងប្តីដើម ដើរយកប្តីគេ…”។

តាមរយៈវីដេអូឃ្លីបទី១ ដែលមានរយៈពេល២១វិនាទី (មានតែសកម្មភាព ប៉ុន្តែមិនមានសំឡេង) បានបង្ហាញឱ្យឃើញ នូវសកម្មភាព ប្រតាយប្រតប់គ្នារវាងស្ត្រីជាប្រពន្ធដើម ជាមួយនឹងស្ត្រីដែលជាសហាយស្មន់ នៅក្នុងគុម្ពឬស្សីមួយកន្លែង ដោយមានបុរសជាប្តីនៅកណ្តាល ព្យាយាមជួយឃាត់ បំបែកចេញពីគ្នា ខណៈដែលស្ត្រីជាសហាយស្មន់ បានរបូតឡេវអាវអស់ បញ្ចោញតែអាវទ្រនាប់ប៉ុណ្ណោះ។

ចំណែកវីដេអូឃ្លីបទី២ មានរយៈពេល២០វិនាទី បានបង្ហាញសកម្មភាពស្ត្រីជាសហាយស្មន់ ដែលទើបនឹងរួចផុតពីការប្រតាយប្រតប់ ជាមួយស្ត្រីជាប្រពន្ធដើម បាននិងកំពុងបិទឡេវអាវបណ្តើរ និយាយទៅកាន់ស្ត្រីជាប្រពន្ធដើមបណ្តើរថា “អញឈប់ទាក់ទងប្តីងែង ទៀតហើយ អញឈប់ហើយ មិនឌឺទេ អញឈប់ហើយ អាលីញក៏ដោយ អ៊ីឈប់ហើយ បើឃើញអ៊ីធើចឹងទៀត ធើម៉េចធើទៅ មិនទេ អញឈប់ហើយម៉ែ អាលីញ អញឈប់ហើយ អ៊ីឈប់ហើយក្មួយៗ…”។

ដោយឡែក វីដេអូឃ្លីបទី៣ ដែលមានរយៈពេល២១វិនាទី បង្ហាញពីសកម្មភាពជជែកតឹងសរសៃកដាក់គ្នារវាងស្ត្រីជាប្រពន្ធដើម និងស្ត្រីជាសហាយស្មន់ ដោយក្នុងនោះ ស្ត្រីជាសហាយស្មន់ បែរជាព្យាយាមដោះសារយកល្អខ្លួនឯងវិញថា “យី ងែងកុំមកនិយាយធើចឹង អីក៏មក ឡែៗចេះ អញមករកទំពាំង អញមករកម្តុំហ្នឹង មិនណាត់ទេ អញមករកទំពាំងនៅហ្នឹងទេ…”៕
